ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រូវការលុយ ធ្វើដំណើរពីមណ្ឌលគិរី មកភ្នំពេញ ជួបមិត្តស្រី! យុវជនម្នាក់ សុខចិត្តធ្វើរឿងមួយនេះ

2 ឆ្នាំ មុន
  • មណ្ឌលគិរី

មណ្ឌលគិរី៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំង​កងរាជអាវុធហត្ថ ខេត្តក្រចេះ ចាប់ខ្លួនបាន ក្រោយពេលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្លន់​យកលុយនិងគ្រឿងអលង្ការមួយចំនួន ដោយថែមទាំងវាយអារកសម្លា.ប់ជនរងគ្រោះទៀតផង។…

មណ្ឌលគិរី៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី សហការជាមួយកម្លាំង​កងរាជអាវុធហត្ថ ខេត្តក្រចេះ ចាប់ខ្លួនបាន ក្រោយពេលជនសង្ស័យរូបនេះ បានធ្វើសកម្មភាពប្លន់​យកលុយនិងគ្រឿងអលង្ការមួយចំនួន ដោយថែមទាំងវាយអារកសម្លា.ប់ជនរងគ្រោះទៀតផង។ ករណីប្លន់​សម្លា.ប់នេះ បានកើតឡើង នៅចំណុចភូមិអន្ទ្រងសាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

ជនសង្ស័យខាងលើ ត្រូវកម្លាំងអាវុធហត្ថស្ទាក់ចាប់បាន កាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅត្រង់ចំណុចអូរថ្មី ភូមិអូរពោធិ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ និងបានបញ្ជូនមក​ដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី នៅរសៀលថ្ងៃដដែលនេះ​។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី លោកឧត្ដមសេនីយ៍ត្រី ហែម បូណារ៉ែល បានឲ្យដឹងថា ជនសង្ស័យ​រូបនេះ បានធ្វើសកម្មភាព វាយ និងអា.រ.ក​សម្លា.ប់ជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ ៥១ឆ្នាំ កាលពីវេលាម៉ោង ២០:០០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ ​ដើម្បីយកលុយ និងគ្រឿងអលង្ការមួយចំនួន នៅចំណុចភូមិអន្ទ្រងសាមគ្គីសែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

លោកឧត្ដមសេនីយ៍ត្រី ហែម បូណារ៉ែល បន្តថា ក្រោយជនសង្ស័យធ្វើសកម្មភាពហើយ ក៏បានគេចខ្លួន តែត្រូវកម្លាំងអាវុធហត្ថខេត្តមណ្ឌលគិរី និងខេត្តក្រចេះ សហការគ្នាឃាត់ខ្លួនជនសង្ស័យបាន នៅប៉ុន្មានម៉ោង​ក្រោយប៉ុណ្ណោះ បន្ទាប់ពីធ្វើសកម្មភាព​។

លោកមេបញ្ជាការកងរាជអាវុធហត្ថ ខេត្តមណ្ឌលគិរី បានឲ្យដឹងទៀតថា ជនសង្ស័យ ឈ្មោះ ថន សិទ្ធធាន ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិថ្មគ្រែ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ​។

​ជនសង្ស័យរូបនេះ បានសារភាពថា មូលហេតុដែលគេចេញធ្វើសកម្មភាពសម្លា.ប់ និងលួចយកទ្រព្យសម្បត្តិ​របស់​ជនរងគ្រោះ ព្រោះគេត្រូវការលុយ ដើម្បីធ្វើសោហ៊ុយ ទៅជួបមិត្តស្រី នៅភ្នំពេញ​។

ជនសង្ស័យ បានសារភាពទៀតថា ខ្លួន​បានយកអង្រែបុកគ្រឿងវាយក្បាលជនរងគ្រោះពីក្រោយ ចំនួន ៥អង្រែ ទើបជនរងគ្រោះ ដួលទៅនឹងដី រួចខ្លួនបានជាន់ពីលើខ្នងជនរងគ្រោះ យកកាំបិតអា.រ.កជនរងគ្រោះ ពីក្រោយត្រង់ក្រោមត្រចៀក បណ្តាលអោយដាច់ហូរឈា.ម ស្លា.ប់នៅកន្លែងកើតហេតុ រួចជនសង្ស័យ​បានដោះយកគ្រឿងអលង្ការ និងយកលុយរបស់ជនរងគ្រោះ រួចជិះម៉ូតូ រត់គេចខ្លួនតែម្តង​។

ចំណែកវត្ថុតាង ដែលសមត្ថកិច្ច ចាប់យក រួមមាន៖ ១-ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ខ្មៅ ចំនួន ១គ្រឿង​។ ២-លោហៈ​ធាតុ​ពណ៌លឿង មាន​ខ្សែក ២ខ្សែ ខ្សែដៃ ២ខ្សែ កងដៃ ២កង ចិញ្ចៀន ២វង់​។ ៣-កាបូបដៃមនុស្សស្រី ចំនួន១​។ ៤-ប្រាក់រៀល ចំនួន ៦៩៥ ០០០រៀល​។ ៥-ប្រាក់ដុង ចំនួន ៥ ០០០ដុង​។ ៦-ប្រាក់បាត ចំនួន ១០០បាត​។

​​ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តមណ្ឌលគិរី ដើម្បីមានចំណាត់ការតាមនីតិវិធី បញ្ជូនបន្តទៅសាលាដំបូង ខេត្តមណ្ឌលគីរី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ