ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តិចនិក៣យ៉ាង សម្រាប់អ្នកទល់លាមក

2 ឆ្នាំ មុន

បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ ក្រៅពីប្រើប្រាស់ថ្នាំដើម្បីដោះស្រាយបញ្ហានេះ យើងក៏អាចអនុវត្តតិចនិក៣យ៉ាង ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។ ១. ទទួលទានអាហារសម្បូរសរសៃ ជាតិសសៃមានប្រសិទ្ធិភាពជួយសម្រួលដល់ការរំលាយអាហារនិងបន្ទន់លាមក ក៏ដូចជាកាកសំណល់ឱ្យឆ្លងកាត់ប្រព័ន្ធរំលាយអាហារបានឆាប់រហ័ស។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃ គឺគ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើស្រស់។…

បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរឱ្យព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ ក្រៅពីប្រើប្រាស់ថ្នាំដើម្បីដោះស្រាយបញ្ហានេះ យើងក៏អាចអនុវត្តតិចនិក៣យ៉ាង ដែលអ្នកនឹងបានស្គាល់នៅថ្ងៃនេះ។

១. ទទួលទានអាហារសម្បូរសរសៃ

ជាតិសសៃមានប្រសិទ្ធិភាពជួយសម្រួលដល់ការរំលាយអាហារនិងបន្ទន់លាមក ក៏ដូចជាកាកសំណល់ឱ្យឆ្លងកាត់ប្រព័ន្ធរំលាយអាហារបានឆាប់រហ័ស។ ដូច្នេះកុំភ្លេចរួមបញ្ចូលអាហារសម្បូរជាតិសសៃក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃ គឺគ្រាប់ធញ្ញជាតិ បន្លែនិងផ្លែឈើស្រស់។

២. ទទួលទានទឹកគ្រប់គ្រាន់

ការទទួលទានទឹកត្រូវពេលអាចជួយរំលាយអាហារនិងសម្រួលចលនាពោះវៀនបានយ៉ាងប្រសើរ។ ចូរទទួលទានទឹក ១ កែវមុនអាហារ ៣០ នាទី និង ១ កែវទៀតក្រោយអាហារ ១ ម៉ោង ដើម្បីអនុញ្ញាតអោយរាងកាយស្រូបយកសារធាតុចិញ្ចឹមពេញលេញ។

៣. ប​​​ន្ថែមខ្លាញ់ល្អក្នុងរបបអាហារ

ចលនាពោះវៀនមិនស្រួល រួមជាមួយលាមករឹងពិបាកបញ្ចេញមកក្រៅជាសញ្ញាមួយនៃការទទួលទានអាហារមិនត្រឹមត្រូវ ឬទឹកមិនគ្រប់គ្រាន់។ រំញោចរក្សាសុខភាពប្រព័ន្ធរំលាយអាហារបស់អ្នកដោយការបន្ថែមខ្លាញ់ល្អៗក្នុងរបបអាហារ។ ខ្លាញ់ជួយសម្រួលចលនាពោះវៀន ហើយនៅពេលទទួលទានជាប្រចាំវានឹងទប់ស្កាត់បញ្ហាទល់លាមក។ អ្នកអាចទទួលទានប្រេងអូលីវសុទ្ធ ១ ស្លាបព្រាបាយនៅពេលព្រឹកមិនទាន់ទទួលទានអ្វី។ ក្រៅពីត្រីសម្បូរខ្លាញ់ អ្នកក៏មិនគួរភ្លេចទទួលទានផ្លែឈើនិងបន្លែដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ធម្មជាតិផងរួមមានផ្លែបឺរ គ្រាប់ធញ្ញជាតិ សណ្ដែកសៀងជាដើម៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ