ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី ​«ដែល​តា​ក្រុង» ​លើក​ដំបូង​​នៅ​អង់គ្លេស

2 ឆ្នាំ មុន

ចំនួន​អ្នក​ឆ្លង​វីរុស​ប្រភេទ​ «អូ​មី​ក្រុង» កំពុង​បន្ត​ធ្លាក់​ចុះ​ខ្លាំង​នៅ​បារាំង គឺ​ចុះ​ថយ​នា​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ​ដល់​៤៤% បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​អ្នក​ឆ្លង​កាលពី​ស​ប្ដា​ហ៍​មុន​។ បែប​នោះ ​នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹមថា ការ​ចាក​​ចេញពី​វិបត្តិ ហាក់​មើលឃើញ​ហើយ ​បើ​ដរាបណា ពុំ​មាន​វីរុស​បំប្លែង​ថ្មី​ណា​ដែល​គ្រោះថ្នាក់​លេច​មក​ទៀត​ទេ​នោះ។ ប៉ុន្តែ​ពេល​នេះ ​នៅ​អង់គ្លេស ​បែរជា

ប្រទេស​អង់គ្លេស ៖ ចំនួន​អ្នក​ឆ្លង​វីរុស​ប្រភេទ​ «អូ​មី​ក្រុង» កំពុង​បន្ត​ធ្លាក់​ចុះ​ខ្លាំង​នៅ​បារាំង គឺ​ចុះ​ថយ​នា​ថ្ងៃ​ទី​១៤​ ខែ​កុម្ភៈ ​ដល់​៤៤% បើ​ប្រៀបធៀប​ទៅ​នឹង​ចំនួន​អ្នក​ឆ្លង​កាលពី​ស​ប្ដា​ហ៍​មុន​។ បែប​នោះ ​នាំ​ឲ្យ​មាន​ក្ដី​សង្ឃឹមថា ការ​ចាក​​ចេញពី​វិបត្តិ ហាក់​មើលឃើញ​ហើយ ​បើ​ដរាបណា ពុំ​មាន​វីរុស​បំប្លែង​ថ្មី​ណា​ដែល​គ្រោះថ្នាក់​លេច​មក​ទៀត​ទេ​នោះ។ ប៉ុន្តែ​ពេល​នេះ ​នៅ​អង់គ្លេស ​បែរជា​រក​ឃើញ​អ្នក​ឆ្លង​វីរុស​បំប្លែង​ថ្មី​ប្រភេទ ​ដែល​តា​ក្រុង​ (DELTACRON) កាល​ពី​ដំណាច់​ស​ប្ដា​ហ៍​មុន​។

«ដែល​តា​ក្រុង» ​គេ​ធ្លាប់​និយាយ​ពី​វា​រួច​ហើយ​កាលពីដើម​ខែមករា​។ នោះ​ជា​វីរុស​ប្រភេទ​ថ្មី​នៃ​កូ​វី​ដ​-១៩ ដែល​កើត​ចេញ​ពី​ការ​រួម​បញ្ចូល​គ្នា រវាង​វីរុស​ប្រភេទ «​ដែល​តា» ​និង​ប្រភេទ «​អូ​មី​ក្រុង» ​ដែល​គេ​ហៅ​ថា ​វីរុស​កូនកាត់​។ ពេល​នោះ​​ក្រុម​អ្នក​ស្រាវជ្រាវ​ស៊ី​ប​១​ក្រុម បាន​​អះអាង​ថា រក​ឃើញ​អ្នក​ឆ្លង​ «ដែល​តា​ក្រុង» ​២៥​នាក់​។ ចាប់តាំងពី​ពេល​នោះ​មក គេ​មានការ​សង្ស័យ​ខ្លាំង​ ​ចំពោះ​វត្តមាន​នៃ​វីរុស​ប្រភេទ​ថ្មី​នេះ​។

កាលពី​ថ្ងៃ​ទី​១១ ខែ​​កុម្ភៈ «​ដែល​តា​ក្រុង» ​បាន​លេច​លើ​ឆាក​ជា​ថ្មី​។ ទីភ្នាក់ងារ​សន្តិសុខ​សុខាភិបាល​អង់គ្លេស​គូសបញ្ជាក់​ថា បាន​រក​ឃើញ​អ្នក​ឆ្លង «​ដែល​តា​ក្រុង» ​លើក​ដំបូង​ម្នាក់​។ ទោះបី​យ៉ាងណា​ បណ្ដា​អ្នក​ជំនាញការ​ខាង​សុខា​ភិបាល​និយាយ​ថា គេ​នៅ​មិន​ទាន់​ច្បាស់​ពី​ «ដែល​តា​ក្រុង» ​នោះ ដែល​គេ​ហៅ​ថា​វីរុស​កូនកាត់ ដោយ​គេ​គិត​ថា​វា​អាច​ដែល​ករណី​អ្នក​ឆ្លង​ម្នាក់​នោះ​នៅ​អង់គ្លេស​ អាច​ឆ្លង​វីរុស​ដល់​២​ប្រភេទ គឹ ​«ដែល​តា» ​ផង ​និង​ «អូ​មី​ក្រុង» ​ផង ​ក្នុង​ពេល​ដំណាលគ្នា​។

ពេល​គិត​ពី​គ្រោះថ្នាក់​នៃ​ «ដែល​តា​» និង​ការ​ឆ្លង​ខ្លាំង​នៃ​ «អូ​មី​ក្រុង» ពាក្យ​ «ដែល​តា​ក្រុង» គឺ​​ជា​ពាក្យ​ដែល​គេ​កាន់​តែ​ខ្លាច​។ សម្រាប់​ពេល​នេះ​ករណី​អ្នក​ឆ្លង «​ដែល​តា​ក្រុង» កម្រ​ខ្លាំង ​ហើយ​ករណី​អ្នក​ឆ្លង​ម្នាក់​នៅ​អង់គ្លេស ជា​ករណី​តែ​មួយ​គត់​ដែល​គេ​បាន​រាយការណ៍​ជា​ផ្លូវការ​។ ទោះបី​យ៉ាងណា ​បណ្ដា​ទិន្នន័យ​នៅ​មិន​គ្រប់គ្រាន់ ដើម្បី​សន្និដ្ឋាន លើ​ការ​ឆ្លង​វីរុស​ប្រភេទ​ថ្មី​នេះ​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ