ខេត្តតាកែវ ៖ មន្ត្រីកងរាជអាវុធហត្ថខេត្តតាកែវម្នាក់ បម្រើការជាជំនួយការផ្នែកព្រហ្មទណ្ឌ ត្រូវបានប្រជាពលរដ្ឋបានធ្វើការចោទប្រកាន់ថា បានបើកបរម៉ូតូ១គ្រឿងធ្វើសកម្មភាពបា.ញ់.ប្រហារជាច្រើនគ្រាប់យ៉ាងកំរោលទៅលើប្រជាពលរដ្ឋមួយគ្រួសារដែលកំពុងបើកបររថយន្ត ក្រោយមានទំនាស់ពាក្យសម្តីនិងប្រតាយប្រតប់គ្នាបន្តិចបន្តួចនៅកន្លែងសុីផឹករួចមក ។

បើតាមសំដីជនរងគ្រោះឈ្មោះ ចាក់ សុវណ្ណរ៉ា រស់នៅភូមិសំបួរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ ជាជនរងគ្រោះក្នុងហេតុការណ៍បាញ់ប្រហាពីមន្ត្រីអាវុធហត្ថខេត្តនោះបាននិយាយរៀបរាប់ថា កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២២និង៣៥នាទីកន្លងទៅនោះ ខ្លួនបានបើកបររថយន្តជូនឪពុកមាទៅផ្ទះដែលនៅក្បែរគ្នា ក៏បានជួបឈ្មោះ មឹក ជុង កំពុងតែផឹកស៊ីស្រវឹង និងបានហៅពូរបស់ខ្លួនហូបស្រាជាមួយដោយសម្តីអាមឹងមិនសមរម្យ ។
ភ្លាមៗនោះ ជនរងគ្រោះក៏ប្រាប់ថា ពូខ្លួនអាយុច្រើនហើយ កុំហៅគាត់អាៗចឹង រហូតមានទំនាស់ពាក្យសម្តីនិងប្រតាយប្រតប់គ្នាបន្តិចបន្តួចទៅ។ ជនរងគ្រោះនិយាយរៀបរាប់បន្តទៀតថា ក្រោយពីមានការប្រតាយប្រតប់ឈ្លោះប្រកែកគ្នា ខ្លួនបានបើករថយន្តនាំប្រពន្ធកូនត្រឡប់មកផ្ទះវិញ ជិះបានប្រហែល៥០០រយម៉ែត្រ ស្រាប់តែឈ្មោះ មឹក ជុង ជិះម៉ូតូម៉ាក PCX មានដឹកស្រីស្នេហ៍ម្នាក់តាមមកពីក្រោយ និងដកកាំភ្លើងខ្លីបា.ញ់.សំដៅមកខ្លួនចំនួន៣ ទៅ៤គ្រាប់ បណ្តាលឲ្យត្រូវតួរថយន្តខាងក្រោយ១គ្រាប់ និង ខាងឆ្វេងក្រោមទ្វា១គ្រាប់ ហើយក៏បានដួលម៉ូតូទៅ ទើបខ្លួនគេចផុតពីការបាញ់ប្រហា។

ជនរងគ្រោះបានបញ្ជាក់ថា ក្រោយកើតហេតុបានប្រមាណ៤ឬ៥ថ្ងៃជនសង្ស័យជាមន្រ្តីរកងរាជអាវុធហត្ថខេត្តបានមកពិងមេភូមិអោយជួយនិយាយសម្រួលគ្នាដោយគេបង់លុយដើម្បីបញ្ចប់រឿងទៅអោយរូបគាត់ជាជនរងគ្រោះចំនួន១០០០ដុល្លារ តែគាត់មិនព្រមព្រោះករណីនេះជារឿងតាមបាញ់សម្លា.ប់អញ្ចឹងទុកអោយច្បាប់ជាអ្នកដោះស្រាយចុះ ក្នុងនាមជនរងគ្រោះសូមធ្វើការសំណូមពរដល់ខាងតុលាការខេត្តជួយរកយុត្តិធម៌ដល់ពួកគាត់ផង ព្រោះជារឿងសមត្ថកិច្ចតាមបាញ់ប្រជាពលរដ្ឋ។
កោះសន្តិភាពយើងមិនអាចទាក់ទងដើម្បីសុំការបំភ្លឺពីជនសង្ស័យឈ្មោះមឹក ជុង ដែលជាមន្រ្តីរកងរាជអាវុហត្ថខេត្តនឹងជាជនដៃដល់ក្នុងការបាញ់ប្រហានេះបានទេ នៅថ្ងៃទី១៥ កុម្ភៈ ២០២២ នេះ។ លោកវរសេនីយ៍ឯកង៉ែត ចាន់ធី មេបញ្ជាកររងកងរាជអាវុធហត្ថខេត្តបានអោយដឹងតាមទូរស័ព្ទថា រឿងនេះជារឿងវ៉ែទៅវ៉ែមក ដោយភាគីម្ខាងទៀតក៏បែកចឹញ្ចើមដែរ នៅពេលនេះខាងការិយាល័យព្រហ្មទណ្ទកំពុងតែធ្វើការដើម្បីសម្របសម្រួលគ្នាតាមច្បាប់។
ចែករំលែកព័តមាននេះ