ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​ចង់​លួច​សូម​ប្រាប់​ថា កុំ​ឲ្យ​គេ​ទាន់​អី​លោក​ចោរ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ចោរលួច​ម៉​តូ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ រាប់រយ​នាក់ និង​នគរបាល ព​ទ្ធ័​ចាប់​បាន​វាយ​ទ្រម​ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៥៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា

ខេត្តកណ្ដាល  ៖ ចោរលួច​ម៉​តូ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​ពីរ​នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ រាប់រយ​នាក់ និង​នគរបាល ព​ទ្ធ័​ចាប់​បាន​វាយ​ទ្រម​ខ្លួន កាលពី​វេលា​ម៉ោង​១១​និង​៥៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែកក្កដា នៅ​ចំណុច​ភូមិ​ព្រែក​អញ្ចាញ សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល បន្ទាប់​ពី​លួច​ម៉ូតូ​មួយ​គ្រឿង​ត្រូវ​ម្ចាស់​ឃើញ​ទាន់​។ មន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ចាប់ខ្លួន​ឈ្មោះ សុខ ចាន់ ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​អញ្ចាញ ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ​។

ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត​គេចខ្លួន ឈ្មោះ ឩ​ត្តម ហៅ​ផា​ន់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​មិន​ពិតប្រាកដ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ស៊ុត សុ​ផានិត ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​កាត់ សង្កាត់​តា​ក្តុល ក្រុង​តា​ខ្មៅ ជា​ម្ចាស់​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា ស្គូ​ពី​ពណ៌​ក្រហម ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1AC-4718​។ នគរបាល​បានឱ្យ​ដឹង​បន្ថែម​ថា កាលពី​វេលា​កើតហេតុ​ខាងលើ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មក​លេង​ផ្ទះ​បងប្អូន រួច​បាន​ទុក​ម៉ូតូ​នៅ​មុខ​ផ្ទះ​។​

បន្ទាប់​មក​ក៏​មាន​ជនសង្ស័យ​២​នាក់​ខាងលើ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SL​ពណ៌​ខ្មៅ មក​ដល់ ពេល​នោះ ជនសង្ស័យ​ឈ្មោះ សុខ ចាន់ ក៏​បាន​យក​ដែក​អក្ស​T​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ជន​រង​គ្រោះ​បាន ហើយ​ជិះ​គេចខ្លួន ចំណែក​ជនសង្ស័យ​ម្នាក់​ទៀត ជិះ​តាម​ពីក្រោយ តែ​ពេល​នោះ​ជន​រង​គ្រោះ​ព្រមទាំង​ប្រជាពលរដ្ឋ​បានឃើញ​ទាន់ ហើយ​បាន​នាំ​គ្នា​ស្រែ​កថា​ចោ​ៗ​រួច​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រហូត​ដល់​ចំណុច​ចុង​បឹង​ស្ថិត​នៅ​ក្នុងភូមិ​ស្ទឹង​ជ្រៅ សង្កាត់​ដើម​មៀន ជនសង្ស័យ​បាន​ផ្ដួល​ម៉ូតូ​ចោល ហើយ​រត់​ចូល​ក្នុង​ព្រៃ  ក៏​ត្រូវ​ប្រជាពលរដ្ឋ​រាប់រយ​នាក់​បាន​នាំ​គ្នា​ព​ទ្ធ័ ដេញ​ចាប់ខ្លួន​បាន​ម្នាក់​តែ​ម្តង ហើយ​នាំ​គ្នា​វាយ​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ឱ្យ​នគរបាល នាំ​ខ្លួន​មក​សាកសួរ​។

នៅ​ចំពោះ​មុខ​នគរបាល​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន និង​បក្ខពួក​ខាងលើ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​កាច់ក​ម៉ូតូ​របស់​ជន​រង​គ្រោះ ប្រាកដ​មែន​។  ចំណែក​ដែក​អក្ស​T ខ្លួន​បាន​បោះចោល​នៅ​ក្នុង​ស្ទឹង​បាត់​ហើយ​។ ខ្លួន​និង​បក្ខពួក​ធ្លាប់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ពីរ​ដង​រួច​មក​ហើយ ដោយ​លើក​ទី​១​ធ្វើ​នៅ​ម្តុំ​វត្ត​ជម្ពូ​វន្ត  ហើយ​លើក​ទី​ពីរ​នេះ​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្តង​។ ជនសង្ស័យ​ត្រូវ​បាន​នគរបាល​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី ៕