ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះសង្ឃ និមន្ត ប្រស់ព្រំ សូត្រមន្តកាត់គ្រោះ ឱ្យបងប្អូនប្រជាពលរដ្ឋនៅស្រុកសូទ្រនិគម ចំនួន ១៩យប់ ២០ថ្ងៃ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ ពិធី​សូត្រមន្តបង្សកូល កាត់គ្រោះឱ្យអស់គ្រោះចង្រៃទាំងឡាយទាំងពួង ជូន​បងប្អូនប្រជាពលរដ្ឋ នៅស្រុកសូទ្រនិគម ត្រូវបាន​ព្រះសង្ឃ​ និមន្តធ្វើតាមឃុំនិមួយៗ ចំនួន ១៩យប់ ២០ថ្ងៃ​។…

ខេត្តសៀមរាប៖ ពិធី​សូត្រមន្តបង្សកូល កាត់គ្រោះឱ្យអស់គ្រោះចង្រៃទាំងឡាយទាំងពួង ជូន​បងប្អូនប្រជាពលរដ្ឋ នៅស្រុកសូទ្រនិគម ត្រូវបាន​ព្រះសង្ឃ​ និមន្តធ្វើតាមឃុំនិមួយៗ ចំនួន ១៩យប់ ២០ថ្ងៃ​។  

​​លោក​វរសេនីយ៍ទោ ឃឹម ផល្លា អធិការនគរបាលស្រុកសូទ្រនិគម ប្រាប់​នៅរសៀលថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២២ ​ថា នៅក្នុងអំឡុងពេល ដែលព្រះសង្ឃចូលបរិវាសកម្ម​ រយៈពេល ១៩​យប់ ២០​ថ្ងៃ គឺព្រះសង្ឃ បាននិមន្តដើរ​ប្រស់ព្រំ ឱ្យបងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងឃុំ។ ការប្រស់ព្រំកាត់គ្រោះនោះ គឺបងប្អូនប្រជាពលរដ្ឋ ត្រូវ​ដេកគ្របសំពត់​សធ្វើដូចជាខ្មោចស្លាប់មែនទែន ដើម្បីឱ្យព្រះសង្ឃសូត្រមន្តបង្សកូល កាត់គ្រោះ ឱ្យអស់គ្រោះ​ចង្រៃទាំងឡាយទាំងពួង។

​​សូមបញ្ជាក់ថា ពិធីសូត្រមន្តបង្សកូល កាត់គ្រោះ ឱ្យបងប្អូន​ប្រជាពលរដ្ឋ អស់គ្រោះចង្រៃទាំងឡាយទាំងពួង​នេះ មិនធ្វើរាល់ឆ្នាំ នៅឃុំខ្នារពោធិ៍ទេ គឺយូរៗ ធ្វើម្ដង អាស្រ័យលើព្រះសង្ឃ។ ប៉ុន្មានឆ្នាំមុន ធ្វើនៅឃុំកំពង់ឃ្លាំង។ ​ពិធីនេះ តាមទំនៀមទម្លាប់​ ធ្វើនៅក្នុងខែមាឃ៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ