ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​១៤ កុម្ភៈ ម្សិលមិញ​​គ្រោះថ្នាក់​ចរាចរណ៍​ឆក់​យក​ជីវិត​មនុស្ស​​៦​នាក់ ខណៈ​របួស​១៧​នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​៦​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត និង​មាន​របួសធ្ងន់​ស្រាល​១៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ថ្ងៃ​នៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ ។…

រាជធានី​ភ្នំពេញ ៖ យ៉ាង​ហោច​ណាស់ មាន​មនុស្ស​៦​នាក់​បាន​ស្លា​.​ប់​បាត់បង់​ជីវិត និង​មាន​របួសធ្ងន់​ស្រាល​១៧​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ថ្ងៃ​នៃ​បុណ្យ​នៃ​សេចក្តី​ស្រលាញ់ ។ នេះ​បើ​យោង​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ឲ្យ​ដឹង ។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​សរុប​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១២​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លា​.​ប់​៦​នាក់ និង​របួសធ្ងន់​ស្រាល​១៧​នាក់ ។ ដែល​តួលេខ​នៃ​ការ​ស្លាប់​លើ​ដងផ្លូវ​នៅ​តែ​មាន​តួលេខ​ខ្ពស់​គួរ​ឱ្យ​

កត់សម្គាល់ ទាមទារ​ឱ្យ​បងប្អូន​គ្រប់​រូប​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ និង​បើកបរ​ចេះ​យោគយល់​គ្នា​ឲ្យ​បាន​ខ្ពស់​បំផុត ។
របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍ រួម​មាន ៖ បត់​/​គ្រោះថ្នាក់​, ប្រជែង​គ្រោះថ្នាក់ និង​ស្រវឹង​ជាដើម ។

ក្នុង​នោះ​ផង​ដែរ បើ​ក្រឡេក​មើល​តួលេខ​អ្នក​ឆ្លង​អូ​មី​ក្រុង​ប្រចាំ​ថ្ងៃ​នៅ​តែ​មាន​ចំនួន​៣​ខ្ទង់​ដដែល ដែល​បុគ្គល​គ្រប់​រូប​ត្រូវ​ប្រកាន់​ភ្ជាប់​គោលការណ៍​របស់​សុខាភិបាល ៣​កុំ និង​៣​ការពារ​ជា​ចាំបាច់ ។

គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២២ កម្ពុជា​មាន​អ្នក​ឆ្លង​សរុប ១២៤,១៣៩​នាក់ អ្នកជា​សះស្បើយ​១១៩,១៩៦​នាក់ និង​អ្នក​ស្លា​.​ប់​៣,០១៥ នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ