ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​សង្គ្រាម​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ​ទ្រង់ទ្រាយ​ធំ​ពិតជា​ផ្ទុះ​ឡើង​ដោយ​ចៀស​មិន​រួច​ឬ?

2 ឆ្នាំ មុន

សហរដ្ឋអាមេរិក​អះអាង​កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ថា រុ​ស្សុី​អាច​វាយលុក​លុយ​ចូល​អ៊ុយ​ក្រែ​ន មុន​បញ្ចប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង នា​ថ្ងៃ​ទី​២០ ខែ​​កុម្ភៈ ហើយនឹង​ប្រើ​

ប្រទេស​រុ​ស្សុី​-​អ៊ុយ​ក្រែ​ន ៖ សហរដ្ឋអាមេរិក​អះអាង​កាលពី​ថ្ងៃ​ទី​១១​ ខែកុម្ភៈ​ថា រុ​ស្សុី​អាច​វាយលុក​លុយ​ចូល​អ៊ុយ​ក្រែ​ន មុន​បញ្ចប់​ការ​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ក្រុង​ប៉េ​កាំ​ង នា​ថ្ងៃ​ទី​២០ ខែ​​កុម្ភៈ ហើយនឹង​ប្រើ​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​។

យោង​តាម​បណ្ដា​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​អា​មេ​រិ​កថា ក៏​ទោះបី​ក្រុង​វ៉ា​ស៊ិ​ន​តោន​អះអាង​ថា មិន​មាន​ព័ត៌មាន​ដែល​​បញ្ជាក់​ថា លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន បញ្ឈប់​ការ​សម្រេច​របស់​លោក​ក្ដី ក៏​ទាហាន​អា​មេ​រិ​ក​៣.០០០​នាក់ ថែម​ទៀត​ត្រូវ​បាន​បញ្ជូន​មក​ប៉ូ​ឡូ្ញ​ញ​នា​បណ្ដា​ថ្ងៃ​ខាង​មុខ ចំណែក​ប្រទេស​ជា​ច្រើន មាន​អា​មេ​រិ​ក អា​ល្លឺ​ម៉​ង់ អង់គ្លេស បារាំង ហូ​ឡង់ អ៊ី​តា​លី ន័​រ​វែ​ស បែ​ល​ហ្សុិ​ក លុ​ច​ហ្សំ​បួរ អូស្ត្រាលី កា​ណា​ដា ជប៉ុន និង​អ៊ី​ស្រា​អែ​ល​ជាដើម អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពួក​គេ​ចាកចេញ​ជា​បន្ទាន់​ពី​អ៊ុយ​ក្រែ​ន ក្នុង​ពេល​ត្រឹម​២៤​ឬ​៤៨​ម៉ោង​។ រួច​ក្រសួងការបរទេស​អា​មេ​រិ​ក ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១២​កុម្ភៈ ឲ្យ​បណ្ដា​បុគ្គលិក​ការទូត​នៃ​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​ក្រុង​គៀវ​ចាកចេញ​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេត​វិមាន លោក​JAKE SULLIVAN​អះអាង​ថា លោកពូ​ទី​ន​នឹង​ធ្វើសង្គ្រាម ក្នុង​ចុង​ស​ប្ដា​ហ៍​នេះ ឬ​នា​ដើម​ស​ប្ដា​ហ៍​ក្រោយ​។ លោក​ថា​លោកពូ​ទី​ន នឹង​ឲ្យ​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន ហើយ​​ផ្នែក​ស៊ើប​ការណ៍​អា​មេ​រិ​ក មាន​ព័ត៌មាន​ច្បាស់​ក្នុង​ន័យ​នោះ ដែល​ពួក​គេ​ជូនដំណឹង​ដល់​បណ្ដា​សម្ព័ន្ធមិត្ត​។

ចំណែក​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ចូ​បៃ​ដិ​ន បាន​ព្រមាន​ដល់​សម​ភាគី​រុ​ស្សុី លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន ពី​ការ​ឡង​វិញ​ធ្ងន់ធ្ងរ​និង​ដោយ​រហ័ស ដែល​រុ​ស្សុី​នឹង​ទទួល​រង ក្នុង​ករណី​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន ខណៈ​មានការ​និយាយ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ អស់​ពេល​ជាង​១​ម៉ោង​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ រវាង​មេដឹកនាំ​ទាំង​២​។ នេះ​ជា​ការ​គូសបញ្ជាក់​របស់​សេត​វិមាន ។ ប្រធានាធិបតី​អា​មេ​រិ​ក​គូសបញ្ជាក់​ថា សហរដ្ឋអាមេរិក​និង​បណ្ដា​សម្ព័ន្ធមិត្ត នឹង​ឆ្លើយ​តប​វិញ​ដោយ​ម៉ឺង​ម៉ាត់​បំផុត និង​នាំ​ឲ្យ​មានការ​ឡង​ទៅ​វិញ​ដ៏​ធ្ងន់ធ្ងរ និង​ដោយ​ឆាប់រហ័ស​ដល់​រុ​ស្សុី​ ប្រ​សិន​បើ​រុ​ស្សុី ហ៊ាន​វាយប្រហារ​អ៊ុយ​ក្រែ​ន​។

អ្នក​ទទួលខុសត្រូវ​អា​មេ​រិ​ក​ម្នាក់​និយាយ​ថា ការ​សន្ទនា​គ្នា​តាម​ទូរស័ព្ទ រវាង​ប្រធានាធិបតី​អា​មេ​រិ​ក និង​សម​ភាគី​រុ​ស្សុី​កាលពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ដើម្បី​ដោះស្រាយ​ភាព​តានតឹង​ជុំវិញ​សំណុំរឿង​អ៊ុយ​ក្រែ​ន ពុំ​បាន​នាំ​ឲ្យ​មានការ​ផ្លាស់​ប្ដូរ​សំខាន់​​ឡើយ​។ ការ​និយាយ​គ្នា​ពិតជា​ប្រព្រឹត្ត​ទៅ​ដោយ​វិជ្ជាជីវៈ​និង​ប្រើ​ពេល​ជាង​១​ម៉ោង តែ​ពុំ​មានការ​ផ្លាស់​ប្ដូរ​ដុំ​កំភួន​ឡើយ​។

រីឯ​ទីប្រឹក្សា​ការទូត​ម្នាក់​របស់​លោកពូ​ទី​ន លោក​អ៊ី​អ៊ូ​រី​អ៊ូ​ឆា​កូវ​ថ្លែង​ក្នុង​ស​និ្ន​សី​ទ​សារព័ត៌មាន​មួយ ដោយ​បរិហារ​វោហារសាស្ត្រ​របស់​អា​មេ​រិ​កថា ជ្រុល​ហួសហេតុ​ពេក​ហើយ​។ លោក​រិះគន់​ថា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​និង​ប៉ុន្មាន​ម៉ោង​ចុង​ក្រោយ​នេះ សភាពការណ៍​ត្រូវ​បាន​គេ​វាយតម្លៃ​មិន​ទំនង ដោយ​លោក​អះអាង​ថា ពួក​អា​មេ​រិ​ក​ប្រកាស​រហូត​ដល់​កាលបរិច្ឆេទ​នៃ​ការ​វាយលុក​របស់​រុ​ស្សុី​ហើយ​ទន្ទឹម​នឹង​នេះ ខំ​បំប៉ោង​សាច់ដុំ​យោធា​របស់​អ៊ុយ​ក្រែ​ន​។ តែ​លោក​ធ្វើការ​កត់​សម្គាល់ថា ការ​ពិភាក្សា​គ្នា​រវាង​លោក​បៃ​ដិ​ន​និង​លោកពូ​ទី​ន មាន​តុល្យភាព​និង​ប្រកបដោយ​វិជ្ជាជីវៈ​។

ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​VOLODYMYR ZELENSKY​វិញ​បាន​បរិហារ​នា​ថ្ងៃ​ទី​១២​កុម្ភៈ​ថា ការ​ព្រមាន​របស់​​អា​មេ​រិ​ក ដែល​លើក​ឡើង​ពី​ការ​វាយប្រហារ ក្នុង​ពេល​ឆាប់​ៗ​របស់​រុ​ស្សុី​ប្រឆាំង​អ៊ុយ​ក្រែ​ន គ្រាន់តែ​បង្ក​ឲ្យ​មាន​ភាព​ជ្រួលច្របល់ និង​មិន​បាន​ជួយ​អ្វី​ឡើយ​ដល់​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​។

លោក​ថា ពេល​នេះ​មិត្ត​ដ៏​ល្អ​របស់​យើង​កំពុង​បង្ក​ឲ្យ​មាន​ភាព​ចលាចល ក្នុង​ប្រទេស​យើង​។ រាល់​ព័ត៌មាន​របស់​គេ ស្ដី​ពី​លទ្ធភាព​នៃ​ការ​វាយប្រហារ គ្រាន់តែ​បណ្ដាល​ឲ្យ​មាន​ភាព​ជ្រួលច្របល់ និង​មិន​ជួយ​អ្វី​ដល់​យើង​ឡើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ