ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Kabosu ឆ្កែល្បីឈ្មោះគេយកធ្វើ Meme ពេញអ៊ីនធើណែត បានលាចាកលោកហើយ

3 អាទិត្យ មុន

(អន្តរជាតិ)៖ កាសែត Ladbible បានរាយការណ៍ថា Kabosu ដែលជាឆ្កែនៃពូជ Shiba បានស្លាប់នៅព្រឹកថ្ងៃទី២៤ ខែឧសភានៅក្នុងប្រទេសជប៉ុន នៅអាយុ១៧ឆ្នាំ…

(អន្តរជាតិ)៖ កាសែត Ladbible បានរាយការណ៍ថា Kabosu ដែលជាឆ្កែនៃពូជ Shiba បានស្លាប់នៅព្រឹកថ្ងៃទី២៤ ខែឧសភានៅក្នុងប្រទេសជប៉ុន នៅអាយុ១៧ឆ្នាំ នេះបើយោងតាមម្ចាស់របស់ Kabosu គឺលោកស្រី Atsuko Sato។

ម្ចាស់របស់ឆ្កែ Kabosu បាននិយាយថា «Kabosu បានទទួលមរណភាពនៅក្នុងដៃរបស់ខ្ញុំ។ ទោះបីជាខ្ញុំសោកសៅក៏ដោយ ខ្ញុំក៏មានអារម្មណ៍ដឹងគុណចំពោះឱកាសដែលបានរស់នៅជាមួយ Kabosu អស់រយៈពេល១៧ឆ្នាំមកហើយ។ Kabosu បាននាំមកនូវសេចក្តីរីករាយដល់មនុស្សជាច្រើននៅជុំវិញពិភពលោក»។

មរណភាពរបស់ Kabosu គឺជាការបាត់បង់ដ៏ធំធេងសម្រាប់សហគមន៍អនឡាញ។ រូបភាពរបស់ Kabosu បានបង្ហាញខ្លួនជាលើកដំបូងនៅលើអ៊ីនធឺណិតក្នុងឆ្នាំ២០១០ ហើយបានក្លាយទៅជា meme ដែលរីករាលដាលទូទាំងពិភពលោកយ៉ាងឆាប់រហ័ស។ ក្នុងឆ្នាំ២០១៣ ឆ្កែKabosu ត្រូវបាន បោះឆ្នោតជា “Top Meme” ប្រចាំឆ្នាំដោយ Know Your Meme ។

ប្រជាប្រិយភាពនៃ Kabosu ធ្វើឱ្យរូបរបស់ Kabosu ត្រូវគេយកទៅដាក់រូបិយប័ណ្ណគ្រីបតូដែលមានឈ្មោះ Dogecoin។ នៅឆ្នាំ២០២១ Dogecoinបានក្លាយជា NFT meme ដែលមានតម្លៃថ្លៃបំផុតរហូតមកដល់បច្ចុប្បន្ន។ រូបភាពនិមិត្តសញ្ញារបស់ Dogecoin ត្រូវបានដេញថ្លៃជានិមិត្តសញ្ញា NFT ក្នុងតម្លៃជិត៤លានដុល្លារអាមេរិក នេះ បើយោងតាម ​​NBC ។

លោកស្រី Sato នឹងរៀបចំពិធីបុណ្យសម្រាប់ឆ្កែ Kabosu នៅថ្ងៃទី២៦ ខែឧសភា នៅ Flower Kaori ក្នុងទីក្រុង Kotsu no Mori ទីក្រុង Narita (Chiba ប្រទេសជប៉ុន)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ