ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចកន្ទុយម៉ាស៊ីនត្រជាក់ផង ! ចុងក្រោយទឹកភ្នែកពេលម្ចាស់តាមទាន់

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ មាន​ម្នាក់​ធ្វើ​សក​ម្ម​ភាព​លួច​កន្ទុយ​ម៉ាស៊ីនត្រជាក់ ​ចំនួន​២៣​គ្រឿង និង​៣​នាក់​ទៀតអ្នក​ទទួល​ទិញ​ផល​ចោ​កម្ម ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ​។ លោក​វរៈសេនីយ៍ឯក សៅ…

បន្ទាយ​មាន​ជ័យ ៖ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ មាន​ម្នាក់​ធ្វើ​សក​ម្ម​ភាព​លួច​កន្ទុយ​ម៉ាស៊ីនត្រជាក់ ​ចំនួន​២៣​គ្រឿង និង​៣​នាក់​ទៀតអ្នក​ទទួល​ទិញ​ផល​ចោ​កម្ម ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​នៅ​ថ្ងៃ​ទី​២៤ ខែកុម្ភៈ​នេះ​។

លោក​វរៈសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ថា ៖ ជនសង្ស័យ​៤​នាក់ មាន​១.​ឈ្មោះ ម៉ិ​ល យ៉ុ​ង ភេទ​ប្រុស អាយុ​២៩​ឆ្នាំ (​ធ្វើ​សកម្មភាព​លួច​) ២.​ឈ្មោះ ឈ​ន់ តារា​វុ​ធ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​(​អ្នកទិញ​ផល​ចោ​កម្ម​) ៣.​ឈ្មោះ សេង បូ​រី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​អ្នកទិញ​ផល​ចោ​កម្ម​) ៤.​ឈ្មោះ ម៉ៅ មក​រា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​អ្នកទិញ​ផល​ចោ​កម្ម​) រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​ពាក្យបណ្តឹង​ឈ្មោះ ពៅ រ​ដ្ឋា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្តឹង​ជនសង្ស័យ​ធ្វើ​សកម្មភាព​លួច​កន្ទុយ​ម៉ាស៊ីនត្រជាក់​ចំនួន​២៣​គ្រឿង នៅ​វេលា​ម៉ោង​១២​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ​នេះ នៅ​ចំណុច​បូ​រី​សុខ​ស្រេង​ពីរ​ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​សិរី​សោភ័ណ ។

លោក​វរៈសេនីយ៍ឯក សៅ សា​រឿ​ន បាន​បញ្ជាក់​ថា ៖ ក្រោយ​ទទួល​បណ្តឹង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ម៉ិ​ល យ៉ុ​ង ដែល​ធ្វើ​សកម្មភាព​លួច​កន្ទុយ​ម៉ាស៊ីនត្រជាក់ នាំ​យក​មក​សាកសួរ តាម​ចម្លើយ​សារភាព​ជនសង្ស័យ​បាន​យក​កន្ទុយ​ម៉ាស៊ីនត្រជាក់​ទៅ​លក់​ហើយ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​បង្ក្រាប​ឃាត់ខ្លួន​អ្នកទិញ​ផល​ចោ​កម្ម ចំនួន​៣​នាក់​មាន​១.​ឈ្មោះ ឈ​ន់ តារា​វុ​ធ ២.​ឈ្មោះ សេង បូ​រី ៣.​ឈ្មោះ ម៉ៅ មក​រា និង​យក​បាន​មក​វិញ មាន​ម៉ាស៊ីនត្រជាក់​៣​ឈុត​និង​កន្ទុយ​ម៉ាស៊ីនត្រជាក់​២៣​គ្រឿង ប្រគល់​ជូន​ម្ចាស់​វិញ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ