ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាយ​លុយ​តាម​ទូរស័ព្ទ​៖ ស្រួល​ចាយ ស្រួល​ច្រឡំ ដូច្នេះ ​សូម​ប្រយ័ត្ន​បាត់​លុយ

3 អាទិត្យ មុន
  • ភ្នំពេញ

ស្រប​ពេល​ដែល​ករណី​ទូទាត់​លុយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​មានការ​ច្រឡំ​កាន់តែ​ច្រើន​ ជា​ពិសេស​ គឺ​រវាង​លុយ​រៀល និង​លុយ​ដុល្លារ ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ ពង្រឹង​ការ​ប្រុង ប្រយ័ត្ន​ និង​បញ្ជ្រៀប​ការ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​នេះ​។ ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​ទូទាត់​លុយ​តាម​ឌី​ជី​ថ​ល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន…

ស្រប​ពេល​ដែល​ករណី​ទូទាត់​លុយ​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល​មានការ​ច្រឡំ​កាន់តែ​ច្រើន​ ជា​ពិសេស​ គឺ​រវាង​លុយ​រៀល និង​លុយ​ដុល្លារ ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ ពង្រឹង​ការ​ប្រុង ប្រយ័ត្ន​ និង​បញ្ជ្រៀប​ការ​យល់​ដឹង​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​នេះ​។

ការ​រីក​ចំរើន​នៃ​បច្ចេកវិទ្យា​ទូទាត់​លុយ​តាម​ឌី​ជី​ថ​ល​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ មាន កំណើន​កាន់តែ​ច្រើន មិន​ថា​ការ​ទូទាត់​តាម​ប្រព័ន្ធ QR Code ឫ​ក៏​ការ​តាម​ប្រព័ន្ធ​ទូរស័ព្ទ នោះ​ទេ ប៉ុន្តែ​ចំណុច​ហានិភ័យ​មួយ​ដែល​កើត​មាន​ជា​រឿយ​ៗ​គឺ​ករណី ច្រឡំ​ការ​ទូទាត់ គ្នា​រវាង លុយ​រៀល​និង​លុយ​ដុល្លារ​។

តាម​រយៈ​កា​រវិ​វត្ត​ទាំងនេះ ធ្វើ​អោយ​ធនាគារជាតិ​នៃ​កម្ពុជា បាន​ជំរុញ​អោយ​គ្រឹះស្ថាន​ហិ​រញ្ញា​វត្ថុ នានា​បង្កើន​ការ​យកចិត្តទុកដាក់​ជួយ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន និង​ពង្រឹង សមត្ថភាព ក្នុង​ការ​ទប់ទល់​ការ​វាយប្រហារ​តាម​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ក៏​ដូច​ជា​ការ​អប់រំ ពលរដ្ឋ​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ឌី​ជី​ថ​ល​។

លោកស្រី ជា សិរី អគ្គទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​កត់សម្គាល់​នា​ពេល​ថ្មី​ៗ​នេះ ថា ស្រប​ពេល​ដែល​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​មានការ​រីក​ចម្រើន​ខ្លាំង​នៅ​មួយ​រយៈ​ចុង​ក្រោយ ការ​ឆបោក និង​ការ​វាយប្រហារ​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត ក៏​បាន​កើត មាន​ឡើង​ច្រើន​គួរ​ឱ្យ​កត់សម្គាល់​ផង​ដែរ ដែល​ទាមទារ​ឱ្យ​ភាគី​ពាក់ព័ន្ធ​បង្កើន ការ​យកចិត្ត ទុកដាក់​បន្ថែម​ទៀត​លើ​បញ្ហា​នេះ​។

លោកស្រី កត់សម្គាល់​ឃើញ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​អេ​ឡិច​ត្រូ​និក បាន​កើន ឡើង​យ៉ាង​ឆាប់រហ័ស ជា​ពិសេស​បន្ទាប់​ពី​វិបត្តិ​កូ​វី​ដ​-១៩ ដោយ​ក្នុង​នោះ​ប្រតិបត្តិការ​ទូទាត់ តាម​រយៈ​ប្រព័ន្ធ​បាគង និង​ខេ​អេ​ច​ឃ្យូ​អរ បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ដែល​បាន​រួម ចំណែក សម្រួល​ពាណិជ្ជ​កម្ម ទេសចរណ៍ ការ​វិនិយោគ និង​ការ​ផ្ទេរ​ប្រាក់​ពី​ក្រៅប្រទេស ព្រមទាំង​លើកកម្ពស់​បរិ​យា​បន្ន​ហិរញ្ញវត្ថុ​ផង​ដែរ​។

ពាក់ព័ន្ធ​នឹង​ករណី លោក កាំ​ង តុង​ងី អ្នកនាំពាក្យ​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា បានអោយ​កម្មវិធី​លុយ នៃ​សារព័ត៌មាន​កោះសន្តិភាព​ដឹង​ថា សមាគម និង​គ្រប់​ភាគី ពាក់ព័ន្ធ​តែងតែ​យកចិត្តទុកដាក់​អប់រំ ផ្សព្វផ្សាយ និង​បញ្ជ្រាប​ដល់​អតិថិជន​របស់​ខ្លួន គ្រប់​សកម្មភាព​ក្នុង​ការ​ទូទាត់​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ​។

លោក កាំ​ង តុង​ងី បន្ត​ថា «​កន្លង​មក​សមាគម​មីក្រូ​ហិ​រញ្ញា​វត្ថុ​កម្ពុជា អ្នក​ពាក់ព័ន្ធ ជា​ពិសេស សមា​ជិក ជា​យុទ្ធសាស្ត្រ​យើង​ផ្តោត​ទៅ​លើ​ការ​អប់រំ និង​បញ្ជ្រៀប​ការ​យល់​ដឹង ដល់​ប្រជា​ពល រដ្ឋ​នូវ​ការ​ប្រើប្រាស់​សេវា ហិ​រញ្ញា​វត្ថុ​ទាំង​ប្រព័ន្ធ​អន​ឡាញ និង​ប្រព័ន្ធ​ឌី​ជី​ថ​ល​នេះ​ជាដើម​។ យើង​ធ្វើការ​អប់រំ​អោយ​ពួក​គាត់​យល់​ដឹង​ពី​ហានិភ័យ​ផ្សេង​ៗ​ពី​ការ ប្រើប្រាស់​នូវ​ប្រព័ន្ធ​ឌី​ជី​ថ​ល ទាំង​អស់នេះ​»​។

លោក កាំ​ង តុង​ងី បន្ត​ថា យើង​ក៏​ធ្វើការ​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ រួម​និង​ប៉ូ​លិសជាតិ​ក្នុង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ព័ត៌មាន​ក្នុង​ការ​ជំរុញ ក្នុង​ការ​រាយការណ៍ ក្នុង​ពេល​ដែល​មាន​បញ្ហា ប្រឈម​កើតឡើង​ជាមួយ​និង​អតិថិជន​ជាដើម​។

លោក សុខ សីហា ជា​អ្នក​ប្រើប្រាស់​ការ​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​ឌី​ជី​ថ​ល បានអោយ​ដឹង​ថា ការ​ទូទាត់​ប្រាក់​ឌី​ជី​ថ​ល​ពិតជា​មាន​ភាព​ងាយស្រួល ប៉ុន្តែ​ទាមទារ​អោយ​មានការ​យល់ ដឹង ពី​ការ​ប្រើ​ប្រាស់​ការ​ផ្ទេរ​សាច់ប្រាក់​អោយ​បាន​ត្រឹមត្រូវ ប្រាកដ​ច្បាស់លាស់ ដើម្បីចៀសវាងការ​ទូទាត់​ខុស និង​ពិបាក​ក្នុង​ការ​បង្វែរ​សាច់ប្រាក់​ត្រឡប់​មក​វិញ​។

អាជីវករ​រូប​នេះ និយាយ​ថា ការ​ទូទាត់​ច្រឡំ​ចំពោះ​ខ្លួន​នៅ​មិន​ទាន់​កើត​មាន​នោះ​ទេ ដោយសារ តែ​ខ្លួន​ប្រើប្រាស់​គណនី​ជា​ប្រាក់​រៀល​ច្រើន​ជាង​ប្រាក់​ដុល្លរ ។ ហើយ​ក៏​ជា​ការ​ទូទាត់​តិចតួច​មិនធំ​ដុំ ច្រើន​ករណី​ស្មុគស្មាញ និង​ម្យ៉ាងទៀត​ខ្លួន​លោក​ក៏​នៅតែ​ប្រើប្រាស់​ការ​ទូទាត់​សាច់ប្រាក់​ផ្ទាល់​ច្រើន​ជាង​។

គិត​ត្រឹម​ឆ្នាំ​២០២៣ ចំនួន​គណនី​អី​វា​ឡត​សរុប​មាន​ជិត​២០​លាន​គណនី និង​ទំហំ​ប្រតិបត្តិការ សេវា​ទូទាត់​បាន​កើនឡើង​១៨% ដល់​ជិត​៧៦​ពាន់​លាន​ដុល្លារ ស្មើនឹង​២,៤​ដង នៃ​ផលិតផល ក្នុងស្រុក​សរុប​របស់​កម្ពុជា​៕

អត្ថបទសរសេរ ដោយ