ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពួក​តា​លី​បង់​ ចាប់ខ្លួន​អ្នកកាសែត​បរទេស​​ចំនួន​២​នាក់

2 ឆ្នាំ មុន

អង្គការសហប្រជាជាតិ​ ទើប​រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ ខែ​​កុម្ភៈ ឆ្នាំ​២០២២​ថា អ្នកកាសែត​បរទេស​២​នាក់ ដែល​បំពេញបេសកកម្ម សម្រាប់​ស្នងការ​ជាន់ ខ្ពស់​

ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ៖ អង្គការសហប្រជាជាតិ​ ទើប​រាយការណ៍​កាលពី​ថ្ងៃ​ទី​១១ ខែ​​កុម្ភៈ ឆ្នាំ​២០២២​ថា អ្នកកាសែត​បរទេស​២​នាក់ ដែល​បំពេញបេសកកម្ម សម្រាប់​ស្នងការ​ជាន់ ខ្ពស់​អ​.​ស​.​ប​ខាង​ជនភៀសខ្លួន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្រុង​កា​ប៊ុល​និង​ឃុំឃាំង​ជាមួយ​បណ្ដា​សហសេវិក​ពួក​គេ​ជា​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​។

ការ​ចាប់ខ្លួន​នោះ​កើត​មាន​៦​ខែ​បន្ទាប់​ពី​ពួក​តា​លី​បង់ ដណ្ដើម​អំណាច​បាន​វិញ​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន ជាមួយ​ការ​ដក​ចេញ​ទាំង​ប្រញាប់ប្រញាល់​នៃ​កងទ័ព​អា​មេ​រិ​ក​។ ស្នងការ​ជាន់ខ្ពស់​អ​.​ស​.​ប​ខាង​ជនភៀសខ្លួន ក្នុង​សារ​តាម​ TWITTER មួយ​និយាយ​ថា អ្នកកាសែត​២​នាក់​កំពុង​បំពេញបេសកកម្ម ជាមួយ​ស្នងការ​ជាន់ខ្ពស់​អ​.​ស​.​ប​ខាង​ជន​ភៀសខ្លួន ព្រមទាំង​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន​ច្រើន​នាក់ ធ្វើការ​ជាមួយ​ពួក​គេ ត្រូវ​ចាប់ខ្លួន​នៅ​ក្រុង​កា​ប៊ុល​។ យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ដោះស្រាយ​សភាពការណ៍ តែ​បដិសេធ​មិន​ផ្ដល់​ភាព​លម្អិត​ថែម​ទៀត​ឡើយ​។

អ្នកកាសែត​ឯករាជ្យ​ម្នាក់​និង​ជា​អតីត​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​BBC លោក​ANDREW NORTH ដែល​តែង​យក​ព័ត៌មាន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​អស់​ពេល​២​ទស​វត្ស​មក​ហើយ ស្ថិត​ក្នុង​ចំណោម​បណ្ដា​មនុស្ស​ត្រូវ​ចាប់​ឃុំឃាំង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ