ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា​ថា ​មិន​អាច​ទទួលយក​បាន​បាតុកម្ម​ខ្ទប់​បិទផ្លូវ

2 ឆ្នាំ មុន

នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក ​JUSTIN TRUDEAU អះអាង​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ថា ការ​ធ្វើ​បាតុកម្ម​ដោយ​រាំង​ខ្ទប់​បិទផ្លូវ មិន​អាច​ទទួលយក​បាន​ឡើយ​ និង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អ​វិ​ជ្ជ​មាន​ដល់

ប្រទេស​កា​ណា​ដា ៖ នាយក​រដ្ឋមន្ត្រី​កា​ណា​ដា លោក ​JUSTIN TRUDEAU អះអាង​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ ឆ្នាំ​២០២២ថា ការ​ធ្វើ​បាតុកម្ម​ដោយ​រាំង​ខ្ទប់​បិទផ្លូវ មិន​អាច​ទទួលយក​បាន​ឡើយ​ និង​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​អ​វិ​ជ្ជ​មាន​ដល់​សេដ្ឋកិច្ច​កា​ណា​ដា​។ លោក​លើក​ឡើង​បែប​នេះ​ក្នុង​ថ្ងៃ​ទី​១៣ ​នៃចលនា​តវ៉ា​ប្រឆាំង​បណ្ដា​វិធានការ​សុខាភិបាល​ក្នុង​ប្រទេស​។

នៅ​មុខ​សភា​ប្រមុខ​រដ្ឋាភិបាល​កា​ណា​ដា​ថ្លែង​ថា ការ​បិទ​រាំង​ខ្ទប់​ផ្លូវ ​និង​បណ្ដា​បាតុកម្ម​ខុសច្បាប់​មិន​អាច​ទទួល​យក​បាន ហើយ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ពា​ណិ​ជ្ជ​កម្ម​របស់​យើង​។ លោក​ថ្លែង​បែប​នោះ ​ខណៈ​រដ្ឋធានី​ក្រុង​អុត​តា​វ៉ា​ និង​ផ្លូវថ្នល់​សំខាន់​ៗ ត្រូវ​ពួក​បាតុករ​រាំង​បិទ​ខ្ទប់ ចាប់តាំងពី​ច្រើន​ថ្ងៃ​មក​ហើយ​។

លោក​ថា យើង​ត្រូវធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​បញ្ចប់​។ ពី​ដំបូង​ឡើយ​បាតុកម្ម​នោះ​ដែល​មានឈ្មោះ​ថា ក្បួន​នៃ​សេរីភាព ជា​ចលនា​តវ៉ា​សំដៅ​ប្រឆាំង​ការ​សម្រេច​តម្រូវ​ឲ្យ​បណ្ដា​អ្នក​បើករថយន្ត​កាំ​មី​ញ៉ុ​ង ចាំបាច់​ត្រូវ​ចាក់​វ៉ាក់សាំង​ប្រឆាំង​កូ​វី​ដ ដើម្បី​អាច​បើករថយន្ត​ពួក​គេ​ចេញចូល​ឆ្លងកាត់​ព្រំដែន​កា​ណា​ដា​-​អា​មេ​រិ​ក​។ បន្ទាប់​មក​បាតុកម្ម​បាន​ប្រែ​ក្លាយទៅជា​ការ​តវ៉ា​ទូទៅ ប្រឆាំង​បណ្ដា​វិធានការ​សុខាភិបាល​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​កូ​វី​ដ​-១៩​និង​ប្រឆាំង​រដ្ឋា​ភិបាល​។

ម្យ៉ាងទៀត​ កាលពី​ថ្ងៃ​ទី​៩​ ខែ​កុម្ភៈ ប៉ូលិស​ក្រុង​អុត​តា​វ៉ា​ បាន​គំរា.ម​ចាប់ខ្លួន បាតុករ​ទាំងអស់​ដែល​យក​រថយន្ត​កាំ​មី​ញ៉ុ​ង ​និង​រថយន្ត​ដទៃ​ៗ​ទៀត​មក​រាំង​បិទ​ខ្ទប់​ផ្លូវថ្នល់ ដែល​នោះ​ជា​ការ​គំរា.ម​លើក​ដំបូង ក្រោយ​ការ​តវ៉ា​អស់​ពេល​១៣​ថ្ងៃ​មក​ហើយ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ