ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​​ប្រឡងបាក់ឌុប​ ពិន្ទុ​ខ្ពស់​​ជាង​គេ១០នាក់​​​​ នឹងទទួលបាន​កុំព្យូទ័រ​

7 ឆ្នាំ មុន

អាច​ចាត់​ទុក​ថា ​នេះ​ជា​ការ​លើកទឹកចិត្ត​សម្រាប់​ប្អូន​ៗ​ ដែល​ត្រូវ​ឡើង​សង្វៀន​ប្រឡង​បាក់​ឌុ​ប​​ ពួក​គេ​នឹង​បាន​រង្វាន់​លើក​ទឹកចិត្ត​ដើម្បី​ឱ្យ​​ខិតខំ​រៀន​ ។​ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​​សិស្ស​ត្រៀមប្រឡង​ទាំងអស់​ ខិតខំ​រក​វិធី​បង្កើត​សមត្ថភាព​បន្ត​ទៀត​ សម្រាប់​ចាប់​យក​ល​ទ្ធ​​ផល​ល្អ ​ក្នុង​ការ​ប្រឡង​ដ៏​​មាន​ន័យ​នេះ​ ។

អាច​ចាត់​ទុក​ថា ​នេះ​ជា​ការ​លើកទឹកចិត្ត​សម្រាប់​ប្អូន​ៗ​ ដែល​ត្រូវ​ឡើង​សង្វៀន​ប្រឡង​បាក់​ឌុ​ប​​ ពួក​គេ​នឹង​បាន​រង្វាន់​លើក​ទឹកចិត្ត​ដើម្បី​ឱ្យ​​ខិតខំ​រៀន​ ។​ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ឱ្យ​​សិស្ស​ត្រៀមប្រឡង​ទាំងអស់​ ខិតខំ​រក​វិធី​បង្កើត​សមត្ថភាព​បន្ត​ទៀត​ សម្រាប់​ចាប់​យក​ល​ទ្ធ​​ផល​ល្អ ​ក្នុង​ការ​ប្រឡង​ដ៏​​មាន​ន័យ​នេះ​ ។

រង្វាន់​កុំព្យូទ័រ Laptop ​ថ្មី​ទាំង​១០​គ្រឿង គឺ​សម្រាប់​ផ្ដល់​ឱ្យ​សិស្ស​ជាប់​បាក់​ឌុ​ប ដែល​មាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​​ទាំង​​១០​នាក់​ ក្នុង​ខេត្តស្វាយរៀងដោយ​មិន​គិត​ពី​និទ្ទេស​​ឡើយ​ ។ បន្ទាប់​ពី​ប្រកាស​លទ្ធផលព្រះ​អង្គ នី សុវណ្ណមុនីរ៉េត នឹង​ទាក់ទង​ទៅ​ប្រធាន​មន្ទីរ​អប់រំ​ខេត្តស្វាយរៀង ឬ​សិស្ស​ ដែល​ដឹង​ថា​ ខ្លួន​បាន​ទទួល​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ​ ក្នុង​ចំណោម​១០​នាក់ អាច​ទាក់ទង​មក​កុដិ​លេខ ២៤ វត្ត​នាគ​វ័ន រាជធានី​ភ្នំពេញ​ ដោយ​ផ្ទាល់​ក៏​បាន​ ។ 

ការ​ប្រលង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​​ទូទៅ និង​បំពេញវិជ្ជា​ឆ្នាំ​២០១៦ នឹង​ប្រព្រឹត្ត​ទៅរយៈ​២​ថ្ងៃ គឺ​ថ្ងៃ​ទី​២២ និង​២៣​សីហា ដោយ​មាន​​បេក្ខជន​ប្រឡង​សរុប​ចំនួន​៩៣.៧៥២នាក់​ ។ ចំណែក​មណ្ឌល​ប្រឡងមាន​ចំនួន​១៥៧​មណ្ឌល ចែក​ចេញ​ជា​៣ ៧៨១​បន្ទប់ នៅ​រាជធានី-ខេត្ត​ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ។

ព្រះ​តេជគុណ​ព្រះ​នាម នី សុវណ្ណមុនីរ៉េត ដែល​កំពុង​គង់នៅ​វត្ត​នាគ​វ័ន សន្យា​ថា​ នឹង​ផ្ដល់ Laptop ម្នាក់​មួយ​គ្រឿង ​ដល់​សិស្ស​បាក់​​ឌុ​បទ​ទួល​បាន​លំដាប់​ពិន្ទុ​ខ្ពស់​ជាងគេ១០​នាក់​ក្នុង​ការ​ប្រលង​សញ្ញាប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៦ នៅ​ខេត្តស្វាយ
រៀង​។

ការ​ប្រកាស ​ដើម្បី​ជា​ការ​លើកទឹកចិត្ត​នេះ​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ប្រឡង​ស​​​ញ្ញា​ប​ត្រ​មធ្យមសិក្សា​ទុតិយភូមិ​ (​បាក់​ឌុ​ប​)​ កាន់​តែ​​ខិត​​កៀក​មក​ដល់​ ។

ព្រះ​អង្គ នី សុវណ្ណមុនីរ៉េត បាន​មាន​ពុទ្ធដិ​កា​ថា ដោយសារ​ព្រះ​អង្គ​មាន​មាន​ដើម​កំណើត​មក​ពី​ខេត្តស្វាយរៀង ទើប​ចង់​ផ្ដល់​រង្វាន់​ឲ្យ​សិស្ស​ប្រលង​ថ្នាក់​ទី​១២ នៅ​ក្នុង​ខេត្ត​នេះ ដើម្បី​លើកទឹកចិត្ត​ឲ្យ​ពួក​គេ​ខិតខំ​រៀនសូត្រ​បន្ត ​។ លើស​ពី​នេះ ព្រះ​អង្គ​បាន​បន្ត​ទៀត​ថា ប្រសិនបើ​ពួក​គេ​គ្មាន​កន្លែង​ស្នាក់​នៅ ​ពេល​មក​រៀន​នៅ​ភ្នំពេញ ព្រះ​អង្គ​នឹង​ស្វះ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ជូន​ពួក​គេ​ ។

​ដូចនេះ​ មុន​ពេល​ល​ទ្ធ​​ផល​មិន​ទាន់​បែប​ណា​ប្អូន​ៗ​ទាំងអស់ ​ត្រូវ​ខិតខំ​រៀន​ជា​បន្ត​ទៀត​កុំ​ចាំបាច់​គោ​បាត់​ ទើប​ធ្វើ​របង​ជិត​ប្រឡង​ទើប​ខំរៀន​ គឺ​រៀន​ពី​ចម្ងាយ​ឲ្យ​ហើយ​ទើប​ទាន់​ ។ ​ស្រប​ពេល​ដែល​ក្រសួង​អប់រំ​កែទម្រង់​ចម្រាញ់​ យក​សិស្ស​មានគុណ​ភាព​អ្នកចេះ​ គឺ​ជាប់​គឺ​មាន​តែ​ការ​រៀន​នេះ​ហើយ​ជួយ​យើង​លើកមុខ​មាត់​ប្រទេស​ជាតិ ​និង​លើកមុខ​មាត់​សាលា ​ព្រមទាំង​ឪពុក​ម្តាយ​ផង​ដែរ​។