ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​ផ្ទួនៗ! ទឹកជំនន់​ផង និង​បាក់​ដី​ផង មនុស្ស​​ស្លា.ប់​យ៉ាងតិច​៩៤​នាក់ (​វីដេអូ)

2 ឆ្នាំ មុន

មនុស្ស​យ៉ាងតិច​៩៤​នាក់​បាន​ត្រូវ​ស្លា.ប់ ក្រោយ​គ្រោះ​ទឹកជំនន់​យ៉ាង​សាហា.វ ដែល​បណ្ដាល​ឲ្យ​មានការ​​បាក់​ដី ​និង​ទឹកជំនន់

ប្រទេស​ប្រេ​ស៊ីល ៖ មនុស្ស​យ៉ាងតិច​៩៤​នាក់​បាន​ត្រូវ​ស្លា.ប់ ក្រោយ​គ្រោះ​ទឹកជំនន់​យ៉ាង​សាហា.វ ដែល​បណ្ដាល​ឲ្យ​មានការ​​បាក់​ដី ​និង​ទឹកជំនន់ ក្នុង​ទីក្រុង​ទេសចរណ៍​ប្រេ​ស៊ី​ល ​PETROPOLIS ​ជិត​ក្រុង​រី​យ៉ូ​ដឺ​ហ្សា​ណឹ​រ៉ូ ។

តុល្យការ​ផ្លូវការ​ចុង​ក្រោយ​រៀបរាប់​ពី​មនុស្ស​ស្លា.ប់​៤៤​នាក់ ក្នុង​ទីក្រុង ​PETROPOLIS ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​។ ប្រទេស​ប្រេ​ស៊ីល​ក្នុង​រដូវភ្លៀង​នេះ ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ដែរ ក្នុង​រដ្ឋ BAHIA រដ្ឋ​MINAS GERAIS និង​រដ្ឋ​SAO PAULO ដែល​ពួក​អ្នកជំនាញ​ការ​ថា មក​ពី​ការ​កើន​កម្ដៅ​បរិយាកាស​។

បណ្ដា​អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ជាមួយ​ការ​កើន​កម្ដៅ​គ្រោះថ្នាក់​នានា តែង​កើត​មាន​ដោយសារ​ភ្លៀង​ធ្លាក់​ខ្លាំង​។ ភ្លៀង​​ខ្លាំង​បែប​នេះ​នៅ​ប្រេ​ស៊ីល រួម​បញ្ចូល​ជា​ពិសេស​ការ​ពង្រីក​ក្រុង ការ​កា.ប់​បំផ្លាញ​ព្រៃឈើ នាំ​ឲ្យ​មាន​ទឹកជំនន់​និង​ការ​បាក់​ដី​សម្លា.ប់​មនុស្ស​។

ពួក​អ្នក​ជួ​យស​ង្ក្រោះ​មាន​អ្នក​ពន្លត់ភ្លើង​ជាង​១៨០​នាក់ និង​ទាហាន​ប្រមាណ​៤០០​នាក់ ស្ថិត​ក្នុង​ទីក្រុង​ PETROPOLIS ដោយ​កាយ​ដី​ភក់​ក្នុង​ទីក្រុង​តំបន់​ភ្នំ​នេះ​។ បណ្ដា​ក្រុម​ពិសេស​ខាង​រុករក ​និង​ជួយ​សង្គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ ដើម្បី​ពង្រឹង​កិច្ចសហការ សង្គ្រោះ​ជាមួយ​ជំនួយ​របស់​បណ្ដា​រថយន្ត​និង​នាវា​ក្នុង​ទីក្រុង​ដែល​រង​ការ​បំផ្លាញ​ដោយ​ទឹក​ភក់​។ ភក់​បាន​កប់​ផ្ទះ​ទាំងឡាយ ដោយ​ទឹក​បន្ត​ហូរ​ចាក់​មក​ពី​បណ្ដា​កូនភ្នំ​។ រថយន្ត​ជា​ច្រើន​ត្រូវ​ទឹក​ភក់​កួច​នាំ​យក​ទៅ​ជាមួយ​។ ហាង​នានា​ត្រូវ​ទឹក​ជន់​លិច​ដែល​លិច​ទាំង​បណ្ដា​វិ​ថី នា​ភាគ​កណ្ដាល​ក្រុង​PETROPOLIS​។

សាលាក្រុង​នេះ​មាន​ប្រជាជន​៣០០.០០០​នាក់​ កាលពី​យប់​ថ្ងៃ​ទី​១៥ ខែ​​កុម្ភៈ ​ឆ្នាំ២០២២ បាន​ចេញ​ការ​ប្រកាស​អាសន្ន​ហើយ​​អភិបាល​រដ្ឋ លោក ​CLAUDIO CASTRO បាន​ទៅ​កាន់​តំបន់​រង​គ្រោះ​។ ការ​កាន់​ទុក​ជាតិ​៣​ថៃ្ង​ត្រូវ​បាន​ប្រកាស៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ