Google ប្រឈមនឹងការតាមដានពីនិយ័តករកូរ៉េ
ក្រុមហ៊ុនស្វែងរកព័ត៌មានយក្សរបស់ពិភពលោក Google កំពុងប្រឈមនឹងការតាមដានពិនិត្យពីនិយ័តករកូរ៉េជុំវិញបញ្ហាគេច ពន្ធ និងការរំលោ.ភបំពាននៃឥទ្ធិពលទីផ្សារដ៏លើសលុបរបស់ខ្លួនទៀតផង ។
ក្រុមហ៊ុនស្វែងរកព័ត៌មានយក្សរបស់ពិភពលោក Google កំពុងប្រឈមនឹងការតាមដានពិនិត្យពីនិយ័តករកូរ៉េជុំវិញបញ្ហាគេច ពន្ធ និងការរំលោ.ភបំពាននៃឥទ្ធិពលទីផ្សារដ៏លើសលុបរបស់ខ្លួនទៀតផង ។
ក្រុមហ៊ុនស្វែងរកព័ត៌មានយក្សរបស់ពិភពលោក Google កំពុងប្រឈមនឹងការតាមដានពិនិត្យពីនិយ័តករកូរ៉េជុំវិញបញ្ហាគេច ពន្ធ និងការរំលោភបំពាននៃឥទ្ធិពលទីផ្សារដ៏លើសលុបរបស់ខ្លួនទៀតផង ។ ជម្លោះរួមមានការចោទប្រកាន់ថា ក្រុមហ៊ុនបង្កើតប្រព័ន្ធប្រតិបត្តិការ Android មួយនេះបាន រំលោភបទប្បញ្ញតិ្តរបស់ប្រទេសកូរ៉េដោយបំពានលើគោលជំហររបស់ខ្លួនតាមរយៈការបង្ខំឱ្យក្រុមហ៊ុនផលិតឧបករណ៍ដំណើរការប្រព័ន្ធ Android ដំឡើង កម្មវិធីដែលមិនអាចលុបចោលបាន (Non-Removable Apps)។ ជាមួយគ្នានេះដែរក្រុមហ៊ុន Google ក៏ប៉ះទង្គិចគ្នាជាមួយក្រុង ស៊េអូលជុំវិញសំណើរបស់ក្រុមហ៊ុនដើម្បីយកទិន្នន័យផែនទីរបស់ប្រទេសកូរ៉េ ។
រដ្ឋាភិបាលមិនទាន់ឈរលើជំហររឹងមាំដោយដាក់វិធានការយ៉ាងតឹងរ៉ឹងលើបទប្បញ្ញត្តិលើក្រុមហ៊ុននៅឡើយទេ ។ ដោយឡែករដ្ឋាភិបាលគ្រាន់តែនិយាយថា ខ្លួននឹងបន្តការតាមដានលើគម្រោងអាជីវកម្មផ្តាច់មុខរបស់ Google ជុំវិញកម្មវិធីមិនអាចលុបចោលវិញបាន ។ ជុំវិញបញ្ហាស្រដៀងគ្នានេះដែរការសម្រេចចិត្តកាលពីពេល ថ្មីៗរបស់គណៈកម្មាធិការអឺរ៉ុប (European Commission) ឱ្យដឹងថា Google បានដាក់កំហិតលើក្រុមហ៊ុនផលិតឧបករណ៍ដំណើការប្រព័ន្ធ Android ដែលនិយ័តករនិយាយយ៉ាងច្បាស់ថា ជាការរំលោភលើច្បាប់ដែលកំណត់ដោយសហគមន៍អឺរ៉ុប ។ ក្រុមហ៊ុន Google កំពុងប្រឈមនឹងការពិន័យជាទឹកប្រាក់ចំនួន ៣,៤ពាន់លានដុល្លារ ពីគណៈកម្មាធិការអឺរ៉ុបទៀតផង ៕
ចែករំលែកព័តមាននេះ