ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក​ក្រុម​កម្ពុជា បោះសម្តី១ឃ្លា​លើកទឹកចិត្ត​ក្រុម ក្រោយ​ប្រឈម​ហាលអាវ​លើ​ទឹកដី​ខ្លួនឯង

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​ដែល​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ហើយ​បាន​ឈរ​ត្រឹម​លេខ​២​ក្នុង​ពូ​ល មិន​

​រាជធានីភ្នំពេញ ៖ ផ្អែក​លើ​ស្ថានភាព​បច្ចុប្បន្ន កម្ពុជា​ដែល​មាន​៦​ពិន្ទុ​ក្នុង​ដៃ​ហើយ​បាន​ឈរ​ត្រឹម​លេខ​២​ក្នុង​ពូ​ល មិន​អាច​បាន​ឡើង​វគ្គ​១​ភាគ​៤​បាន​ឡើយ ដោយសារ​តែ​វៀតណាម​ដែល​ស្ថិត​នៅ​ជា​លេខ​២​ក្នុង​ពូ​ល​ជា​បណ្ដោះអាសន្ន​ដែរ គឺ​មាន​ពិន្ទុ​ល្អ​ជាង និង គ្រាប់​បាល់​ល្អ​ជាង​។ កម្ពុជា​កំពុង​ប្រឈម​ហាលអាវ​​នៅ​លើ​ទឹកដី​ខ្លួនឯង ព្រោះ​នឹង​មាន​ក្រុម​លេខ​២​ក្នុង​ពូ​ល​ទាំង​៣​តែ​មួយ​គត់ ដែល​ត្រូវ​ជ្រើស​អោយ​ប្រកួត​វគ្គ​ខ្វែង ដែល​ការ​បាត់បង់​ឱកាស​នេះ​គឺ​ដោយសារ​កីឡាករ​កម្ពុជា​ខ្លួនឯង​តែ​តបាល់​បញ្ចូល​ទី​ខ្លួនឯង​។ ជាមួយនឹង​ការ​បាក់ទឹកចិត្ត​ទាំង​កីឡាករ​ក្នុង​ក្រុម​ទាំងមូល និង​អ្នកគាំទ្រ​នេះ គ្រូបង្វឹក​ជា​ជនជាតិ​ជប៉ុន​ លោក Ryu Hirose បាន​លើក​ឡើង​នូវ​ពាក្យ​មួយ​ឃ្លា​ជា​ការ​លើកទឹកចិត្ត និង​ជំរុញ​កុំអោយ​កីឡាករ​កម្ពុជា​បាក់ទឹកចិត្ត​ក្នុង​ស្ថានភាព​ដ៏​តានតឹង​នេះ​។

ការ​លើក​ឡើង​របស់​លោក Ryu Hirose ត្រូវ​បាន​អ្នកខ្លះ​ចាត់​ទុក​គឺជា​ការ​លើកទឹកចិត្ត​មួយ​ដ៏​ធំ ហើយ​បើ​ទោះជា​ក្រុម​កម្ពុជា​មិន​អាច​បន្ត​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១​ភាគ​៤ តែ​ក៏​ចាត់​ទុក​ថា​គឺជា​បទ​ពិសោធន៍​មួយ​ផង​ដែរ​។ ទន្ទឹម​នឹង​ការ​សម្ដែង​នូវ​ការ​សោកស្ដាយ​មួយ​ដ៏​ធំ លោក Ryu Hirose គ្រូបង្វឹក​ក្រុម U23 កម្ពុជា ដែល​ជា​អ្នក​ទទួលខុសត្រូវ​មួយ​ដ៏​ធំ​របស់​ក្រុម ក្រោយ​ពី​ក្រុម​របស់​កម្ពុជា ចាញ់ ក្រុម U23 ទី​ម័​រ​ខាង​កើត ក្នុង​ជំ​នួ​ប​បញ្ចប់​ពូ​ល A នៃ​ពានរង្វាន់ AFF U23 Championship 2022 នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ឆ្នាំ​២០២០ បាន​លើក​ឡើង​ថា«
ការ​ប្រកួត​នេះ ពិតជា​ការ​ប្រកួត​ដែល​តានតឹង និង​ពិបាក​សម្រាប់​យើង​បើ​ធៀប​នឹង​២​ប្រកួត​មុន​។ ចាប់​តាំ​ផ្ដើម​ការ​ប្រកួត​នៃ​វគ្គ​ទី​១ យើង​មិន​អាច​រក្សា​ការ​អត់ធ្មត់​របស់​យើង ដើម្បី​ប្រកួត ហើយ​យើង​ក៏​មិន​អាច​រក្សា​ការ​គ្រប់គ្រង​បាល់​បាន និង​មិន​អាច​ធ្វើ​អ្វី​ដែល​យើង​ចង់បាន​។ យើង​ត្រូវ​តែ​រៀន​យក​យកឈ្នះ​ការ​ប្រកួត​ដែល​សំខាន់​ដូច្នេះ ដើម្បី​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ក៏​ដូច​ជា​ពានរង្វាន់​ដទៃ​ទៀត​ផង​ដែរ​»​។

ការ​លើក​ឡើង​របស់​លោក​ត្រូវ​បាន​អ្នកគាំទ្រ​ភាគច្រើន​ពេញចិត្ត តែ​ការ​បរាជ័យ​នេះ ក៏​ធ្វើ​អោយ​លោក​រង​ការ​រិះគន់​ថា គឺជា​អ្នក​ធ្វើ​អោយ​ក្រុម​កម្ពុជា​បរាជ័យ​ផង​ដែរ ដោយសារ​តែ​នៅ​ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​ទី​ម័​រ​នោះ គឺ​ក្រុម​កម្ពុជា​ត្រូវ​បាន​គ្រូបង្វឹក គឺ​លោក និង​អ្នក​ទទួលខុសត្រូវ​ដទៃ​ទៀត ផ្លាស់​ប្ដូរ​ទម្រង់​លេង ដែល​លទ្ធផល​ចេញ​មក គឺ​បរាជ័យ​។ ទម្រង់​លេង​ដែល​បាន​ផ្លាស់​ប្ដូរ​នេះ ក៏​មាន​សភាព​ប្រសេចប្រសាច​មិនសូវ​ល្អ​ផង​ដែរ ដោយសារ​តែ​ក្រឡា​លេង​របស់​កីឡាករ គឺ​មិនសូវ​សង់​តង់ ហើយ​ដាក់​កីឡាករ​ក្នុង​តង់​ទី​១ ក៏​លេង​មិនសូវ​ស៊ីសង្វាក់​គ្នា ដែល​បណ្ដាល​អោយ​ការ​គ្រប់គ្រង​បាល់​មាន​ភាគរយ​តិច ហើយ​កីឡាករ​ទៀត​សោត ក៏​ចែក​បាល់​ក៏​មិនសូវ​ល្អ ដូច​ទម្រង់​លេង​ជាមួយ​ក្រុម​ប្រុយ​ណេ និង ហ្វី​លី​ពី​ន ដែល​លេង​បាន​ល្អ​រហូត​មក​។

ការ​តែ​តបាល់​បញ្ចូល​ទី​ដោយ​ខ្លួនឯង​របស់​កីឡាករ សា​ទី ពាក់​ស្លាក​លេខ​១៧ ក៏​ចាត់​ទុក​ថា​គឺជា​ធ្វេសប្រហែស​មួយ​របស់​អ្នកចាំទី​ផង​ដែរ ដោយ​អ្នកខ្លះ​លើក​ឡើង​ថា មក​ពី​កីឡាករ​កម្ពុជា គឺ​សា​ទី ដណ្ដើម​បាន​បាល់​ពី​ក្រុម​ទី​ម័​រ គឺជា​អ្នក​តែ​ត ហើយ​យល់​ថា នឹង​ជួយ​សង្គ្រោះ​បាល់​នោះ​បាន ទើប​អ្នកចាំទី​ប្រហែស​មួយ​ពេល ហើយ​ចៃដន្យ​គ្រាប់​បាល់​ក្រោយ​ពេល​តែ​ត គឺ​វា​ឡើង​មិន​ផុត​តារាង ទើប​ចូល​ក្នុង​ហ្គោ​ន​ដោយ​ស្រួល​យ៉ាងនេះ​។

យ៉ាងណាមិញ យោង​តាម​ការ​បង្ហោះ​របស់​លោក Ryu Hirose គឺ​ស្នើ​មិន​អោយ​ដាក់​កំហុស​លើ​អ្នក​ណា​ម្នាក់ និង ចាត់​ទុក​ថា​នោះ​គឺជា​ភាព​តានតឹង ដែល​ក្រុម​បាន​ទទួល ដោយ​អ្វី​គ្រប់យ៉ាង​គឺ​ទាំង​លោក និង ក្រុម​ទាំងមូល​បាន​ធ្វើ​អោយ​ពី​ចិត្ត​ពី​ថ្លើម​ហើយ តែ​លទ្ធផល​នៅ​តែ​មិន​អាច​ទៅ​រួច ដោយ​លោក​បន្ត​ថា នេះ​គឺជា​បទ​ពិសោធន៍​ថ្មី​មួយ ដែល​កម្ពុជា​ត្រូវ​តែ​ខំ​កែតម្រូវ និង តស៊ូ​ទៅ​មុខ​ទៀត​។

លោក​នៅ​តែ​លើកទឹកចិត្ត​ថា អ្វី​ដែល​កម្ពុជា​ធ្វើ​បាន​នៅ​ក្នុង​ការ​ប្រកួត​នេះ តាំងពី​ដើម​ដល់​ចប់ គឺ​លទ្ធផល​ដ៏​ល្អ​ហើយ ហើយ​លោក​ក៏​រំពឹង​ថា នឹង​កាន់តែ​ល្អ​ថែម​ជាង​នេះ​ទៀត សម្រាប់​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ថែម​ទៀត​នោះ​ផង​។ សារ​របស់​គ្រូបង្វឹក​រូប​នេះ ក៏​ជា​ការ​លួង​ចិត្ត​កីឡាករ និង​អ្នកគាំទ្រ​ដែល​កំពុង​បាក់ទឹកចិត្ត​នៅ​ក្នុង​ពេល​នេះ​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ