ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ក្រុង​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​កាយ​អាចម៍ដី​ចេញ​ដែល​ចាក់​រំលោ.ភ​ជាបន្ទាន់

2 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ត្រូវ​កាយ​អាចម៍ដី​ចេញពី​ទីតាំង​ដែល​ចាក់​រំលោភ​ចូល​ទៅ​ដី​ទ្រនាប់​ដងអូរ ​ឬ​ដី​ចំណី​អូរ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។ អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ក្រុង​តម្រូវ​ឲ្យ​ម្ចាស់​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង ត្រូវ​កាយ​អាចម៍ដី​ចេញពី​ទីតាំង​ដែល​ចាក់​រំលោភ​ចូល​ទៅ​ដី​ទ្រនាប់​ដងអូរ ​ឬ​ដី​ចំណី​អូរ ស្ថិត​នៅ​ក្នុងភូមិ​ចំការ​តែ សង្កាត់​ស្ពាន​មាន​ជ័យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

អាជ្ញាធរ​ក្រុង​សែន​មនោ​រម្យ កាលពី​ថ្ងៃ​ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ បាន​ចុះ​ត្រួតពិនិត្យ​ទីតាំង​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​ថ្មី​មួយ​កន្លែងបាន​រក​ឃើញ​ថា ម្ចាស់​ស្ថានីយ​នោះ បាន​ចាក់​អាច​ម៌​ដី​រាប់រយ​រថយន្តរំលោភ​ចូលដី​ទ្រនាប់​អូរ​របស់​រដ្ឋ ដែល​ជា​ផ្លូវទឹក​ដ៏​សំខាន់ ក្នុង​ការ​បញ្ចៀស​ការ​ជន់​លិចផ្ទះ​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងអូរ​នា​រដូវវស្សា ។

ការ​ត្រួតពិនិត្យឃើញ​ថា ការ​ចាក់​អាចម៍ដី​រំលោភ​ចូល​ចំណី​អូរ​នេះ មិន​ត្រឹមត្រូវ​តាម​បច្ចេកទេសបំពាន​ទៅ​នឹង​ច្បាប់ ហើយ​អាជ្ញា​ធរ​បាន​ជូនដំណឹងឲ្យ​ម្ចាស់​ស្ថានីយ​ខាងលើត្រូវ​តែ​កាយ​អាចម៍ដី​ទាំងនោះ​ចេញ​ជា​បន្ទាន់​។​ ជា​ការ​កត់សម្គាល់​នៅ​ក្នុង​ខេត្ត​មណ្ឌលគិរី​តែងតែមាន ជនខិលខូចអាង​អំណាច​លុយកាក់​បាន​ប្រើ​សកម្មភាព វាត់ទី​យក​ដី​ចំណី​អូរ ព្រៃ​ទ្រនាប់​អូរ របស់​រដ្ឋ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​ខ្លួន ដោយ​អ្នកខ្លះ​ថែម​បាន លុប អូរ​ទឹក​ច្រប់ ដើម្បី​ទុកជា​កម្មសិទ្ធិ​បុគ្គល​ផង​។

យោង​តាម​អនុក្រឹត្យ​ស្តី​ពី​ការ​គ្រប់គ្រង​អាង​ទន្លេ លេខ ៩៨ អ ន ក្រ​.​ប ក បាន​បញ្ជាក់​ថា អូរ សំដៅ​ដល់​ផ្លូវទឹក​ធម្មជាតិ​ដែល​ទទួល​ប្រភព​ទឹក មក​ពី​ជ្រោះ និង​ពី​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​នៅ​ផ្នែក​ខាងលើ ហើយ​ហូរ​ចូល​ព្រែក ស្ទឹង ទន្លេ ឬ​បឹង ផ្ទៃ​ចំណី​មាត់​ច្រាំង របស់​អូរ​មាន​ចម្ងាយ១០ម៉ែត្រ​គិត​ពី​មាត់ច្រាំង​អូរ​។​

មហាជន​បាន​លើក​ឡើង​ថា កន្លង​មក​ ម្ចាស់​កា​រ៉ា​ស​សាំង​មួយ​នេះ ធ្លាប់​បាន​ធ្វើ​សកម្មភាព​ចាក់​ដី​លុប​បំពេញ ដី​ច្រប់ ដែល​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ៧៦ក្បែរ​កា​រ៉ា​ស់​សាំង​នេះ​បាន​ជោគជ័យ​ម្ដង​ហើយ​។​ ​ពួក​គេ​នឹង​រង់ចាំ​មើល​ថា តើ​អាជ្ញាធរ​អាច​មាន​វិធានការ​ជោគជ័យ​លើ​ការ​រំដោះ​ដី​ចំណី​អូរ​នេះ​បាន​ដែរ​ឬទេ?

អត្ថបទសរសេរ ដោយ