តំណាងអយ្យការបើកការស៊ើបសួរបុរសហូឡង់ម្នាក់ ក្រោយបង្កគ្រោះមនុស្សស្លា.ប់និងរបួស
- ភ្នំពេញ
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានបើកការស៊ើបសួរទៅលើជនជាតិហូឡង់ម្នាក់ ពាក់ព័ន្ធសំណុំរឿង
តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានបើកការស៊ើបសួរទៅលើជនជាតិហូឡង់ម្នាក់ ពាក់ព័ន្ធសំណុំរឿង
រាជធានីភ្នំពេញ ៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នេះ បានបើកការស៊ើបសួរទៅលើជនជាតិហូឡង់ម្នាក់ ពាក់ព័ន្ធសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ ដោយបើកបរក្នុងការធ្វេសប្រហែលបណ្តាលឲ្យស្លា.ប់ និងរបួសដល់អ្នកដទៃ ។
ជនសង្ស័យខាងលើនេះមានឈ្មោះ PAUL DONOGHUE ភេទប្រុស អាយុ៦៩ឆ្នាំ ជាជនជាតិហូឡង់ មានទីលំនៅក្នុងបុរីពិភពថ្មី២ វេងស្រេង ស្ថិតក្នុងសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង២ទៀបភ្លឺ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ ភ្នំពេញ 2Z-5695 បើកបរដោយជនជាតិហូឡង់ម្នាក់ក្នុងទិសស្របគ្នាពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុ ក៏បានបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1AY-8205 ពីក្រោយពេញទំហឹង បណ្តាលឲ្យស្ត្រីម្នាក់ស្លា.ប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ។
ជនរងគ្រោះខាងលើមាន ១-ឈ្មោះ នាង សុផា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបរសន្តិសុខ (រងរបួសធ្ងន់) និង២- ឈ្មោះ សូ គា ភេទស្រី អាយុ៥២ឆ្នាំ មុខកម្មកររោងចក្រ (ស្លា.ប់) អ្នកទាំងពីរនាក់មានទីលំនៅក្នុងភូមិអង្គសំរោង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ចំណែកស.ពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រណី ៕
ចែករំលែកព័តមាននេះ