ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​លាន់កក្រើកវត្ត! សាមណេ​៤​អង្គ​ និង​កូន​សេក្ខ​​ម្នាក់​ ​ដុ.ត​ផាវ១០គ្រាប់ រួច​ឈរ​ព័ទ្ធជុំវិញ

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ មាន​ករណី​សាមណេ​​ចំនួន៤​អង្គ​ និង​កូន​សេក្ខ​​លោក​ម្នាក់​បាន​យក​ផាវ​​ដុ.ត​លេង​ ដោយ​យក​ផាវ​ជិត​

ខេត្តស្វាយរៀង​៖ មាន​ករណី​សាមណេ​​ចំនួន៤​អង្គ​ និង​កូន​សេក្ខ​​លោក​ម្នាក់​បាន​យក​ផាវ​​ដុ.ត​លេង​ ដោយ​យក​ផាវ​ជិត​១០​គ្រាប់​ដាក់​លើ​ដី​ ហើយ​យក​ចានដែក​​គ្រប​ពីលើ​ រួច​ដុ.ត​ ស្រាប់តែ​ផ្ទុះ​លាន់​ដូច​គ្រាប់បែ.ក ខ្ទាត​អម្បែង​ចានដែក​ត្រូវ បណ្តាល​ឱ្យ​រង​​របួសធ្ងន់​ស្រាល​ទាំង​៥​អង្គ​-នាក់​តែ​ម្តង​។

​​សមត្ថកិច្ច​បានឱ្យ​​ដឹង​ថា ករណី​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​២០ ​កុម្ភៈ​ ​ឆ្នាំ​២០២២​ នៅ​​ចំណុច​វត្ត​ព្រះ​ទន្លេ​ ស្ថិត​ក្នុង​សង្កាត់​សង្ឃ័រ​ ក្រុង​ស្វាយ​រៀង​​ ខេត្តស្វាយរៀង ។

​​តាម​​​​ប្រភព​ដដែល​បាន​​បន្ត​ថា ក្រោយ​ពី​មាន​ករណីផ្ទុះ​ផាវ បណ្តាល​ឱ្យ​​​រង​របួស​សាមណេ និង​កូនសេក្ខ​លោក​ សរុប​ចំនួន​​​៥អង្គ-នាក់រួច​មក ​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​សា​មុ​យ​មក​ដឹក​បញ្ជូន​ព្រះសង្ឃ​ និង​កូន​សេក្ខ​លោក​​ទៅ​កាន់​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ​ផាវដែលផ្ទុះខាងលើនោះ​ ​ត្រូវបាន​​គេ​ហៅ​ថាជា​ផាវ​គ្រាប់បែក មិនមែន​គ្រាប់ ឬ​ក៏​រំសេវ​ផ្ទុះ​នោះ​ទេ ជា​ប្រភេទ​ផាវ​ធំ ហើយ​សាមណេ​ចំនួន​៤​អង្គ​ និង​កូន​សេក្ខ​លោក​ម្នាក់ បាន​យក​ទៅ​ដុ.ត​លេង ក៏​ប៉ុន្តែមុន​នឹង​ដុត​គឺ​យក​ផាវ​ដាក់​លើ​ដី ​រួច​យក​​ចានដែកទៅ​គ្រប​ពីលើ ហើយ​នាំ​គ្នា​ឈ​រ​ព​ទ្ធ័​ជុំវិញ​រួច​ដុ.ត​ផាវនោះ​ បណ្តាល​ឲ្យ​ឆេះ​ផ្ទុះ​លាន់​ដូច​គ្រាប់បែ.ក ខ្ទាត​អម្បែង​​​ចានដែក​​ត្រូវ​ទាំង​៥​អង្គ​-នាក់ បណ្តាល​ឱ្យ​ចំ​ដៃជើង ដងខ្លួន​ និង​ផ្ទៃមុខ ឈា.ម​ស្រោច​ដី​តែ​ម្តង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពុទ្ធបរិស័ទ​នៅ​ជិត​វត្ត​នាំ​គ្នា​មក​ចោមរោមមើល​ ហើយ​រាយការណ៍​ជូន​សមត្ថកិច្ច​ហៅ​រថយន្ត​សា​មុ​យ​ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ​ ។

​បច្ចុប្បន្ន​ ​សាមណេ និង​កូន​សេក្ខ​​លោក​បាន​ធូ​រ​ស្រាល​ហើយ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ