ទិវានៃក្តីស្រឡាញ់១៤កុម្ភៈឆ្នាំនេះ លក់ផ្កាមិនដាច់ទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវបន្តបន្ទាប់ «ទិវានៃសេចក្តីស្រឡាញ់» ជាពិសេស…
រាជធានីភ្នំពេញ ៖ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវបន្តបន្ទាប់ «ទិវានៃសេចក្តីស្រឡាញ់» ជាពិសេស…
រាជធានីភ្នំពេញ ៖ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចេញសេចក្តីអំពាវនាវបន្តបន្ទាប់ «ទិវានៃសេចក្តីស្រឡាញ់» ជាពិសេស បានក្រើនរំលឹកនិងដាស់តឿនរបស់រដ្ឋបាលរាជធានីភ្នំពេញ ដល់យុវជនទាំងអស់កុំឲ្យប្រព្រឹត្តទង្វើប្រាសចាកពីប្រពៃណី និងទំនៀមទម្លាប់ផូរផង់របស់ជាតិ នៅក្នុងថ្ងៃ «ទិវានៃក្តីស្រឡាញ់»១៤ កុម្ភៈ នេះ ។ គេសង្កេតឃើញថា ទីតាំងលក់ផ្កាជុំវិញសាលារៀនទាំងរដ្ឋនិងឯកជន មិន
មានការដាក់លក់ផ្កាគគ្រឹកគគ្រេង ដូចបណ្តាឆ្នាំមុនៗនោះទេ ហើយក្រុមយុវជន និងយុវតីមិនមានការចោមរោមទិញផ្កានោះដែរ រីឯសាលារៀនដំណើរការបង្រៀនមានជាធម្មតា ។
ដោយឡែក ទីតាំងលក់ផ្កាស្រស់នៅខាងកើតផ្សារធំថ្មី ឃើញមានបុរស ស្ត្រីក្នុងវ័យជាង៣០ឆ្នាំ បានចូលទិញផ្កាស្រស់ម្នាក់មួយបាច់ ខ្លះពីរបាច់ទាំងទឹកមុខញញឹមរួចដើរចេញទៅឡើងជិះរថយន្ត ។ លោកគ្រូម្នាក់នៅវិទ្យាល័យព្រះសុីសុវត្ថិ ក្នុងខណ្ឌដូនពេញនិយាយក្នុងន័យសុំមិនបង្ហាញឈ្មោះបានឲ្យដឹងថា ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ ឆ្នាំ២០២២នេះ នៅតែទទួលបានការចាប់អារម្មណ៍ពីសំណាក់យុវវ័យនៅក្នុងប្រទេសកម្ពុជានៅឡើយ ។ ទិវានៃក្ដីស្រឡាញ់នេះ ត្រូវបានយុវវ័យកម្ពុជាបង្ហាញពីការយល់ឃើញខុសៗគ្នា ខណៈអ្នកខ្លះចាត់ទុកថ្ងៃ១៤ កុម្ភៈ គ្រាន់តែថ្ងៃធម្មតា មិនសំខាន់អ្វីឡើយ ព្រោះ មិនមែនជាបុណ្យប្រពៃណីជាតិខ្មែរទេ ប៉ុន្តែអ្នកខ្លះទៀតចាត់ទុកថា ១៤កុម្ភៈ គឺជាថ្ងៃសំខាន់សម្រាប់ពួកគេផងដែរ ។ ក៏ប៉ុន្តែទិវានៃក្តីស្រឡាញ់ឆ្នាំនេះឃើញថា យុវសិស្សទាំងប្រុស ស្រីមិនបាននាំគ្នាឈប់រៀនទេ ហើយការលក់ផ្កានៅជុំវិញសាលា គឺគ្មានតែម្តង ។ ម្យ៉ាងវិញទៀតក្រសួងអប់រំយុវជន និងកីឡាបានចេញសេចក្តីណែនាំដល់គ្រឹស្ថានសិក្សាមាន៤ចំណុច ដែលត្រូវធ្វើការផ្សព្វផ្សាយដល់ប្អូនសិស្សានុសិស្ស ។
ស្ត្រីលក់ផ្កានៅខាងកើតផ្សារធំថ្មីនិយាយក្នុងន័យមិនបង្ហាញអត្តសញ្ញាណ អាចថតរូបបាននិយាយឲ្យដឹងថា កាលពីថ្ងៃអាទិត្យមុន ថ្ងៃទិវានៃសេចក្តីស្រឡាញ់មួយថ្ងៃសង្កេតឃើញមានយុវជន យុវនារីតិចតួចណាស់ដែលមកទិញផ្កាស្រស់ភាគច្រើនបុរស ។ ស្ត្រីក្នុងវ័យជាង៣០ឆ្នាំមកទិញម្នាក់ៗយ៉ាងតិចពីរបាច់ តែយើងមិនដឹងថា គាត់យកទៅឲ្យនរណានោះទេ ព្រោះមិនមែនរឿងគាត់ គាត់គិតតែពីលក់ផ្កាទេ ។ ឆ្នាំនេះឃើញថា កន្លែងគាត់មានភ្ញៀវចាស់ៗចូលមកទិញច្រើន ។ រីឯយុវជនមានចំនួនតិចណាស់ តែទោះជាយ៉ាងណា វាគ្រាន់បើជាងសម័យកូវីដដែរ ។ អ្នកស្រីសង្ឃឹមថា អាចលក់ដាច់នៅល្ងាចថ្ងៃបង្ហើយទិវានៃក្តីស្រឡាញ់ ប៉ុន្តែឆ្នាំទៅមិញគឺចប់តែម្តង សល់ផ្ការាប់រយដើមឯណោះ ។
អ្នកស្រីកុលាប ស្ថិតក្នុងវ័យជាង៣០ឆ្នាំ ដែលកំពុងរៀបចំផ្កាតាំងលក់នៅជាប់របងវត្តលង្កាតាមបណ្តោយ
វិថីព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមនបានឲ្យដឹងថា ជារៀងរាល់ឆ្នាំនៃ«ថ្ងៃទិវានៃក្តីស្រឡាញ់» គាត់តែងតែមករៀបចំតាំងផ្កាចម្រុះចាប់តាំងពីម៉ោង៨ព្រឹកនាថ្ងៃទីវាក្តីស្រឡាញ់ ១៤កុម្ភៈ ។ ក៏ប៉ុន្តែឆ្នាំនេះក៏ដូចបណ្តាឆ្នាំមុន លក់ផ្កាក៏ដូចជាកាដូមិនសូវដាច់ប៉ុន្មាននោះទេ វាធ្លាក់ចុះច្រើនភាគច្រើនលក់ដាច់តែលើយុវជនប៉ុណ្ណោះ តែដោយសារស្តាយក្នុងការលក់ផ្កាជារៀងរាល់ឆ្នាំទៅហើយចេះតែមកលក់ៗទៅ ។ យូរៗឃើញនារី និងបុរសម្នាក់ពីរជិះម៉ូតូមកទិញផ្កា ឲ្យរៀបចំកាដូមួយពីរពួកគេថា យកទៅជូនឱពុកម្តាយនៅពេលយប់ក្នុងពិធីជប់លៀងជួបក្រុមគ្រួសារក្នុងថ្ងៃទិវានៃក្តីស្រឡាញ់នេះ ។
យុវជនឈ្មោះ បញ្ញា ជាសិស្សរៀននៅវិទ្យាល័យឯកជនមួយបាននិយាយថា ទិវានៃក្ដីស្រឡាញ់នេះមិនមែនជារឿងមិនល្អនោះឡើយ មិនល្អលុះត្រាតែអ្នកមិនបានយល់ច្បាស់ពីអត្ថន័យទិវានេះ ។ មែនទែនទៅទិវានៃក្ដីស្រឡាញ់ មិនសំដៅចំពោះគូសង្សារឡើយ តែសំដៅលើអ្នកទាំងអស់គ្នាដែលនៅក្បែរអ្នកដូចជា ក្រុមគ្រួសារឪពុក-ម្ដាយ បងប្អូន មិត្តភក្ដិជាដើម ។ យុវជននេះបន្ដថា ប៉ុន្ដែទិវានេះអាចប៉ះពាល់ដែរ ប្រសិនបើអ្នកទាំងអស់គ្នាពិសេសបុរសៗ ឆ្លៀតយកឱកាសថ្ងៃ១៤ កុម្ភៈនេះ ប្រព្រឹត្តអំពើមិនគួរគប្បីណាមួយចំពោះនារីភេទ ។
គួបញ្ជាក់ផងដែរថា រដ្ឋបាល រាជធានីភ្នំពេញបានចេញសេចក្តីណែនាំដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃ ជំងឺ កូវីដ-១៩ មេរោគបំប្លែងថ្មីប្រភេទអូមីក្រុង ស្របតាមវិធាន សុខាភិបាល និងដើម្បីធានារក្សាបាននូវទំនៀមទម្លាប់ វប្បធម៌ ប្រពៃណីដ៏ល្អផូរផង់របស់ជាតិខ្មែរ ស្របតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចខាងក្រោម៖
១-ហាមធ្វើសកម្មភាពជួបជុំប្រមូលផ្តុំក្នុងចំណោមសិស្ស-និស្សិត និងយុវជន-យុវនារីតាមគ្រប់រូបភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងគ្រឹះស្ថានសិក្សាឯកជន ព្រមទាំងទីតាំងសាធារណៈនានា ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ដែលអាច បង្កហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងចូលក្នុងសហគមន៍ជាទ្រង់ទ្រាយធំ ។
២-គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ មាតាបិតា និងអាណាព្យាបាលទាំងអស់ ត្រូវខិតខំធ្វើការអប់រំ ណែនាំដល់សិស្ស-និស្សិត និងបុត្រធីតាគ្រប់រូប ឱ្យគោរពនូវទំនៀមទម្លាប់ វប្បធម៌ និងប្រពៃណីដ៏ល្អផូរផង់ របស់ជាតិខ្មែរ ដើម្បីកុំឱ្យពួកគេមានការយល់ច្រឡំថា ទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃណាត់ជួប រវាងគូសង្សារ និងដើម្បីចៀសវាងការប្រព្រឹត្តសកម្មភាពខុសសីលធម៌ផ្សេងៗ ដែលធ្វើឱ្យប៉ះ ពាល់ ដល់ សេចក្តីថ្លៃថ្នូរ របស់ខ្លួនឯង គ្រួសារ-សាច់ញាតិ និងសង្គមជាតិទាំងមូល ។
៣-ប្រគល់ភារកិច្ចជូនរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡា មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរកិច្ចការនារី និងមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីសហការចុះត្រួតពិនិត្យ តាមដាន ឃ្លាំមើល និងចាត់ វិធាន ការ ជាបន្ទាន់ ចំពោះសកម្មភាពមិនប្រក្រតីទាំងឡាយណា ដែលអាចកើត មានក្នុងឱកាសទិវានៃ ក្តីស្រឡាញ់នេះ ។
ជាការកត់សម្គាល់ទីកន្លែងមួយចំនួនត្រូវបានគេនាំគ្នាដាក់តាំងលក់ នៅតាមហាងលក់ផ្កា និងតាមដងផ្លូវ មួយចំនួននៅក្នុងរាជធានីភ្នពេញផងដែរ ។ អ្នកនាង ស្រីអូន អាយុ៣៥ឆ្នាំ ក្នុងសកម្មភាពចងផ្កាបណ្តើរលក់បណ្តើរបានរៀបរាប់ប្រាប់ថា នៅព្រឹកថ្ងៃទី១៤ កុម្ភៈ ជាថ្ងៃនៃក្តីស្រឡាញ់នេះគាត់បានរៀបតុមួយដាក់លក់ផ្កាដូចឆ្នាំមុនៗដែរ ដោយក្នុងមួយបាច់ៗមានតម្លៃចាប់ពី១០ដុល្លារ ១៥ដុល្លារ ២០ដុល្លារ និងពី៥០ទៅ៦០ដុល្លារ ក៏មានទៅតាមការកុម្ម៉ង់ទិញរបស់អតិថិជន ។ សម្រាប់ផ្កាកុលាបក្រហម១ទង ១ដុល្លារប៉ុណ្ណោះ ។ ស្ត្រីអ្នកលក់ផ្ការូបនេះថា អ្នកមកទិញផ្កាភាគច្រើនជាលក្ខណៈគ្រួសារ និងបុគ្គលិកធ្វើការដែលពួកគាត់ទិញឱ្យអ្នកធ្វើការងារជាមួយគ្នាជូនជាមិត្តភក្តិ ឬអ្នកជាទីស្រឡាញ់ ចំណែកឯយុវវ័យក្មងៗមិនសូវមានទេ ។
អ្នកនាង ស្រីអូន បានប្រាប់បន្តទៀតថា ថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈ នេះ មិនសំដៅតែលើគូស្នេហ៍យុវវ័យក្មេងៗតែប៉ុណ្ណោះទេ សម្រាប់អ្នកមានប្តីប្រពន្ធកូនៗទិញយកទៅជូនឪពុកម្តាយ ឬអ្នកជាទីស្រឡាញ់របស់ពួកគាត់ក៏បានដែរ ។ តែការលក់ផ្កាឆ្នាំនេះ ហាក់ដូចជាស្ងាត់ជាងឆ្នាំមុនៗ និងមិនមមាញឹកឡើយ ម្យ៉ាងមានតែអ្នកលក់ខ្លះនាំគ្នាបំបែកកន្លែងលក់ ម្នាក់ពី២ទៅ៣កន្លែងម្នាក់ឯងក៏មាន ចំណែកឯអ្នកទិញ គឺមានមួយៗរកតែលុយបង់ភាស៊ីមិនចង់បានផង ។
លោក តារា អាយុ៣៥ឆ្នាំ អង្គុយលក់ផ្កាបណ្តើរប្រាប់បណ្តើរថា ផ្កាឆ្នាំនេះលក់មិនសូវដាច់ទេ ម្យ៉ាងផ្កាក៏ថ្លៃទៀត ចំណែកឯអ្នកមកទិញរកតែធូរថ្លៃទៀត ហើយអ្នកមកយកផាស៊ីក៏ច្រើនមិនដឹងជាខាងណាៗខ្លះទេ ម្នាក់២ពាន់រៀលៗ និងប៉ូលិសមកទារថ្លៃកន្លែងលក់ក្នុងមួយកន្លែង១ម៉ឺនរៀលទៀតផងដែរ ។ ក្នុងមួយឆ្នាំខ្ញុំលក់ផ្កាតែ១ថ្ងៃទេ គឺនៅថ្ងៃនៃក្តីស្រឡាញ់នេះ(១៤ កុម្ភៈ) ។ ផ្កាតែយកមកហើយលក់មិនអស់វាខូច និងខាតចុងខាតដើមហើយ ណាមួយអ្នកមកទិញស្ងាត់ជាងមុន លក់មិនដាច់ទេ ខុសពីឆ្នាំមុនៗឆ្ងាយណាស់ សង្ស័យតែមកពីជំងឺកូវីដទេ ?
បុរសដដែលបានប្រាប់បន្តទៀតថា ផ្កាកុលាបទិញចូលក្នុងមួយដើម៣ពាន់រៀល និងលក់វិញក្នុងមួយដើមពី៤ពាន់ ទៅ ៥ពាន់រៀល ចំណែកឯផ្កាបាច់លក់ក្នុង ១បាច់ តម្លៃពី ៨ ទៅ ១០ ដុល្លារ ចំណេញត្រឹមតែ ១ដុល្លារ ទៅ២ដុល្លារប៉ុណ្ណោះ ។ បុរសអ្នកដឹកទំនិញអនឡាញម្នាក់ ជិះម៉ូតូមួយគ្រឿង និងមានដឹកទាំងធុងឃ្លុបខាង ក្រោយខ្នងផងដែរនោះ គាត់បានប្រាប់ថា រូបគាត់មករកទិញផ្កាមួយបាច់ ដើម្បីយកទៅជូនប្រពន្ធរបស់គាត់នៅឯផ្ទះ ព្រោះថ្ងៃនេះ វាជាថ្ងៃនៃក្តីស្រឡាញ់ ១៤កុម្ភៈ ម្យ៉ាងទៀត ខ្ញុំតែងតែធ្វើបែបនេះរាល់ឆ្នាំជាប្រចាំ ៕
ចែករំលែកព័តមាននេះ