ការសម្រកទម្ងន់អាចមានភាពលំបាក ហើយខណៈដែលការអនុវត្តរបបអាហារដែលមានសុខភាពល្អ និងធ្វើតាមទម្លាប់នៃការហាត់ប្រាណ ប្រាកដជាអាចជួយអ្នកឱ្យមានរាងស្អាត គេក៏មានមានវិធីងាយៗមួយចំនួនក្នុងការដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ ជាការពិត ជាមួយនឹងការផ្លាស់ប្តូររបៀបរស់នៅមួយចំនួន អ្នកអាចដុតកាឡូរីក្នុងអត្រាលឿនជាងមុន សូម្បីតែនៅក្នុងការគេងរបស់អ្នកក៏ដោយ។

១. គេងដោយមិនគ្របភួយ
គ្មានអ្វីអាចយកឈ្នះអារម្មណ៍កក់ក្ដៅនៃការគេងក្រោមភួយក្រាស់ក្នុងខែរងារនោះទេ ប៉ុន្តែប្រសិនបើអ្នកចង់សម្រករាងចង្កេះ យកល្អគួរតែចូលគេងដោយគ្មានភួយគ្រប់ពីលើរាងកាយរបស់អ្នក។ នៅពេលអ្នកគេងក្នុងសីតុណ្ហភាពត្រជាក់ ការរំលាយអាហាររបស់អ្នកកើនឡើង ហើយអ្នកដុតកាឡូរីកាន់តែច្រើនពេលសម្រាក។ ភាពត្រជាក់នៅពេលយប់ក៏បង្កើនបរិមាណខ្លាញ់ពណ៌ត្នោតដែលមានសុខភាពល្អ ដែលអនុញ្ញាតឱ្យរាងកាយរបស់អ្នកកម្ចាត់ជាតិស្ករក្នុងឈាមដែលមិនចាំបាច់ និងដុតកាឡូរីកាន់តែច្រើន។
២. គេងឱ្យបានច្រើន
ការរាប់កាឡូរី និងការចំណាយពេលច្រើនម៉ោងនៅកន្លែងហាត់ប្រាណ ពិតជាអាចជួយអ្នកឱ្យមានរូបរាងស្អាត ប៉ុន្តែវិធីដ៏មានប្រសិទ្ធភាពបំផុតមួយក្នុងការសម្រកទម្ងន់បន្ថែមនោះគឺគ្រាន់តែគេងឱ្យបានច្រើន។ ប្រសិនបើអ្នកគិតថានេះស្តាប់ទៅដូចជាល្អលើសពីការពិត វាគឺពិតជាល្អបែបនេះមែន។ ការសិក្សាបានបង្ហាញថា ការគេងបន្ថែមមួយម៉ោងជារៀងរាល់យប់ជួយឱ្យអ្នកញ៉ាំកាឡូរីតិចជាង២៧០កាឡូរីក្នុងមួយថ្ងៃ ដោយមិនបាច់ប្រឹងប្រែងច្រើន។
៣. កុំចូលគេងទាំងឃ្លាន
ខណៈដែលការញ៉ាំកាឡូរីតិចគួរតែបណ្តាលឱ្យស្រកទម្ងន់ ការមិនទទួលទានអាហារពេលល្ងាច អាចធ្វើឱ្យអ្នកឡើងទម្ងន់។ នៅពេលដែលអ្នកបញ្ចុះបរិមាណកាឡូរីរបស់អ្នកភ្លាមៗ រាងកាយរបស់អ្នកនឹងដំណើរការក្នុងរបៀបសន្សំសំចៃថាមពល ដោយកាត់បន្ថយការរំលាយអាហារ ដែលជាលទ្ធផលធ្វើឱ្យអ្នកឡើងទម្ងន់នៅពេលយប់៕
ចែករំលែកព័តមាននេះ