ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការញិចមុនល្អដែរឬទេ? អ្នកជំនាញបកស្រាយថា៖ …….

3 ឆ្នាំ មុន

មុន​គឺជា​បញ្ហា​ស្បែក​ទូទៅ​ដែល​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ប្រឈមមុខ។ វាអាចបិទបាំងបានដោយការផាត់មុខក្រាស់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនក៏មានទម្លាប់ញិចមុនចេញ ដោយមិនចង់ទុកវានៅលើមុខ។ គ្រូពេទ្យជំនាញខាងសើស្បែក លោកស្រីវេជ្ជបណ្ឌិត Geetika Mittal Gupta…

មុន​គឺជា​បញ្ហា​ស្បែក​ទូទៅ​ដែល​មនុស្ស​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ប្រឈមមុខ។ វាអាចបិទបាំងបានដោយការផាត់មុខក្រាស់។ ទោះជាយ៉ាងណាក៏ដោយ មនុស្សជាច្រើនក៏មានទម្លាប់ញិចមុនចេញ ដោយមិនចង់ទុកវានៅលើមុខ។ គ្រូពេទ្យជំនាញខាងសើស្បែក លោកស្រីវេជ្ជបណ្ឌិត Geetika Mittal Gupta បានអះអាងថា ការញិចមុនមិនត្រឹមត្រូវ នឹងធ្វើឱ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ។

លោកស្រីវេជ្ជបណ្ឌិត បានបង្ហើបថា នេះអាចនាំឱ្យមានប្រតិកម្មរលាកជាបន្តបន្ទាប់នៅក្នុងស្បែក។ គាត់បាន​ពន្យល់​ថា៖ “ប្រសិន​បើ​អ្នកញិច​មុន វា​អាច​នាំ​ឱ្យ​មាន​ការ​រលាក​កាន់តែ​ច្រើន និង​ជា​បន្តបន្ទាប់​នៃ​ការ​កើត​មុន​ដ៏​ឈឺចាប់​នៅ​លើ​ស្បែក​។ ការ​ញិចមុននឹងមិនធ្វើឱ្យ​ស្នាមមុនងាយបាត់ទៅវិញនោះទេ។ វាអាចធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ឡើង បង្កើនការហើម ឬក្រហម ហើយអាចនាំឱ្យមានការរាលដាលពេញផ្ទៃមុខ។”

លោកស្រីវេជ្ជបណ្ឌិត បានណែនាំអ្នកដែលមានមុន កុំឱ្យញិចដោយខ្លួនឯង ហើយគួររកការជួយជ្រោមជ្រែងពីសំណាក់អ្នកជំនាញ។

នាពេលកន្លងមក វេជ្ជបណ្ឌិត Geetika Mittal Gupta បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងការកើតមុន។ មានពេលមួយ គាត់បានចែករំលែកការណែនាំមួយ ដើម្បីស្វែងយល់ និងដឹងពីប្រភេទនៃមុនដែលមនុស្សម្នាក់អាចមាន។ ការដឹងពីប្រភេទនឹងជួយមនុស្សម្នាក់ឱ្យកាន់តែប្រសើរឡើងក្នុងការស្វែងរកការព្យាបាលដែលអាចធ្វើទៅបាន។ នៅក្នុងការលើកឡើងរបស់គាត់ មានប្រភេទមុនខ្ទុះ មុនគ្មានមុខ មុនគីស មុនក្បាលខ្មៅ និង មុនក្បាលស។

មុន​គឺជា​បញ្ហា​ស្បែក​ទូទៅ​បំផុត​មួយ​ដែល​រំខាន​ដល់​ប្រជាជន​ដ៏ច្រើន​។ ដូច្នេះ សូមអនុវត្តតាមការណែនាំរបស់វេជ្ជបណ្ឌិត Geetika Mittal Gupta ប្រសិនបើអ្នកកំពុងស្វែងរកដំណោះស្រាយដើម្បីដោះស្រាយបញ្ហាស្បែកដែលទាក់ទងនឹងមុន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ