ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​តាក់​ស៊ីពី(ភ្នំពេញ-ក្អម​សំណរ​)ត្រដរខ្យល់​ក្នុងឡាន​ រហូត​​ស្លា.ប់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នក​រត់​តា​ស៊ី​ម្នាក់បាន​ត្រដ​ខ្យល់​ស្លា.ប់​នៅ​លើរថយន្តម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង ខ​ណៈពេលដែល​នៅ​ឈប់​ចត​​យក​ម៉ូយនៅ​ចំណត​ផ្សារ​ដើម​គរ ។ ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ កុម្ភ ឆ្នាំ​២០២២ ស្ថិត​នៅ​មុខ​ចំណតរថយន្ត​តាក់ស៊ីផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង…

រាជធានី​ភ្នំពេញ​៖ អ្នក​រត់​តា​ស៊ី​ម្នាក់បាន​ត្រដ​ខ្យល់​ស្លា.ប់​នៅ​លើរថយន្តម៉ាក​ហា​យ​ឡេ​ន​ឌ័​រ​មួយ​គ្រឿង ខ​ណៈពេលដែល​នៅ​ឈប់​ចត​​យក​ម៉ូយនៅ​ចំណត​ផ្សារ​ដើម​គរ ។ ហេតុការណ៍​នេះ​ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣​ កុម្ភ ឆ្នាំ​២០២២ ស្ថិត​នៅ​មុខ​ចំណតរថយន្ត​តាក់ស៊ីផ្សារ​ដើម​គរ តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ​។

អ្នក​រត់​តាក់ស៊ីរូប​នេះ ពុំទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ពិតប្រាកដ ​ប៉ុន្តែតាម​​រយៈ​នាមប័ណ្ណ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ពូ យាន ជា​អ្នក​រត់​តាក់ស៊ី​ពី​ភ្នំពេញ ​ទៅ​អ្នក​លឿង ព្រែក​ស្មាច់ ,​ខ្ពប​អា​ទាវ និង​ក្អម​សំណ​។ អ្នក​រត់​តាក់ស៊ី​រូប​នោះ ​បាន​​​​ស្លា.ប់.​នៅ​ក្នុង រថយន្តម៉ាក​ហា​យ ឡេ​ន​ឌ័​រស្ករ​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AB-9033 មួយ​គ្រឿង ។ ​

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ មាន​អ្នក​រត់​តាក់ស៊ី​ពី​ភ្នំពេញ ​ខេត្តតាកែវ​ម្នាក់ បាន​តេ​ហៅ​អ្នក​រត់​តាក់ស៊ី​រូប​នោះ អោយមក​ដឹក​ម៉ូតូ ម្នាក់ ដែល​​ធ្វើ​ដំណើរ​មក​ពី​ខេត្តតាកែវ ឆ្ពោះទៅ​ក្អម​សំណ​។​ ខ​ណៈ​ពេល​មក​ដល់ អ្នក​រត់​តាក់ស៊ី​រូប​នោះ​​ បាន​ឈប់​នៅ​តាម​ផ្លូវ​ម៉ៅ​សេ​ទុង​មុខចំណតរថយន្ត​តាក់ស៊ី​ផ្សារ​ដើម​គរ ក្រោម​ស្ពាន​អាកាស​ ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា នៅ​ពេល​ដល់ភ្ញៀវ​ក៏បាន​ចុះ​ពីលើ​រថយន្ត​ទៅ​បើកទ្វាររថយន្តតាក់ស៊ី​ខាងលើ​ ស្រាប់តែ​ឃើញ​អ្នក​បើកបរមិន​ស្រួលខ្លួនត្រដ​ខ្យល់​ក៏បាន​ចេញ​ទៅ​ប្រាប់​សន្តិសុខ ​និង​អុ្ន​ក​រត់​តាក់ស៊ី​ផ្សេង​ៗ​ទៀត បង្ក​អោយ​មានការ​ភ្ញាក់​តែ​ម្តង​។​ភ្លាម​ៗ​អ្នក​រត់​តាក់ស៊ី​ដូcគ្នាបាន​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ចុះ​មក​ធ្វើ​ចលនា ដោយ​មិន​អស់ចិត្ត​​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យមិត្ត​ភាព​ខ្មែរ​សូ​វៀត តែ​ក្រុម​គ្រូពេទ្យបញ្ជាក់​ថា គាត់បានស្លា.ប់.បាត់​ទៅ​ហើយ ។

ទាក់ទិន​ការ​ស្លា.ប់​.នេះ ​ត្រូវ​បាន​នគរបាល​អោយ​ដឹង​ថា បុរស​រូប​នោះ​ស្លា.ប់​.ដោយសារ​តែ​កាំ​ង​បេះដូង (​ខ្យល់គរ​)​ ។​ ស.ព​ត្រូវ​បាន​ក្រុម​គ្រួសារប​ញ្ជូនទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​​

អត្ថបទសរសេរ ដោយ