ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​កា​ណា​ដា​ អាច​បើក​ស្ពាន​យុទ្ធសាស្ត្រ​មួយ​ពី​ពួក​បាតុករ

2 ឆ្នាំ មុន

ប៉ូលិស​កា​ណា​ដា​កាលពី​ថ្ងៃ​ទី​១៣ ខែ​​កុម្ភៈ អាច​ធ្វើ​ប្រតិបត្តិការ​បើកផ្លូវ លើ​ស្ពាន ​AMBASSADOR ដែល​រាំង​ខ្ទប់​ដោយ​ពួក​បាតុករ ប្រឆាំង​បណ្ដា​វិធានការ​សុខាភិបាល ដែល​នោះ​ជា​ប្រតិបត្តិការ​មួយ ទទួល​ការ​សាទរ​

ប្រទេស​កា​ណា​ដា ៖ ប៉ូលិស​កា​ណា​ដា​កាលពី​ថ្ងៃ​ទី​១៣ ខែ​​កុម្ភៈ អាច​ធ្វើ​ប្រតិបត្តិការ​បើកផ្លូវ លើ​ស្ពាន ​AMBASSADOR ដែល​រាំង​ខ្ទប់​ដោយ​ពួក​បាតុករ ប្រឆាំង​បណ្ដា​វិធានការ​សុខាភិបាល ដែល​នោះ​ជា​ប្រតិបត្តិការ​មួយ ទទួល​ការ​សាទរ​ពី​សំណាក់​អា​មេ​រិ​ក ដែល​រង់ចាំ​ការ​បើក​ឡើង​វិញ​ស្ពាន​យុទ្ធសាស្ត្រ​នេះ​សម្រាប់​ការ​ចេញចូល​ឆ្លងកាត់​ព្រំដែន រវាង​សហរដ្ឋអាមេរិក​និង​កា​ណា​ដា តែ​ពួក​អ្នក​តវ៉ា នៅ​បន្តសកម្មភាព​ក្នុង​ប្រទេស ពិសេស​នៅ​រដ្ឋធានី​អុត​តា​វ៉ា​។

ទីប្រឹក្សា​ប្រធានាធិបតី​អា​មេ​រិ​ក​ទទួល​បន្ទុក​បញ្ហា​សន្តិសុខ​ជាតិ លោកស្រី​ UZ SHERWOOD RANDALL បាន​សម្ដែង​ការ​អរគុណ ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង របស់​កងកម្លាំង​ប៉ូលិស​កា​ណា​ដា នៅ​តាម​បណ្ដោយ​ព្រំដែន សម្រេច​បានការ​លុប​បំបាត់​ការ​រាំង​ខ្ទប់​។

ក្រុង​វ៉ា​ស៊ិ​ន​តោន​ចង់​ធ្វើការ​គាបសង្កត់​មួយ​ចំនួន លើ​រដ្ឋាភិបាល​កា​ណា​ដា ដោយ​ស្នើ​កាលពី​ស​ប្ដា​ហ៍​មុន ប្រើប្រាស់​អំណាច​សហព័ន្ធ បញ្ចប់​ការ​បិទ​ខ្ទប់​ផ្លូវ​និង​ស្ពាន ដែល​នាំ​ឲ្យ​មាន​ផលវិបាក​ធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​អា​មេ​រិ​ក​ដោយសារ​ស្ពាន​នោះ​ជា​ស្ពាន​សំខាន់ ក្នុង​ការ​ផ្លាស់​ប្ដូរ​គ្នា​រវាង​ប្រទេស​ទាំង​២​។

កងកម្លាំង​ប៉ូលិស​ដ៏​ច្រើន​បាន​ប្រមូលផ្ដុំ​នៅ​តាម​ច្រកចូល​ស្ពាន នា​ព្រឹក​ថ្ងៃ​ទី​១៣​កុម្ភៈ ដោយ​ចាប់ខ្លួន​បាតុករ​ទាំង​ឡាយ ហើយ​អូស​យក​ចេញ​បណ្ដា​រថយន្ត​ដែល​ដាក់​រាំងផ្លូវ​មក​កាន់​ស្ពាន​នេះ តែ​អាជ្ញាធរ​មិន​បាន​បញ្ជាក់​ថា តើ​ចរាចរណ៍​ត្រូវ​បាន​បើក​ឡើង​វិញ​ឬ​យ៉ាងណា​នៅឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ