ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​​ថៃ​ដែលស្នាក់នៅ​ខុសច្បាប់១៦នាក់​ទៅ​កាន់​ប្រទេសកំណើត​វិញ​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​​ជនជាតិ​ថៃ​ចំនួន១៦នាក់​​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​បន្ទាយ​មាន​​​ជ័យធ្វើ​កា​រដឹក​បញ្ជូន​តាម​រថយន្ត​ចំនួន២គ្រឿង និង​មាន​រថយន្ត​ស៊ីរ៉ែន​នាំមុខ​ប្រគល់ឱ្យនគរបាល​អន្តោ​ប្រវេសន៍​​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​កាលពី​​ព្រឹក​ថ្ងៃទី១២ កុម្ភៈ ដើម្បី​ប្រគល់ឱ្យ​ភាគី​ថៃ​វិញដែលជនជាតិ​ថៃ​ទាំង​១៦នាក់​ (មាន​ស្រី២នាក់) ​។…

ខេត្តបន្ទាយមានជ័យ ៖ ​​ជនជាតិ​ថៃ​ចំនួន១៦នាក់​​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​អាវុធហត្ថ​បន្ទាយ​មាន​​​ជ័យធ្វើ​កា​រដឹក​បញ្ជូន​តាម​រថយន្ត​ចំនួន២គ្រឿង និង​មាន​រថយន្ត​ស៊ីរ៉ែន​នាំមុខ​ប្រគល់ឱ្យនគរបាល​អន្តោ​ប្រវេសន៍​​​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ ​កាលពី​​ព្រឹក​ថ្ងៃទី១២ កុម្ភៈ ដើម្បី​ប្រគល់ឱ្យ​ភាគី​ថៃ​វិញដែលជនជាតិ​ថៃ​ទាំង​១៦នាក់​ (មាន​ស្រី២នាក់) ​។ ​

លោក​សេ​ម មក​រា ​ប្រធាន​សេនាធិការ​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា ពួកគេ​ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​ចាប់ខ្លួន​នៅ​ខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី១០ កុម្ភៈ កន្លងទៅ​ថ្មីនេះ​ករណី​ស្នាក់នៅ​ខុសច្បាប់​។​

លោកបន្ត​​ថា​ ជនជាតិ​ថៃ​ទាំងនេះ​ និង​ប្រគល់​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​ថៃ​វិញ​ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​នៅ​ព្រឹក​ថ្ងៃ​ដដែល​ ។

ព័ត៌មានលម្អិតនឹង​មានផ្សាយជូនបន្តលើកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ