ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ៣យ៉ាង ដែលធ្វើឱ្យស្រ្តីដុះរោមមុខខុសធម្មតា

2 ឆ្នាំ មុន

មនុស្សប្រុសភាគច្រើនចង់បានរោមមុខដើម្បិឱ្យមើលទៅមានអំណាច តែសម្រាប់ស្រ្តីវិញការមានរោមមុខ មិនមែនជាអ្វីដែលពួកគេចង់បាននោះទេ។ យើងសង្កេតឃើញថា ស្រ្តីមួយចំនួនមានរោមមុខក្រាស់ជាងធម្មតា ដែលធ្វើឱ្យពួកគេត្រូវកោរចេញ ឬ បកចេញ។ តើអ្នកដឹងទេថា មានកត្តាអ្វីខ្លះធ្វើឱ្យរោមមុខរបស់ស្រ្តីដុះវែងខុសប្រក្រតី?…

មនុស្សប្រុសភាគច្រើនចង់បានរោមមុខដើម្បិឱ្យមើលទៅមានអំណាច តែសម្រាប់ស្រ្តីវិញការមានរោមមុខ មិនមែនជាអ្វីដែលពួកគេចង់បាននោះទេ។ យើងសង្កេតឃើញថា ស្រ្តីមួយចំនួនមានរោមមុខក្រាស់ជាងធម្មតា ដែលធ្វើឱ្យពួកគេត្រូវកោរចេញ ឬ បកចេញ។ តើអ្នកដឹងទេថា មានកត្តាអ្វីខ្លះធ្វើឱ្យរោមមុខរបស់ស្រ្តីដុះវែងខុសប្រក្រតី? ថ្ងៃនេះ អ្នកនឹងបានស្គាល់។

១. ការមិនសូវហាត់ប្រាណ

ទោះបីជាអ្នកមានជីវិតដ៏មមាញឹកប៉ុនណាក៏ដោយ ការរកពេលហាត់ប្រាណគឺពិតជាសំខាន់ណាស់ ក្នុងការកាត់បន្ថយការដុះរោមមុខខុសប្រក្រតី។ ការលើសទម្ងន់បង្កើនឱកាសរបស់អ្នកក្នុងការមានរោមមុខដុះក្រាស់វែងលើចង្កា ឬ បបូរមាត់ខាងលើរបស់អ្នក។ ចូរចាប់ផ្តើមយឺតៗជាមួយនឹងលំហាត់ប្រាណកម្រិតមធ្យម ដូចជាហែលទឹក ឬដើរ ដើម្បីឱ្យរោមរបស់អ្នកដុះមិនសូវលឿននិងមិនសូវក្រាស់។

២. ការញ៉ាំត្រីញឹកញាប់

ខណៈដែលការបន្ថែមត្រីសាម៉ុង ទៅក្នុងរបបអាហាររបស់អ្នក គឺជាវិធីដ៏ល្អមួយដើម្បីទទួលបានប្រូតេអ៊ីនកាន់តែច្រើន ការញ៉ាំវាញឹកញាប់អាចរួមចំណែកដល់ការលូតលាស់នៃរោមលើមុខ។ ត្រីដែលមានជាតិខ្លាញ់ ដូចជាត្រីសាម៉ុង និងត្រីម៉ាកែល ត្រូវបានគេបង្ហាញថា បង្កើនអរម៉ូនតេស្តូស្តេរ៉ូនចំពោះស្ត្រី ហើយការមានកម្រិតអរម៉ូននេះខ្ពស់ជាងធម្មតា អាចធ្វើឱ្យរោមមុខដុះច្រើនជាងធម្មតា។

៣. ការទទួលទានកាហ្វេរាល់ថ្ងៃ

ប្រសិនបើអ្នកមិនអាចអត់ផឹកកាហ្វេមួយថ្ងៃបានទេនោះ រោមមុខរបស់អ្នកនឹងគ្មានថ្ងៃស្តើងទេ។ ការផឹកកាហ្វេញឹកញាប់ពេកពិតជាអាចចាប់ផ្តើមការផលិតអរម៉ូនតេស្តូស្តេរ៉ូន។ ការសិក្សាបានបង្ហាញថា ការផឹកកាហ្វេទៀងទាត់ត្រឹមតែ ៤សប្តាហ៍អាចបង្កើនកម្រិតអរម៉ូននេះជាច្រើននៅក្នុងរាងកាយ។ ចូរកាត់បន្ថយជាតិកាហ្វេអ៊ីន ដើម្បីឱ្យសម្រេចបំណងកាត់បន្ថយរោមមុខ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ