ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លើសពីការជួយឱ្យបាត់ងងុយ! ការផឹកកាហ្វេអាចជួយឱ្យខួរក្បាលកាន់តែឆ្លាត និងមានការចងចាំល្អ

6 ម៉ោង មុន

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ការទទួលទានកាហ្វេមិនត្រឹមតែជាវិធីសាស្ត្រសម្រាប់ដេញភាពងងុយគេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសមត្ថភាពជួយឱ្យលោកអ្នកកាន់តែឆ្លាតវៃជាងមុនផងដែរ។ សារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញទាំងមុខងារខួរក្បាល និងអារម្មណ៍ឱ្យកាន់តែស្រស់ស្រាយ និងមានភាពស្វាហាប់ជានិច្ច។ ការសិក្សាបានបញ្ជាក់ថា កាហ្វេអ៊ីនជួយពង្រឹងសមត្ថភាពខួរក្បាលលើផ្នែកសំខាន់ៗជាច្រើន…

សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសបានឱ្យដឹងថា ការទទួលទានកាហ្វេមិនត្រឹមតែជាវិធីសាស្ត្រសម្រាប់ដេញភាពងងុយគេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏មានសមត្ថភាពជួយឱ្យលោកអ្នកកាន់តែឆ្លាតវៃជាងមុនផងដែរ។ សារធាតុកាហ្វេអ៊ីនដែលមាននៅក្នុងកាហ្វេ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញទាំងមុខងារខួរក្បាល និងអារម្មណ៍ឱ្យកាន់តែស្រស់ស្រាយ និងមានភាពស្វាហាប់ជានិច្ច។

ការសិក្សាបានបញ្ជាក់ថា កាហ្វេអ៊ីនជួយពង្រឹងសមត្ថភាពខួរក្បាលលើផ្នែកសំខាន់ៗជាច្រើន ជាពិសេសគឺការបង្កើនការចងចាំ ការយល់ដឹងឱ្យកាន់តែស៊ីជម្រៅ និងការគិតប្រកបដោយភាពរហ័សរហួន។ នៅពេលដែលអ្នកទទួលទានកាហ្វេក្នុងកម្រិតសមល្មម វានឹងជួយឱ្យការផ្ដោតអារម្មណ៍កាន់តែខ្ពស់ និងធ្វើឱ្យតួនាទីសំខាន់ៗរបស់ខួរក្បាលដំណើរការបានយ៉ាងល្អប្រសើរ ដែលជាកត្តានាំឱ្យអ្នកមានភាពឆ្លាតវៃ និងសម្រេចការងារបានយ៉ាងមានប្រសិទ្ធភាពបំផុត។

បញ្ជាក់៖ ព័ត៌មាននេះផ្តល់ជូនសម្រាប់តែជាចំណេះដឹងទូទៅប៉ុណ្ណោះ។ ប្រសិនបើលោកអ្នកមានបញ្ហាសុខភាព ឬអាការៈមិនប្រក្រតីណាមួយ សូមមេត្តាទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលត្រឹមត្រូវ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ