ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កា.ប់​ប្រហារ​ទៅលើ​ឪពុកក្មេក ពេល​នេះ​ត្រូវ​ចាប់​​​បាន​

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃ​លិន ៖ ក្រោយពី​បុរស​ម្នាក់បាន​យក​កាំ.បិ.ត.​ខ្វែវ​កា.ប់​ប្រហារ​ទៅលើ​ឪពុកក្មេក​របស់​ខ្លួន បណ្តាល​ឱ្យ​រង​របួស​ជើងស្តាំ​ធ្ងន់​ធ្ងរនោះ ពេល​នេះ ត្រូវកម្លាំង​អធិការដ្ឋាន​ស្រុក​សាលាក្រៅ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុងប៉ៃលិនបាន​តាម​ចាប់ខ្លួន​​បាន​ហើយ​។ ហេតុការណ៍​ចាប់​ឃាត់ខ្លួន​កូន​ប្រសា​រ​រូប​​នេះ ​​ធ្វើឡើង​នៅ​វេលា​ម៉ោ​ង០៣ និង១៧នាទី​រសៀល…

ខេត្តប៉ៃ​លិន ៖ ក្រោយពី​បុរស​ម្នាក់បាន​យក​កាំ.បិ.ត.​ខ្វែវ​កា.ប់​ប្រហារ​ទៅលើ​ឪពុកក្មេក​របស់​ខ្លួន បណ្តាល​ឱ្យ​រង​របួស​ជើងស្តាំ​ធ្ងន់​ធ្ងរនោះ ពេល​នេះ ត្រូវកម្លាំង​អធិការដ្ឋាន​ស្រុក​សាលាក្រៅ​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ក្រុងប៉ៃលិនបាន​តាម​ចាប់ខ្លួន​​បាន​ហើយ​។

ហេតុការណ៍​ចាប់​ឃាត់ខ្លួន​កូន​ប្រសា​រ​រូប​​នេះ ​​ធ្វើឡើង​នៅ​វេលា​ម៉ោ​ង០៣ និង១៧នាទី​រសៀល ថ្ងៃទី​២៧ ខែ​កុម្ភ: ឆ្នាំ២០២២ ស្ថិតនៅ​ក្នុង​ភូមិ​កូនភ្នំ​ សង្កាត់​អូរតាវ៉ៅ ក្រុង/ខេត្ត​ប៉ៃលិន ​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ៖ ជនសង្ស័យ​មានឈ្មោះ ម៉ម ពិសី ភេទប្រុស អាយុ៣០ឆ្នាំ (ត្រូវជា​កូ​នប្រ​សារ) ដែល​បាន​ធ្វើ​កម្ម​ភាព​​យក​កាំបិត​ខ្វែវ​កាប់​ប្រហារ​ទៅលើ​ជនរង​គ្រោះ​ឈ្មោះ តូ​ត ខ្លា ភេទប្រុស អាយុ៦២ឆ្នាំ (ត្រូវជា​ឪពុកក្មេក) បណ្តាល​ឱ្យ​របួសធ្ងន់​ត្រង់​កំភួនជើង​ខាងស្តាំ កាលពី​ម៉ោង១២ និង១០នាទី​រំលង​អធ្រាត្រ​ថ្ងៃទី២៧ ខែ​កុម្ភ: ឆ្នាំ២០២២ ខណ:ឈ្លោះ​ទាស់ទែង​ជាមួយ​ប្រពន្ធ លុះ​ឪពុកក្មេក​ចូល​ទៅ​ហាមឃាត់ ក៏​កា.ប់.​តែម្តង​ ស្ថិតនៅ​ក្នុង​ភូមិ​អណ្តូង​ថ្ម ឃុំ​ស្ទឹងកាច់ ស្រុក​សាលាក្រៅ ខេត្ត​ប៉ៃលិន​។

ក្រោយ​ធ្វើសកម្មភាព​រួច ជនសង្ស័យ​រត់គេច​ខ្លួន​។ តែ​ក្រោយមក​រូបគេ​ចង់​ចូល​ទៅ​សារភាព​នូវ​កំហុស និង​នឹក​ឃើញ​អាណិត​ប្រពន្ធ​កូន ក៏​ប្រាប់​ពី​កន្លែង​លាក់ខ្លួន ត្រូវ​នគរបាល​ចាប់​ឃាត់ខ្លួន​រួម​ជាមួយនឹងវត្ថុតាង​ គឺ​មាន​កាំបិត០១ដើ​ម ហើយ​នគរបាល​ជំនាញ​កំពុង​រៀបចំ​សំ​នុំ​រឿង ដើម្បី​អនុវត្ត​តាម​នីតិវិធី​។ មន្រ្តី​នគរបាល​បញ្ជាក់​ថា ៖ បុរស​ខាង​លើ បាន​ស្រឡាញ់​គ្នា​ជាមួយនឹង​ស្រ្តី​មេម៉ាយ​កូន៣នាក់ លុះ​សែនព្រេន រួមរស់​នៅជា​មួយ​គ្នា​បាន​ប្រហែល១ឆ្នាំ ក៏​កើតទៅជា​បញ្ហា​នេះ​តែម្តង​។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជនរងគ្រោះ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។ រី​ឯ​ជន​សង្ស័យ​ខាងលើ ត្រូវ​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទា​ទោស​តាមច្បាប់​៕

អត្ថបទសរសេរ ដោយ