ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងត្បូង​ ១​ថ្ងៃ​​រក​ឃើញ​​អ្នក​ឆ្លង​កូ​វី​ដ​រហូត​​ដល់​លើស​៥​ម៉ឺ​ន​នាក់​ជា​ចំនួន​ខ្ពស់​កំពូល

2 ឆ្នាំ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP បាន​​ថា ករណី​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ប្រចាំ​ថ្ងៃ​នៅ​កូរ៉េ​ខាងត្បូង ​កំពុង​មានការ​កើន​យ៉ាង​ខ្ពស់​បំផុត ដោយ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​ YONHAP បាន​​ថា ករណី​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩​ថ្មី ប្រចាំ​ថ្ងៃ​នៅ​កូរ៉េ​ខាងត្បូង ​កំពុង​មានការ​កើន​យ៉ាង​ខ្ពស់​បំផុត ដោយ​នា​ថ្ងៃ​ទី​១០ ខែ​​កុ​ម្ភៈ ​ចំនួន​អ្នក​ឆ្លង​ថ្មី​មាន​ដល់​លើស​ពី​៥០.០០០​នាក់ មក​ពី​ការ​ឆ្លង​វីរុស​ប្រភេទ​អូ​មី​ក្រុង ដែល​កំពុង​ឆ្លង​លឿន​បំផុត​នៅ​ក្នុង​ប្រទេស​ទាំងមូល​។

ទីភ្នាក់ងារ​ត្រួតពិនិត្យ​និង​បង្ការ​ជំងឺ​កូរ៉េ​ខាងត្បូង​និយាយ​ថា ប្រទេស​យើង​មាន​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ដល់​៥៤.១២២​នាក់ ក្នុង​នោះ​៥៤.០៣៤​នាក់​ជា​អ្នក​ឆ្លង​ក្នុងស្រុក​។ បែប​នេះ​នាំ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅ​ក្នុង​ប្រទេស ឡើង​ដល់​១.១៨៥.៣៦១​នាក់​។ តួលេខ​នៃ​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ ឈាន​ដល់​លើស​ពី​៥​ម៉ឺ​ន​នាក់​ជា​លើក​ដំបូង ដោយ​តួលេខ​អ្នក​ឆ្លង​ថ្មី នា​ថ្ងៃមុន​នេះ​មាន​៤៩.៥៦៧​នាក់​។

ចំនួន​អ្នក​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​បាន​ឡើងជា​លើក​ដំបូង​ដល់​លើស​ពី​៣០.០០០​នាក់ កាលពី​ថ្ងៃ​ទី​៥ ខែ​​កុម្ភៈ​កន្លង​ទៅ ក្រោយ​៣​ថ្ងៃ​ដែល​ចំនួន​អ្នក​ឆ្លង​មាន​លើស​ពី​២០.០០០​នាក់ ហើយ​ស្ថិត​នៅ​រវាង​ពី​៣០.០០០​ទៅ​៤០.០០០​នាក់​៤​ថៃ្ង​ជាប់​គ្នា​។
ការ​​ឆ្លង​ថ្មី​មានការ​កើនឡើង​គុណ​ជិត​៤​ដង រយៈពេល​ត្រឹមតែ​២​ស​ប្ដា​ហ៍ ខណៈ​អូ​មី​ក្រុង​តំណាង​ឲ្យ​ជាង​៩២% ​នៃ​ចំនួន​អ្នក​ឆ្លង​ថ្មី រាយការណ៍​កាលពី​ស​ប្ដា​ហ៍​មុន​។

អាជ្ញាធរ​សុខាភិបាល​កូរ៉េ​ខាងត្បូង​បាន​ព្រមាន​ថា តួលេខ​អ្នក​ឆ្លង​នឹង​អាច​កើន​ដល់​ជាង​១៧០.០០០​នាក់​ក្នុង​១​ថ្ងៃ នា​ចុងខែ​កុម្ភៈ​នេះ ក៏​ទោះ​វា​ជា​ការ​ប្រញាប់ប្រញាល់​ពេក ក្នុង​ការ​វាយតម្លៃ​លើ​កម្រិត​កំពូល​នៃ​ការ​ឆ្លង​អូ​មី​ក្រុង​ក៏​ដោយ​។

កូរ៉េ​ខាងត្បូង​ក៏​រាយការណ៍​ដែរ​ពី​អ្នក​ស្លា.ប់​ថ្មី​២០​នាក់​ដោយសារ​កូ​វី​ដ ដែល​នាំ​ឲ្យ​ចំនួន​អ្នក​ស្លា.ប់​ឡើង​ដល់​៦.៩៦៣​នាក់​។ កូ​​រ៉េ​ខាងត្បូង​មុន​នេះ​មាន​អ្នក​ឆ្លង​កូ​វី​ដ​ប្រចាំ​ថ្ងៃ រវាង​ពី​ជាង​៤.០០០​ទៅ​ជាង​៥.០០០​នាក់​ប៉ុណ្ណោះ​។ ចំពោះ​បញ្ហា​កូ​វី​ដ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​បូ​រី​សច​ន​សុ​ន​អះអាង កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ថា លោក​សង្ឃឹម​អាច​លុប​ចោល​កាតព្វកិច្ច​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក បណ្ដា​មនុស្ស​ដែល​ធ្វើតេស្ត​ឃើញ​ផល​វិជ្ជមាន​នៃ​ការ​ឆ្លង​កូ​វី​ដ ចាប់ពី​ដំណាច់ខែ​កុម្ភៈ​ទៅ ដើម្បី​បង្ហាញ​ពី​យុទ្ធសាស្ត្រ​របស់​យើង​រៀន​រស់​ជាមួយ​កូ​វី​ដ​។

អង់គ្លេស​ជួប​ប្រទះ​នឹង​ការ​ឆ្លង​អូ​មី​ក្រុង​ក្នុង​កម្រិត​កំពូល​ប្រចាំ​ថ្ងៃ ជាមួយ​អ្នក​ឆ្លង​ដល់​ជាង​២០០.០០០​នាក់ តែ​ពេល​នេះ​ប្រកាស​ពី​ការ​ចុះ​ថយ​ខ្លាំង​បំផុត ហើយ​ចំនួន​អ្នក​ឈឺ​ធ្ងន់​ចូល​មន្ទីរពេទ្យ​ក៏​មានការ​ចុះ​ថយ​ខ្លាំង​ដែរ​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ