ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាហាន​ថៃ​ចាប់​បាន​សត្វ​ត្រកួត​ជាង​១០០​ក្បាល ដែល​បម្រុង​ផ្លោះ​ឆ្លង​អូរ​ព្រំដែន​ចូល​ស្រុក​ខ្មែរ

1 នាទី មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​នៅ​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពួក​ទាហាន​ថៃ និង​ក្រុម​អភិរក្ស​សត្វព្រៃ​បាន​រឹបអូស​សត្វព្រៃ (​សត្វ​ត្រកួត ឬ​ហៅ​សត្វ​ប​ង្គូ​យ​យក្ស និង​សត្វ​កន្ធាយ​) យ៉ាងតិច​ជាង​១០០​ក្បាល កាលពី​ថ្ងៃ​ទី​១៨…

ខេត្តបាត់ដំបង ៖ ប្រភព​ព័ត៌មាន​នៅ​តំបន់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា ពួក​ទាហាន​ថៃ និង​ក្រុម​អភិរក្ស​សត្វព្រៃ​បាន​រឹបអូស​សត្វព្រៃ (​សត្វ​ត្រកួត ឬ​ហៅ​សត្វ​ប​ង្គូ​យ​យក្ស និង​សត្វ​កន្ធាយ​) យ៉ាងតិច​ជាង​១០០​ក្បាល កាលពី​ថ្ងៃ​ទី​១៨ កុម្ភៈ ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​ច្រក​ក្នុង​កា​រ៉ុ​ង​ដឹក​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​មួយ​កន្លែង ក្បែរ​មាត់​អូរ​ព្រំដែន ក្នុងភូមិ​សាស្ត្រ ស្រុក​ខ្នង​ហាត ខេត្ត​ស្រះ​កែវ ទល់​នឹង​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ដើម្បី​ត្រៀម​នាំ​ឆ្លង​អូរ​ព្រំដែន​ចូល​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ។

បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​របាយការណ៍​នេះ ពី​សមត្ថកិច្ច​ថៃ​បាន​ឲ្យ​ដឹង​ថា សត្វព្រៃ​ទាំងនោះ មាន​ប្រភេទ​សត្វ​ត្រកួត ឬ​ហៅ​ថា សត្វ​បង្គួ​យ​យក្ស​ចំនួន​១០៦​ក្បាល និង​សត្វ​កន្ធាយ​ចំនួន​០២​ក្បាល​ទៀត ដែល​ក្រុម​ឈ្មួញ​ទុច្ចរិត​ច្រក​ក្នុង​កា​រ៉ុ​ង រួច​ដឹក​យក​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ក្បែរ​អូរ​ព្រំដែន​កម្ពុជា​-​ថៃ ។

ប្រភព​បាន​រាយការណ៍​ថា ប្រជាជន​ថៃ​បាន​ប្រទះ​ឃើញ​កា​រ៉ុ​ង​ច្រក​សត្វព្រៃ​ទាំងនោះ រួច​រាយការណ៍​ប្រាប់​ក្រុម​ទាហាន​ថៃ ទើប​គេ​ទំនាក់ទំនង​បន្ត​ទៅ​កាន់​ក្រុម​អភិរក្ស​សត្វព្រៃ មក​ពិនិត្យ និង​រឹបអូស​យក​តែ​ម្ដង ។

ដោយឡែក ប្រភព​ខាង​មន្ត្រី​ព្រំដែន​កម្ពុជា​វិញ​បាន​និយាយ​ដែរ​ថា បើ​តាម​ពិនិត្យ​លើ​សកម្មភាព​ដឹក​ជញ្ជូន​សត្វព្រៃ ដោយ​ក្រុម​ឈ្មួញ​ទុច្ចរិត យក​មក​លាក់​នៅ​ក្បែរ​ព្រំដែន​ខាង​ទឹកដី​ថៃ ខាងលើ ហើយ​ត្រូវ​បាន​ទាហាន​ថៃ​ខ្លួនឯង​រុករក​ឃើញ​នេះ គឺ​ពួក​ឈ្មួញ​គ្រាន់តែ​យក​ទៅ​លាក់​ទុក​បណ្ដោះអាសន្ន​ក្នុង​រយៈពេល​ខ្លី រង់ចាំ​ឱកាសល្អ លួច​នាំ​ចូល​ប្រទេស​កម្ពុជា ដោយ​ខុសច្បាប់​តែ​ម្ដង​។

បើ​តាម​ការ​ស្រាវជ្រាវ​អាច​មាន​ពួក​ឈ្មួញ​ខ្មែរ ត្រូវរ៉ូវ​គ្នា​ជាមួយ​ពួក​ឈ្មួញ​ទុច្ចរិត​ថៃ ក្នុង​ការ​លួច​រត់ពន្ធ​បទល្មើស​សត្វព្រៃ​នេះ ប៉ុន្តែ​សំណាងអាក្រក់​របស់​ពួក​គេ ត្រូវ​បាន​ក្រុម​សមត្ថកិច្ច​ថៃ​រក​ឃើញ និង​រឹបអូស​យក​អស់​មុន​ពេល​ផ្លោះ​ឆ្លង​អូរ​ព្រំដែន​ចូល​ប្រ​ទេ​រស​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ