ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យួន​ក្បាលខូច ! តម្រិះ​ជិះ​ក​ឯង​ហើយ​លើក​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រថយន្ត RAV4 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-7972 បាន​ស្រែក​ផ្អើល​ឆោឡោ​ថា មាន​រថយន្ត​គេ​មក​បុក​រថយន្ត​របស់​គាត់​ដែល​ចត​នៅ​មុខ​ក្រុមហ៊ុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​រថយន្ត RAV4 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-7972 បាន​ស្រែក​ផ្អើល​ឆោឡោ​ថា មាន​រថយន្ត​គេ​មក​បុក​រថយន្ត​របស់​គាត់​ដែល​ចត​នៅ​មុខ​ក្រុមហ៊ុន ធ្វើ​ឲ្យ​ខូចខាត ដូ​ច្នះ​ប្រជា​ការពារ​ភូមិ​ដែល​ជា​អ្នក​ទទួលខុស​ត្រូវជា​អ្នក​ចេញ​សង ស្រាប់តែ​មួយសន្ទុះ​ក្រោយមក​ទើប​ដឹង​ថា រថយន្ត RAV4 នោះ​បាន​បើក​បុក​ទ្វារ​ធនាគារ​អាស៊ី ហើយ​បែរជា​មក​ចង់​ទារ​សំណង​ពី​ប្រជា​ការពារ​ភូមិ​ទៅ​វិញ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៣៨ ផ្លូវ​បើក​ថ្មី ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

រថយន្ត​ម៉ាក RAV4 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2X-7972 មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម ត្រូវ​បាន​អ្នកបកប្រែ​ឲ្យ​ដឹង​ថា ម្ចាស់​រថយន្ត​បាន​ប្រាប់​ថា គាត់​ចត​រថយន្ត​នៅ​មុខ​ផ្ទះ​កើតហេតុ​ខាងលើ ក្រោយមក​លឺ​សូរ​ផាំង ហើយ​ក៏​រត់​ចេញ​មក​ក្រៅ​ឃើញ​រថយន្ត​របស់​គាត់​ខូច​មួយ​កំណត់​ខាងក្រោយ តែ​មិន​បានឃើញ​រថយន្ត​បង្ក​ទេ ភ្លាម​ៗ​នោះ​ក៏​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​មក​អន្តរាគមន៍ និង​ទាមទារ​ឲ្យ​ប្រជា​ការពារ​ភូមិ​ដែល​ជា​អ្នកយាម​ការពារ​យក​ប្រាក់ខែ​ពី​គាត់​រាល់​ខែ​ចេញថ្លៃ​ជួសជុល​រថយន្ត​របស់​គាត់ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​បញ្ជាក់​ថា បន្ទាប់​ពី​មានការ​ផ្អើល​ថា រថយន្ត​ចត​នៅ​មុខ​ផ្ទះ​ត្រូវ​រថយន្ត​បង្ក​មិន​ចាំ​ម៉ាក​បុក​រថយន្ត​ខ្ទេច​គូទ​ក្រោយ សមត្ថកិច្ច​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ គាត់​ពិនិត្យ​មើល​ហើយ​ប្រាប់​អ្នកបកប្រែ​ជួយ​ប្រាប់​ទៅ​ម្ចាស់​រថយន្ត​ថា មិន​មាន​រថយន្ត​បុក​ទេ ព្រោះ​គ្មាន​កំទិច​អ្វី​នៅ​លើ​ដី​ទាល់តែ​សោះ សង្ស័យ​រថយន្ត​នេះ​មាន​អ្នក​បើក​ទៅ​បុក​នៅ​ខាងក្រៅ ហើយ​បើក​យក​មក​ដាក់​នៅ​មុខ​ផ្ទះ រួច​ទម្លាក់​កំហុស​ឲ្យ​សន្តិ​សុខភូមិ​ដែល​យាម​នោះ​ចេញថ្លៃ​ជួសជុល ។

ក្រោយ​ពី​ស្តាប់​ហេតុផល​សមត្ថកិច្ច​ហើយ​ម្ចាស់​រថយន្ត​ក៏​បាន​សុំ​ទោស​សមត្ថកិច្ច និង​មិន​ប្តឹង​ទាមទារ​សំណង​ពី​សន្តិ​សុខភូមិ​ទៀត​ទេ ហើយ​ក៏​បាន​ចូល​ផ្ទះ​បាត់​ទៅ ។ លុះដល់​ម៉ោង​៣ និង​៣០​ទៀប​ភ្លឺ​ថ្ងៃ​ដដែល ស្រាប់តែ​មាន​សន្តិសុខ​យាម​នៅ​ធានា​គារ​កម្ពុជា​អាស៊ី ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​A07 តាម​ផ្លូវ​២៧១ ស្ថិត​នៅ​ភូមិ​៤ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន បាន​ប្ដឹង​ថា មាន​រថយន្ត​ម៉ាក RAV4 ពណ៌​ស្ករ​១​គ្រឿង ថយក្រោយ​បុក​រនាំងទ្វា​ដែក និង​ជ​ញ្ចាំ​ង​បែកបាក់​អស់ ហើយ​បើករថយន្ត​រត់​បាត់ ។ ភ្លាម​ៗ​នេះ​សមត្ថកិច្ច​បាន​ចុះ​ទៅ​មើល​កន្លែង​កើតហេតុ​ក៏​ឃើញ​នៅ​សល់​កំទេច​ក​ញ្ចា​ក់​រថយន្ត ហើយ​ក៏​សន្និដ្ឋាន​ថា​ជា​រថយន្ត RAV4 ពណ៌​ស្ករ ដែល​មាន​ម្ចាស់​ជា​ជនជាតិ​វៀតណាម ដែល​ថា​ចត​រថយន្ត​នៅ​មុខ​ផ្ទះ​នោះ​ជា​អ្នក​បង្ក ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ស្ទួ​ច​រថយន្ត​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន ដើម្បី​ដោះស្រាយ​ពេល​ក្រោយ​ទៀត ៕