រដ្ឋាភិបាលសម្រេចកែសម្រួលអត្រាពន្ធគយ និងអាករពិសេស លើមុខទំនិញមួយចំនួនចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ មកនេះបានជូនដំណឹង…
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ មកនេះបានជូនដំណឹង…
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៣ មកនេះបានជូនដំណឹង ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអាករពិសេស លើមុខទំនិញមួយចំនួនជូនដល់សាធារណជន ក៏ដូចជាធុរជនពាក់ព័ន្ធជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ២៥៥ អនក្រ.បក ចុះថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេស លើមុខទំនិញមួយចំនួន ។ មុខទំនិញសំខាន់ៗ ដែលត្រូវបានកែសម្រួលអត្រាពន្ធគយ និងអាករពិសេស មានដូចខាងក្រោម ៖
១- បញ្ចុះអត្រាពន្ធនាំចូលពី ១៥% និង ៧% មក ០% លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រ និងបរិក្ខារ អង់តែន និងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍ និងគ្រឿងបន្លាស់
២- បញ្ចុះ អត្រាពន្ធនាំចូលពី ១៥% មក ៧% លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុក និងម៉ាស៊ីន គាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម
៣- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ៧% លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា
៤- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥% មក ១៥% លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន
៥- បញ្ចុះអត្រាអាករពិសេសពី ១០% មក ០% លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីន បូមធូលី និងឧបករណ៍ចាក់សំឡេង
៦- បញ្ចុះអត្រាអាករពិសេសពី ១០% មក ៥% លើមុខទំនិញ អាគុយយានយន្តអគ្គិសនី ។
អត្រាពន្ធ និងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៦ តទៅ ៕

ចែករំលែកព័តមាននេះ