ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFF U23 ៖ ​ពូ​ល​A​កម្ពុជា​យកឈ្នះ​ព្រុយ​ណេ​៦-០​លើ​​ទីលាន​ថ្មី​ក្នុង​ជំនួប​បើក​ឆាក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ពានរង្វាន់​ AFF U23 Championship 2022 ​ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក​ដំបូង​នៅ​លើ​

រាជធានី​ភ្នំពេញ ​៖ ​ព្រឹត្តិការណ៍​ពានរង្វាន់​ AFF U23 Championship 2022 ​ក្នុង​ថ្ងៃ​ប្រកួត​បើក​ឆាក​ដំបូង​នៅ​លើ​ទីលាន​ថ្មី​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​ កាលពី​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈ ជំនួប​នៅ​ក្នុង​ពូ​ល​A ក្រុម​ជម្រើសជាតិ​កម្ពុជា​បាន​យកឈ្នះ​លើ​ក្រុម​ភ្ញៀវ​ប្រ៊ុ​យ​ណេ​៦​ទល់​០ បាន​ឈរ​នៅ​លេខ​រៀង​ទី​១​នៃ​កំពូល​តារាង​ជា​បណ្ដោះអាសន្ន​ ដោយ​មាន​៣​ពិន្ទុ​នៅ​ក្នុង​ដៃ​ ខណៈ​ក្រុម​ជម្រើសជាតិ​ហ្វី​លី​ពី​ន ​និង​ក្រុម​ជម្រើសជាតិ​ទី​ម័​រ​ខាងកើត​បាន​ត្រឹម​ចែក​គ្នា​មួយ​ពិន្ទុ​ម្នាក់​ប៉ុណ្ណោះ​ក្រោយ​ពី​ចប់​ការ​ប្រកួត​ក្រុម​ទាំង​ពីរ​រកបាន​ពីរ​គ្រាប់​ម្នាក់​ស្មើគ្នា​ ។

សម្រាប់​ការ​ប៉ះ​គ្នា​ដ៏​កក្រើក​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា​និង​ក្រុម​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​កាលពី​យប់​ថ្ងៃ​ទី​១៤ ​កុ​ម្ភៈកន្លង​មកនេះ គ្រាន់តែ​នៅ​ត្រឹម​តង់​ទី​១​ប៉ុណ្ណោះ ក្រុម​ជម្រើសជាតិ​កម្ពុជា​មានឱកាស​រកបាន​គ្រាប់​បាល់​នាំមុខ​៣​ទល់​០​រួច​ទៅ​ហើយ ​។ ​

គ្រាប់​បាល់​ទី​១​រកបាន​ដោយ​កីឡាករ​សៀង ច​ន្ធា​ នៅ​នាទី​ទី​១៨​ ដោយ​តែ​ត​ក្បាល​បញ្ចូល​ទី រំលង​បាន​ប្រហែលជា​៣​នាទី​គឺ​នៅ​នាទី​ទី​២១​កីឡាករ​ញៀន សុ​ស៊ី​ដាន​ ជា​អ្នក​បន្ថែម​គ្រាប់​បាល់​ទី​២ ដោយ​បាន​ទាត់​បាល់​ពី​ចម្ងាយ​បាន​យ៉ាង​ល្អ ធ្វើ​ឱ្យ​កម្ពុជា​នាំមុខ​២​ទល់​០​។​ទោះជា​បែប​នេះ​ក៏​ដោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​តែ​បន្ត​លេង​វាយ​សម្រុក​ឥត​ឈប់​ដោយ​បាន​ដាក់​សម្ពាធ​ទៅ​លើ​ក្រុម​ជម្រើសជាតិ​ប្រ៊ុ​យ​ណេ​ជាប់រហូត​សម្រេច​បាន​គ្រាប់​បាល់​ទី​៣ កីឡាករ​សារ ទី​ជា​អ្នក​ធ្វើ​បាន​សម្រេច​គ្រាប់​បាល់​ទី​៣​នៅ​នាទី​ទី​៣២​ ។ ​រហូត​ដល់​បញ្ចប់​ម៉ោង​ប្រកួត​តង់​ទី​១​កម្ពុជា​នៅ​តែ​រក្សា​គ្រាប់​បាល់​នាំមុខ​៣​ទល់​០​ដដែល​។

ចូល​ដល់​តង់​ទី​២ ការ​ប្រកួត​បាន​ប្រហែលជា​១០​នាទី​ប៉ុណ្ណោះ​ សម្រាប់​តែ​មាន​ភ្ញៀ​ង​ធ្លាក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ទឹក​ដក់​នៅ​លើ​ទីលាន​មិន​អាច​ប្រកួត​បាន ​ទើបត្រូវ​បាន​គណៈកម្មការ​សម្រេច​ផ្អាក​ការ​ប្រកួត​រយៈពេល​៣០​នាទី​ជា​លើក​ទី​១​។​

ក្រោយ​ពី​ភ្លៀង​បាន​រាំង​ការ​ប្រកួត​លើក​ទី​២​ក៏​បាន​ចាប់ផ្ដើម​នៅ​ត្រឹម​នាទី​ទី​៥៥ ទោះបីជា​ការ​ប្រកួត​មានការ​លំបាក​បន្តិច​ក្ដី​ក៏​ក្រុម​ជម្រើសជាតិ​កម្ពុជា នៅ​តែ​បន្ត​លេង​សម្រុក ដោយ​លោកគ្រូ​Honda​ប្រាប់​ពី​របៀប​លេង​មិន​ឱ្យ​ទាត់​បាល់​រាប​នោះ​ទេ​គឺ​ប្ដូ​យុទ្ធសាស្ត្រ​ទាត់​បាល់​ផ្លោង​ ។

​ទោះជា​យ៉ាងណា​ក៏​ដោយ ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នៅ​តែ​ធ្វើ​បាន​ល្អ​ដ៏​ដែល ពោល​គឺ​កម្ពុជា​អាច​សម្រេច​បាន​គ្រាប់​បាល់​ទី​៤​ដោយ​កីឡាករ​តាំង ប៊ុ​ន​ឆៃ​នៅ​នាទី​៧២ ខណៈ​ដែល​កីឡាករ​ស រតនា​ទើបតែ​និង​ផ្លាស់​ចូល​ជា​អ្នករក​គ្រាប់​ទី​៥​បន្ថែម​នៅ​នាទី​៨៦ ហើយ​នៅ​ពីរ​នាទី​បន្ទាប់​កីឡាករ​ណា​រ៉ុ​ង កក្កដា​ជា​អ្នក​រកបាន​គ្រាប់​បាល់​ទី​៦​ឱ្យ​កម្ពុជា ស្ថិត​នៅ​ក្រោម​ក្រសែភ្នែក​ទស្សនិកជន​ចូលរួម​ទស្សនា​ប្រមាណ​ចំនួន​២៤០០០​នាក់​។

បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​នេះ​ទៅ​កម្ពុជា​ស្ថិត​នៅ​ក្នុង​ពូ​ល​A ​មានឱកាស​រកបាន​៣​ពិន្ទុ​ឈរ​លើ​កំពូល​តារាង ប៉ុន្តែ​ត្រូវ​ត្រៀមខ្លួន​ជួប​ហ្វី​លី​ពី​ន​នៅ​ថ្ងៃ​ទី​១៧​ កុ​ម្ភៈ ​ពេលវេលា​ម៉ោង​៧​យប់​ដដែល​ ហើយ​ការ​ប្រកួត​ក៏​ត្រូវធ្វើ​ឡើង​នៅ​លើ​ទីលាន​ដដែល​ផង​ដែរ​៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ