ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Huawei បញ្ចេញ​របាយការណ៍​ឆមាស​ទី​1 ឆ្នាំ​2016

7 ឆ្នាំ មុន

គ្មាន​មន្ទិល​ទាល់តែ​សោះ​ថា​ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​ក្នុង​ទីផ្សារ​ជំវិញ​ពិភពលោក ។ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ចិន Huawei បាន​បញ្ចេញ​លទ្ធផល​របាយការណ៍​ប្រចាំឆមាស​ទី​១

គ្មាន​មន្ទិល​ទាល់តែ​សោះ​ថា​ក្រុមហ៊ុន Huawei ត្រូវ​បាន​គេ​មើលឃើញ​ពី​កំណើន​ក្នុង​ទីផ្សារ​ជំវិញ​ពិភពលោក ។ ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​របស់​ចិន Huawei បាន​បញ្ចេញ​លទ្ធផល​របាយការណ៍​ប្រចាំឆមាស​ទី​១ ក្នុង​ឆ្នាំ​២០១៦ របស់​ខ្លួន និង​របាយការណ៍​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ដែល​ត្រូវ​បាន​គេ​មើលឃើញ​ជាក់ស្តែង​ពី​ការ​រីក​ច​ម្រើ​ង​យ៉ាង​ខ្លាំង​នៅ​អឺរ៉ុប ហើយ​និង​ទីផ្សារ​ដែល​កំពុង​រីក​ចម្រើន​ដូច​ជា​បណ្តា​ប្រទេស​នៅ​អាហ្វ្រិក​ខាងជើង អាស៊ី​កណ្តាល និង​អា​មេ​រិ​កឡា​ទី​ន​ផង​ដែរ ។

ក្រុមហ៊ុន Huawei ខ្លួនឯង​ក៏​ត្រេកអរ​ចំពោះ​ការ​ប្រកាស​ដែល​បច្ចុប្បន្ន​មើលឃើញ​ពី​ការ​កើនឡើង​ប្រាក់​ចំណូល​ជាង ៤១% ។ ទន្ទឹម​គ្នា​នេះ​ដែរ​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន​ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ពិភពលោក​បាន​កើនឡើង ២៥% ពី​ឆ្នាំ​មុន និង​មាន​ចំនួន​៦០,៥៦​លាន​គ្រឿង​។ ដោយឡែក ក្រុមហ៊ុន​ស្រាវជ្រាវ IDC បាន​រាយការណ៍​ថា ការ​នាំ​ចេញ​ស្មា​ត​ហ្វូ​ន​ទូ​ទាំង​ពិភពលោក​ក្នុង​ឆមាស​ទី​១ ក្នុងឆ្នាំនេះ​បាន​កើនឡើង ៣,១% ដោយ​អះអាង​ថា កំណើន​របស់​ក្រុមហ៊ុន Huawei បាន​ដើរតួរ​នាទី​យ៉ាង​សំខាន់​ក្នុង​ទីផ្សារ ៕