ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់៣យ៉ាង ប៉ះពាល់ដល់សុខភាពដោយមិនដឹងខ្លួន

3 ឆ្នាំ មុន

នរណាក៏ដឹងដែរថា ការផឹកស្រាជក់បារី គឺមិនល្អទេសម្រាប់សុខភាព។ ចុះទម្លាប់ផ្សេងទៀតដែលអ្នកមិនចាប់អារម្មណ៍ ពិតជាល្អសម្រាប់សុខភាពអ្នកដែរឬទេ? មានទម្លាប់មួយចំនួន ដែលអ្នកមិនសូវបានគិតដល់ អាចប៉ះពាល់ដល់សុខភាពអ្នក ហើយត្រូវផ្លាស់ប្តូរជាបន្ទាន់ ប្រសិនបើអ្នកចង់បានសុខភាពល្អ។…

នរណាក៏ដឹងដែរថា ការផឹកស្រាជក់បារី គឺមិនល្អទេសម្រាប់សុខភាព។ ចុះទម្លាប់ផ្សេងទៀតដែលអ្នកមិនចាប់អារម្មណ៍ ពិតជាល្អសម្រាប់សុខភាពអ្នកដែរឬទេ? មានទម្លាប់មួយចំនួន ដែលអ្នកមិនសូវបានគិតដល់ អាចប៉ះពាល់ដល់សុខភាពអ្នក ហើយត្រូវផ្លាស់ប្តូរជាបន្ទាន់ ប្រសិនបើអ្នកចង់បានសុខភាពល្អ។

១. អង្គុយច្រើន

ការចំណាយពេលអង្គុយច្រើនក្នុងមួយថ្ងៃៗអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពគ្រោះថ្នាក់ដល់អាយុជីវិតបាន! ការអង្គុយយូរៗពេកក្នុងមួយថ្ងៃអាចធ្វើអោយអ្នកប្រឈមមុខនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើនរួមបញ្ចូលទាំងជំងឺធាត់ជ្រុល ឈឺសន្លាក់ ពុកឆ្អឹង លើសឈាម ជំងឺធ្លាក់ទឹកចិត្ត និងជំងឺបេះដូង។

២. មិនធ្វើលំហាត់ប្រាណ

ដំណោះស្រាយដ៏ល្អបំផុតមួយដើម្បីរក្សាបានសុខភាពរឹងមាំ អារម្មណ៍ប្រសើរ ហើយជួយគ្រប់គ្រងទម្ងន់ គឺការធ្វើលំហាត់ប្រាណទៀងទាត់។ ដូច្នេះប្រសិនបើអ្នកមិនធ្វើលំហាត់ប្រាណសោះ បញ្ហាសុខភាពជាច្រើននឹងកើតមានឡើងមិន

ខាន។

៣. ដុសធ្មេញភ្លាមៗក្រោយទទួលទានរួច

ការដុសធ្មេញក្រោយទទួលទានអាហាររួចភ្លាមអាចបង្កផលប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាពធ្មេញ។ ដើម្បីជាការប្រសើរអ្នកគួររងចាំយ៉ាងហោចណាស់ ៣០ នាទីក្រោយទទួលទានអាហារសិនមុននឹងដុសសម្អាតធ្មេញ។ ធ្មេញរបស់យើងទទួលបានការការពារពីកាចា ហើយជាតិអាស៊ីត ដែលត្រូវបានបង្កើតឡើងពីអាហារផ្សេងៗធ្វើអោយកាចា (សំបក) ធ្មេញចុះខ្សោយ ដូច្នេះប្រសិនបើដុសធ្មេញភ្លាមក្រោយទទួលទាននោះធ្មេញនឹងងាយទទួលរងផលប៉ះពាល់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ