ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាញ់បោក​គ្រូទាយ អស់​កងដៃ​មួយ​កងរួចដាក់ពាក្យប្ដឹង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​ជាមួយ​មិត្ត​ភ្ដិ​របស់​នាង​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ឲ្យ​ជួយ​រក​យុត្តិធម៌​ជំនួស​បងស្រី​របស់​នាង កាលពី​វេលា​ម៉ោង​

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​រួម​ជាមួយ​មិត្ត​ភ្ដិ​របស់​នាង​ម្នាក់​ទៀត បាន​ធ្វើ​ដំណើរ​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ឲ្យ​ជួយ​រក​យុត្តិធម៌​ជំនួស​បងស្រី​របស់​នាង កាលពី​វេលា​ម៉ោង​៦ និង​៥០​នាទី យប់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​អះអាង​ថា បាន​ចាញ់បោក​គ្រូទាយ​ម្នាក់ ដែល​តាំង​ខ្លួនឯង​ជាតា​ឥសី ផ្សព្វផ្សាយ​តាម​វិទ្យុ​ថា​មាន​មហិទ្ធិឫទ្ធិ​ខ្លាំងពូកែ ស័​ក្ដ​សិទ្ធិ និង​ទស្សន៍​ទាយ ឲ្យ​អ្នកក្រ​មិន​យក​លុយ​ទេ ប៉ុន្តែ​ធាតុ​ពិតជា​គ្រូ​បោក​តែ​ប៉ុណ្ណោះ និង​បាន​បោក​យក​កងដៃ​បងស្រី​នាង​អស់​១​កង​។

ស្ត្រី​ដែល​បាន​ទៅ​ដាក់​ពាក្យ​ប្ដឹង​ជំនួស​បងស្រី​ខ្លួន​នោះ​ឈ្មោះ អួន សុខ​ឌឿ​ន អាយុ​២២​ឆ្នាំ កម្មការិនី​រោងចក្រ​កាត់ដេរ មាន​ស្រុ​កំណើត​នៅ​ក្នុងភូមិ​តា​ក្រួស ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មាន​ជ័យ ខេត្តកំពង់ឆ្នាំង​។ ចំណែក​បងស្រី​នាង ដែល​ចាញ់បោក​បុរស​តាំងខ្លួន​ជាតា​ឥសី​នោះ​ឈ្មោះ អួន សុខ​ឌី អាយុ​២៨​ឆ្នាំ នៅ​ក្នុងភូមិ​ជាមួយ​គ្នា រីឯ​មិត្តភក្ដិ​នាង​ដែល​រួម​ដំណើរ​ជាមួយ មិន​បាន​ប្រាប់​ឈ្មោះ​ឡើយ ហើយ​តា​ឥសី​បោក​ក៏​មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ដែរ​។

នាង អួន សុខ​ឌឿ​ន បាន​និយាយ​ថា បងស្រី​នាង​មាន​មុខរបរ​លក់ដូរ​បន្តិចបន្តួច​នៅផ្ទះ ហើយ​មួយ​រយៈ​នេះ​លក់​មិនសូវ​ដាច់​ទេ បន្ទាប់​មក​បានឮ​ដំណឹង​ថា មាន​តា​ឥសី​ខ្លាំងពូកែ​ស័​ក្ត​សិទ្ធិ​ណាស់ ខាង​ទស្សន៍​ទាយ និង​មើល​ជោគជតារាសី និង​ការ​ដាក់ស្នេហ៍​ដើម្បី​លក់ដូរ​ដាច់​។ ដំណឹង​នោះ​បងស្រី​នាង​បានដឹង​តាម​រយៈ​ការ​ផ្សព្វផ្សាយ​តាម​វិទ្យុ​មួយ លុះដល់​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ បងស្រី​នាង​បាន​ធ្វើ​ដំណើរ មក​ពី​ស្រុក​កំណើត​ស្វែងរក​តា​ឥសី​នោះ ដើម្បី​ទាយ​ឲ្យ និង​ធ្វើ​ស្នហ៍​សម្រាប់​ការ​រកស៊ី​លក់ដូរ​។

ក្រោយ​ពេល​បាន​មក​ដល់​ភ្នំពេញ វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ដដែល បងស្រី​នាង និង​រូប​នាង​បាន​នាំ​គ្នា​ទៅរ​កតា​ឥសី​ខាងលើ នៅ​ចំណុច​ផ្ទះ​លេខ​២១ ស្ថិត​ក្នុង​បូ​រី​ពិភព​ថ្មី ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ស្ត្រី​ខាងលើ​បាន​បន្ត​ថា ពេល​ទៅ​ដល់​បងស្រី​នាង​បាន​ថ្វាយ​គ្រូ​១​ម៉ឺន​រៀល ស្រាប់តែ​តា​ឥសី​នោះ ប្រកែក​មិន​យក​ទេ និង​បាន​បង្គាប់​ឲ្យ​ដាក់​២​ម៉ឺន​រៀល ទើប​ព្រម​ទាយ​ឲ្យ ដែល​ផ្ទុយ​ទៅ​នឹង​អ្វី ដែល​ផ្សព្វផ្សាយ​តាម​វិទ្យុ​ដែល​ថា ទាយ​មិន​យក​ប្រាក់​ពី​អ្នក​ក្រីក្រ​នោះ​។

ខណៈនោះ​ដោយសារ​តែ​ចង់បាន​លក់ដូរ​ដាច់ ទើប​យល់ព្រម​តាម​គ្រូ លុះ​ពេល​ទស្សន៍​ទាយ​រួច តា​ឥសី​នោះ​បាន​ទាមទារ ឲ្យ​បងស្រី​នាង​ដោះ​កងដៃ​ប្លា​ទី​ន​តម្លៃ​២៦​ម៉ឺន​រៀល​ឲ្យ ប៉ុន្តែ​ពេល​ដែល​បងស្រី​នាង ស្ទាក់ស្ទើរ​មិន​ចង​ដោះ ស្រាប់តែ​តា​ឥសី​បាន​ឲ្យ​សិស្សគណ​របស់​ខ្លួន ដែល​មាន​ប្រុស​មាន​ស្រី ស្លៀកពាក់​ស ជួយ​ដោះ​យក​បាន​១​កង​ទម្ងន់​១​ជី បន្ទាប់​មក​ប្រុង​ដោះ​យក​ថែម​ទៀត ប៉ុន្តែ​ពេល​នោះ​បងស្រី​នាង​មិន​ព្រម ទើប​តា​ឥសី​នោះ​បាន​ប្រាប់​ថា ចាំ​ដល់​ថ្ងៃសីល ចាំ​មក​ម្ដងទៀត និង​ដាក់​លុយ​ចំនួន​១០០​ដុល្លារ ដើម្បី​លោះ​យក​កងដៃ​នោះ​ទៅ​វិញ និង​រៀបចំ​ធ្វើ​ពិធី​ដើម្បី​ឲ្យ​លក់ដូរ​ដាច់ ហើយ​អ្នក​ដែល​ទៅរ​កតា​ឥសី​នោះ ច្រើន​នាក់​ដែរ មិនមែន​មាន​តែ​នាង និង​បងស្រី​ប៉ុណ្ណោះ​ទេ ដែល​បាន​ដោះ​គ្រឿងអលង្ការ​ឲ្យ​តា​ឥសី​នោះ​គ្រប់​ៗ​គ្នា ដោយ​គ្រូ​នោះ​ប្រាប់​ថា ដាក់បញ្ចាំ និង​ឲ្យ​យក​លុយ​ទៅ​លោះ​វិញ​នៅ​ថ្ងៃសីល​ដូច​គ្នា​។

ប្រភព​ដដែល​បាន​បន្ត​ថា បន្ទាប់​មក​បងស្រី​នាង និង​រូប​នាង​បាន​នាំ​គ្នា​ត្រឡប់​មក​ផ្ទះ​ជួល​វិញ ហើយដោយ​នឹកឃើញ​ថា ប្រាកដ​ជាតា​ឥសី​នោះ​បោកប្រាស់ ទើប​នាំ​គ្នា​ត្រឡប់​ទៅ​ទាមទារ​យក​កងដៃ​នោះ​មក​វិញ​។ ប៉ុន្តែ​ពេល​ទៅ​ដល់​គ្រូទាយ​នោះ​មិន​ព្រម​ឲ្យ​វិញ​ឡើយ និង​បាន​ឆ្លើយ​ដាក់​សិស្សគណ​របស់​ខ្លួន ចំណែក​សិស្សគណ​វិញ​បាន​ឆ្លើយ​ដាក់​គ្នា ទៅ​វិញ​ទៅ​មក​។ ដោយសារ​តែ​បែប​នេះ​ហើយ ទើប​នាង​ធ្វើ​ដំណើរ​ស្វែងរក​យុត្តិធម៌ ពី​សំណាក់​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ដើម្បី​ឲ្យ​ជួយ​ពួក​នាង និង​ដើម្បី​ឲ្យ​អ្នក​ដែល​ទៅរ​កតា​ឥសី​នោះ​ភ្លឺភ្នែក​គ្រប់​ៗ​គ្នា​។

នគរបាល​បាន​និយាយ​ថា ស្ត្រី​ខាងលើ​និង​មិត្តភក្ដិ​របស់​នាង ពិតជា​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង ចោទប្រកាន់​បុរស​ដែល​តាំងខ្លួន​ជាតា​ឥសី​មែន ដោយ​ពួក​នាង​ប្រាប់​ថា បងស្រី​របស់​នាង​បាន​ចាញ់បោក តា​ឥសី​ម្នាក់​នោះ​អស់​កងដៃ​ប្លា​ទី​ន​១​កង​ទម្ងន់​១​ជី តម្លៃ​២៦​ម៉ឺន​រៀល ប៉ុន្តែ​ដោយសារ​តែ​បងស្រី​នាង គឺជា​អ្នក​ចាញ់បោក​គ្រូ និង​ជា​ម្ចាស់​កងដៃ​ទៀត​នោះ ទើប​កម្លាំង​មិន​ទទួល​ពាក្យបណ្ដឹង និង​រង់ចាំ​ព្រឹក​ឡើង​ឲ្យ​បងស្រី​នាង ទៅ​ដាក់​ពាក្យ​ប្ដឹង​ទើប​ទទួល ព្រោះ​នេះ​គឺជា​និ​តិ​វិធី​៕