ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខូចចិត្ត​ត្បិត​ព្រាត់​អូន បាន​ត្រឹម​សូន្យ​សង្ខារ

7 ឆ្នាំ មុន

ខេត្ត​ត្បូងឃ្មុំ ៖ ហេតុតែ​តូចចិត្ត​នឹង​ប្រពន្ធ​លែងលះ បុរស​ពោះម៉ាយ​ខូចចិត្ត​ម្នាក់​ឈ្មោះ អ៊ុ​ន ហ្សឺ​ឌី ហៅ​ចក់ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​៣៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ធ្វើ​អត្តឃា.ត ដោយ​យក​ខ្សែ​នីឡុង​យក​ចង.ក​

ខេត្ត​ត្បូងឃ្មុំ ៖ ហេតុតែ​តូចចិត្ត​នឹង​ប្រពន្ធ​លែងលះ បុរស​ពោះម៉ាយ​ខូចចិត្ត​ម្នាក់​ឈ្មោះ អ៊ុ​ន ហ្សឺ​ឌី ហៅ​ចក់ អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​៣៦ ឃុំ​ជប់ ស្រុក​ត្បូងឃ្មុំ បាន​ធ្វើ​អត្តឃាត ដោយ​យក​ខ្សែ​នីឡុង​យក​ចងក​ទៅ​នឹង​ផ្លាន​បន្ទប់​ចង្ក្រាន​បាយ​ក្នុងផ្ទះ ដែល​មាន​កម្ពស់​៣​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់​យ៉ាង​អ​ណោ​ច​អធម្ម​។ ហេតុការណ៍​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២៦​កក្កដា ២០១៦ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ពិនិត្យ​សព​។

លោក​វរសេនីយ៍ត្រី​ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​មាន​ប្រពន្ធ ឈ្មោះ ប៊​ន ស្រី​ជា អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ជាំ​ក្រវៀន ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ មានកូន​ស្រី ម្នាក់​ឈ្មោះ វ៉ិ​ត ស្រី​កែវ អាយុ​៨​ឆ្នាំ ហើយ​បាន​បង្កជម្លោះ​ក្នុង​គ្រួសារ​រហូត​បាន​លែងលះ​គ្នា​កាលពី​ឆ្នាំ​២០១១​។ លោក​អធិការរង​នគ​បាល​ស្រុក​ត្បូងឃ្មុំ​ប្រាប់​បន្ត​ថា ក្រោយ​ពី​បាន​បែកបាក់​គ្នា​មក​ជន​រង​គ្រោះ គឺ​បាន​ចាកចេញ​មក​រស់នៅ​ស្រុក​កំណើត​វិញ​ក្នុងភូមិ​៣៦ ឃុំ​ជប់ ហាក់ដូច​មាន​អារម្មណ៍​ខុស​ប្រក្រតី ហើយ​តែងតែ​ដើរ​ផឹកស៊ី ។ ហេតុតែ​ខូចចិត្ត បុរស​ពោះម៉ាយ​នេះ បាន​យក​ខ្សែ​នីឡុង​មក​ចងក​ធ្វើ​អត្តឃាត បញ្ចប់ជីវិត​នៅ​ក្នុង​ផ្ទះបាយ ដែល​មិន​មាន​សមាជិក​ក្រុម​គ្រួសារ​ណា​ម្នាក់​ដឹង​ឡើយ​។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន បញ្ជាក់​ថា មុន​ពេល​ស្លាប់​បុរស​នេះ ទាញ​យក​រូបថត​កូនស្រី​មក​មើល ដោយ​មើល​ហើយ​មើល​ទៀត ក្រោយមក​ស្រាប់តែ ដល់​ម៉ោង​ង​៤​រសៀល ទើប​ឈ្មោះ ផាត ស្រី​វៀន ភេទ​ស្រី អាយុ​១៨​ឆ្នាំ ត្រូវជា​ក្មួយ​សព ចូល​យក​អង្ករ​ដាំបាយ​ហូប ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ ចងក​ស្លាប់​ទៅ​ហើយ​។ ភ្លាម​ៗ​នោះ​ក៏ ប្រញាប់​រាយការណ៍​មក​ប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ជប់ ឱ្យ​បានដឹង និង​រាយការណ៍​ទៅ​លោកស្នងការ​នគរបាល​ខេត្ត ព្រមទាំង​បាន​ចាត់​ឱ្យ​ជំនាញ បច្ចេកទេស​ប្រញាប់​ចុះ​មក​ពិនិត្យ​សព ឃើញ​ថា​ពិតជា​បាន​ស្លាប់ ដោយ​ចងក​ធ្វើ​អត្តឃាត​មែន​។

សាកសព​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឱ្យ​សាច់ញាតិ​ដើម្បី រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សូម​បញ្ជាក់​ថា កាលពី​ពេល​ដែល​បុរស​នេះ​រស់នៅ​ស្រុក​មេមត់ នៅ​ជុំ​ប្រពន្ធ​កូន ពេល​សន្សំ​បាន​លុយ​សម្រាប់​ទិញ​ឈើ​មក​ធ្វើ​ផ្ទះ ត្រូវ​បាន​បុរស​នេះ​យក​លុយ ទៅ​លេងល្បែង​ចាញ់​អស់​ជា​ច្រើន ទើប​កើត​ទៅ​ជា​រឿង​ផ្តឹ​ង​ផ្តល់​លែងលះ​គ្នា​បែប​នេះ​៕