ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បបួល​ប្រពន្ធ​ទៅ​ស្រោច​ទឹក​និង​ស្បថ លុះ​ប្រពន្ធ​បោះសម្តី​ប៉ុន្មាន​មាត់ កា​.​ប់​គ្មាន​ត្រា​ប្រណី

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្ដី​កា​.​ប់​ចំនួន​២​កាំបិត​ផ្គាក់ បណ្ដាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុង​ថ្លុក​ឈា​.​មយ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នេះ

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្ដី​កា​.​ប់​ចំនួន​២​កាំបិត​ផ្គាក់ បណ្ដាល​ឲ្យ​ស្លា​.​ប់​នៅ​ក្នុង​ថ្លុក​ឈា​.​មយ៉ាង​អាណោចអាធ័ម ។ ហេតុការណ៍​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១០​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​ចំណុច​ក្រោយ​ផ្ទះ ប្រជាពលរដ្ឋ​ម្នាក់ រស់នៅ​ភូមិ​ប្រ​ក្លូ​ត ឃុំ​ធ្លក​វៀន ស្រុក​សាមគ្គី​មាន​ជ័យ ។

ហើយ​ករណី​ខាងលើ​នេះ សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា សង្ស័យ​កើតឡើង​ដោយសារ​ភ្លើង​ប្រចណ្ឌ ។ ទោះ​យ៉ាងណា ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ និង​ឃាត់ខ្លួន​បាន​បុរស​ជា​ប្ដី ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ហើយ ។

ជុំវិញ​ករណី​ខាងលើ​នេះ​ដែរ លោក​អធិការ​ស្រុក​សាមគ្គី​មាន​ជ័យ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២១ ខែកុម្ភៈ​នេះ​ថា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មានឈ្មោះ សុត ចរិយា អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ខេត្តកំពង់ស្ពឺ ។ ចំណែក​បុរស​ជា​ប្ដី ដែល​ជា​ជន​ដៃដល់​មានឈ្មោះ អ៊ី សា​ម៉េ​ត អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រ​ក្លូ​ត ឃុំ​ធ្លក​វៀន ជា​កន្លែង​កើតហេតុ ។

លោក​អធិការ​នគរបាល​ស្រុក​សាមគ្គី​មាន​ជ័យ បាន​បញ្ជាក់​ពី​ប្រវត្តិ និង​ដំណើររឿង​រវាង​ប្ដី​ប្រពន្ធ​ទាំង​ពីរ​ខាងលើ​នេះ​ថា បុរស​ជា​ប្ដី​ដែល​ជា​ជន​ដៃដល់​ឈ្មោះ អ៊ី សា​ម៉េ​ត នេះ គឺជា​ក្មេង​កំព្រា​រស់នៅ​ជាមួយនឹង​ម្ដាយធំ​ឪពុកធំ​ក្នុងភូមិ​ប្រ​ក្លូ​ត ឃុំ​ធ្លក​វៀន ។ ក្រោយមក ក៏​បាន​ប្រពន្ធ​ដែល​ជា​ជន​រង​គ្រោះ​ឈ្មោះ សុត ចរិយា ជា​ស្ត្រី​មេម៉ាយ​កូន​២ និង​បាន​រួមរស់​ជាមួយ​គ្នា​នៅ​ខេត្តកំពង់ស្ពឺ រហូត​បានកូន​ម្នាក់​ទៀត​អាយុ​ទើបតែ​២​ឆ្នាំ​។

លោក​អធិការ​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ បុរស​ជា​ប្ដី​បាន​បបួល​ប្រពន្ធ និង​ដឹក​កូន​តូច​មក​ជាមួយ​ដោយ​ថា មក​លេង​ស្រុក​កំណើត​នៅ​ប្រ​ក្លូ​ត ឃុំ​ធ្លក​វៀន លុះ​ពេល​មក​ដល់​ក៏​ចូល​ទៅ​ក្រោមផ្ទះ ឈ្មោះ ជុំ ហេង ដែល​ត្រូវជា​បងប្អូន​នឹង​បុរស​ជា​ប្ដី ។ គ្រាន់តែ​ដល់​ក្រោមផ្ទះ​ភ្លាម មិន​ទាន់​ឈប់​ម៉ូតូ​ស្រួលបួល​ផង (​ប្រហែលជា​មក​តាម​ផ្លូវ​មាន​ជម្លោះ​ជា​មួយ​​គ្នា​) គេ​ឮ​សំឡេង​បុរស​ជា​ប្ដី​បបួល​ប្រពន្ធ​ទៅ​ស្រោច​ទឹក និង​ស្បថ​ថា ឈប់​មាន​អំពើ​ផិតក្បត់ ប៉ុន្តែ​ភ្លាម​ៗ​នោះ​ប្រពន្ធ​ឆ្លើយ​ថា បើ​មក​អ​ញ្ចឹ​ង​ដដែល អញ​មិន​មក​ទេ ។

លោក​អធិការ​បន្ត​ទៀត​ថា គ្រាន់តែ​ឮ​ពាក្យ​នេះ បុរស​ជា​ប្ដី​កើត​កំហឹង ក៏​ស្ទុះ​ទាញ​យក​កាំបិត​ផ្គាក់​របស់​ម្ចាស់ផ្ទះ រួច​កា​.​ប់​ទៅ​លើ​ប្រពន្ធ​ខ្លួន​ចំនួន​២​កាំបិត ដោយ​ត្រូវ​ស្មា​ខាងឆ្វេង និង​ខាងស្តាំ បណ្ដាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដេក​ដួល​ស្លា​.​ប់​នៅ​ក្នុង​ថ្លុក​ឈា​.​ម​តែ​ម្តង ហើយ​បុរស​ជា​ប្ដី​នោះ​ក៏​បាន​ព្យាយាម​ស​ម្លា​.​ប់​កូន​តូច​អាយុ​២ ឆ្នាំ​ទៀត តែ​ត្រូវ​បងប្អូន​បី​រត់​ចេញពី​កន្លែង​កើតហេតុ ។

ក្រោយមក​បុរស​ជា​ប្ដី​ដែល​ជា​ជន​ដៃដល់​រូប​នោះ ក៏​បាន​ទៅ​ច​.​ង​.​ក និង​ទៅ​កាត់​ខ្សែភ្លើង​ផ្ដាច់​ដើម្បី​ចាប់​ឲ្យ​ឆក់ តែ​មិន​ស្លា​.​ប់ រួច​ក៏​រត់​ចេញពី​កន្លែង​កើត​ហេតុតែ​ម្តង​។

ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ធ្វើ​សកម្មភាព​មិន​បាន​មួយ​ម៉ោង​ផង សមត្ថកិច្ច នគរបាល​ប៉ុស្តិ៍​ធ្លក​វៀន និង​ប៉ុស្តិ៍​ខ្នា​ឆ្មា ព្រមទាំង​ប្រជា​ការពារ ក៏​បាន​ដេញ​ស្ទាក់​ចាប់​បាន​នៅ​ចំណុច ឃុំ​ខ្នា​ឆ្មា ស្រុក​សាមគ្គី​មាន​ជ័យ ហើយ​បាន​បញ្ជូន​ជន​ដៃដល់​រូប​នេះ មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ ចំណែក​ស​.​ពស្ត្រី​រង​គ្រោះ​វិញ ត្រូវ​បាន​បញ្ជូន​ទៅ​ឱ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ខេត្តកំពង់ស្ពឺ​ហើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ