ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករខ្មែរ ៧នាក់ ស្លា.ប់ និងរបួស ដោយសារ​គ្រោះថ្នាក់ចរាចរណ៍ នៅលើទឹកដីថៃ

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច ៤នាក់ បានស្លា.ប់ និង៤នាក់ទៀត បានរងរបួស កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣៥៩…

ខេត្តបន្ទាយមានជ័យ៖ មនុស្សយ៉ាងតិច ៤នាក់ បានស្លា.ប់ និង៤នាក់ទៀត បានរងរបួស កាលពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ នៅលើកំណាត់ផ្លូវជាតិលេខ៣៥៩ ក្នុងឃុំក្រកសំប៊ូន ស្រុកស៊ីមហាផូត ខេត្តប្រាជីនបូរី ដោយសារឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តតូច បុកពីក្រោយ​រថយន្តធំដឹកឈើ។ ក្នុងចំណោម​អ្នករបួស និងស្លាប់ទាំងនោះ មានពលករខ្មែរ ៧នាក់។

អ្នករងគ្រោះក្នុងហេតុការណ៍នោះ គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តែមាន ៧នាក់ ជាពលករខ្មែរ ក្នុងនោះ ស្លា.ប់ ៣នាក់ និងរបួស ៤នាក់។ រីឯ​ម្នាក់ទៀត ជាអ្នកបើកបរជនជាតិថៃ(ស្លា.ប់)។ នេះបើយោងតាមការ​ចេញផ្សាយលើគេហទំព័រ និងកាសែតថៃមួយ។

ប្រភពបន្តថា មុនកើតហេតុ រថយន្តរងគ្រោះ បានដឹកពលករខ្មែរ ចំនួន ៧នាក់ បើកយ៉ាងលឿន ដោយគេ​សង្ស័យជាពលករខុសច្បាប់ និងទើបចេញពីព្រំដែន ក្នុងខេត្តបន្ទាយមានជ័យ​។ ព្រោះតែលឿនពេក ហើយ​សង្ស័យ​រថយន្តជួបគ្រោះថ្នាក់នេះ មើលមិនឃើញរថយន្តធំកង់ ១០ ដឹកឈើ (ដើមប្រេងខ្យល់) ដែលបើកបរ​ខាងមុខ ក៏បុកគូថរថយន្តធំនោះ បណ្តាលឲ្យអ្នកបើកបរ ជាជនជាតិថៃ និងពលករ ក្នុងរថយន្ត ស្លា.ប់ និងរបួស​តែម្តង។

ពលករខ្មែរ ដែលរងរបួស ចំនួន ៤នាក់ ត្រូវបានអាជ្ញាធរ និងក្រុមរថយន្តសង្រ្គោះរបស់ថៃ ដឹកទៅព្យាបាលនៅ​មន្ទីរពេទ្យ កាប៊ីនបូរី ក្នុងខេត្តកើតហេតុ។

យ៉ាងណាក៏ដោយ ករណីនេះ កោះសន្តិភាព មិនអាចទាក់ទងរកអត្ថាធិប្បាយពីមន្ត្រីស្ថានកុងស៊ុលកម្ពុជា ប្រចាំខេត្ត​ស្រះកែវ ប្រទេសថៃ បាននៅឡើយទេ៕ មុត សារុន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ