ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របបអាហារ៣យ៉ាង ដែលធ្វើឱ្យអ្នកប្រឈមនឹងជំងឺលើសសម្ពាធឈាម

3 ឆ្នាំ មុន

ជំងឺលើសសម្ពាធឈាមក្លាយទៅជាជំងឺដ៏ពេញនិយមក្នុងសម័យនេះ ដោយសារតែមនុស្សមានការហូបចុកពេញលេញនិងសម្បូរបែប។ តើអ្នកដឹងទេថា របបអាហាររបស់អ្នកប្រចាំថ្ងៃងាយធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាលើសសម្ពាធឈាមនេះណាស់? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទទួលទាន៣យ៉ាង ដែលធ្វើឱ្យអ្នកងាយមានបញ្ហានេះ។ ១. ការទទួលទានកាហ្វេ ជាតិកាហ្វេអ៊ីន…

ជំងឺលើសសម្ពាធឈាមក្លាយទៅជាជំងឺដ៏ពេញនិយមក្នុងសម័យនេះ ដោយសារតែមនុស្សមានការហូបចុកពេញលេញនិងសម្បូរបែប។ តើអ្នកដឹងទេថា របបអាហាររបស់អ្នកប្រចាំថ្ងៃងាយធ្វើឱ្យអ្នកប្រឈមនឹងបញ្ហាលើសសម្ពាធឈាមនេះណាស់? ថ្ងៃនេះ អ្នកនឹងបានស្គាល់ពីទម្លាប់ទទួលទាន៣យ៉ាង ដែលធ្វើឱ្យអ្នកងាយមានបញ្ហានេះ។

១. ការទទួលទានកាហ្វេ

ជាតិកាហ្វេអ៊ីន នៅក្នុងកាហ្វេ ធ្វើឱ្យសសៃឈាមរួមតូច ដែលបង្កទៅជាបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភ ដែលក្នុងនោះក៏មានបញ្ហាលើសសម្ពាធឈាមផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកមិនគួរទទួលទានកាហ្វេលើសពី ២ ទៅ ៣ កែវក្នុងមួយថ្ងៃឡើយ

។ ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម ចូរបញ្ឈប់ទម្លាប់ទទួលទានកាហ្វេ ឬភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីនផ្សេងៗទៀត។

២. ការទទួលទានគ្រឿងស្រវឹង

ការទទួលទានគ្រឿងស្រវឹងក្នុងកម្រិតមធ្យម ២ កែវក្នុងមួយថ្ងៃសម្រាប់បុរស និង ១ កែវក្នុងមួយថ្ងៃសម្រាប់នារី ពិតជាអាចជួយបញ្ចុះសម្ពាធឈាមរបស់អ្នកបាន ក៏ប៉ុន្តែការទទួលទានច្រើនលើសវិញនឹងបង្កទៅជាបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យព្រួយបារម្ភ។ ចូរជៀសវាងការទទួលទានគ្រឿងស្រវឹង ប្រសិនបើអ្នកមានជំងឺលើសសម្ពាធឈាម។​

៣. ការទទួលទានបារី

នៅក្នុងសម័យកូវីដនេះ បើមិនអាណិតសួតរបស់អ្នកទេ ក៏គួរអាណិតសរសៃឈាមអ្នកដែរ។ មិនមែនតែសួតប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ដោយសារការជក់បារី ប៉ុន្តែការជក់បារីក៏មិនល្អចំពោះសុខភាពបេះដូងផងដែរ ក៏ព្រោះវាអាចធ្វើអោយសម្ពាធឈាមឡើងខ្ពស់ខុសប្រក្រតីគួរអោយព្រួយបារម្ភ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ