ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ប្តី​ប្រពន្ធ​ជិះ​ម៉ូតូ​បត់​ឆ្វេង ត្រូវ​រថយន្ត​បុក​ប៉ើង​៥​ម៉ែត្រ

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្ដី​ប្រពន្ធ​២​នាក់​រង​របួសធ្ងន់​ស្រាល​ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​០៧​និង​៥៥​នាទី​ព្រឹក

ខេត្តស្វាយរៀង ៖ ប្ដី​ប្រពន្ធ​២​នាក់​រង​របួសធ្ងន់​ស្រាល​ខណៈ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​ត្រូវ​រថយន្ត​បុក​ពេញទំហឹង​កាលពី​វេលា​ម៉ោង​០៧​និង​៥៥​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦​ស្ថិត​នៅ​លើ​ផ្លូវជាតិ​លេខ​០១​ត្រង់​ចំណុច​ផ្លូវបំបែក​ជា​បី​ស្ថិត​នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​បាក់​ភ្លៅ​ខាងឆ្វេង និង​បែក​ចិញ្ចើម​ខាងស្តាំ​ធ្ងន់ធ្ងរ​សន្លប់​នៅ​នឹង​កន្លែង រីឯ​បុរស់​ជា​ប្តី​របួសស្រាល មូលហេតុ​ជិះ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ក្រុង​ស្វាយ​រៀង​បាន​ឲ្យ​យ​ដឹង​ថា​ជន​រង​គ្រោះ​ទាំង​២​នាក់​ប្ដី​មានឈ្មោះ គង់ សា​វុ​ធ  អាយុ​៣៨​ឆ្នាំ មុខរបរ​កសិករ និង​ប្រពន្ធ​ឈ្មោះ ព្រំ ម៉ៃ  អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។ សមត្ថកិច្ច​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយ​រៀង 1I-0455 ឌុ​ប​ប្រពន្ធ លើ​ផ្លូវជាតិ​លេខ​១​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច​។

លុះ​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បី​( ច្រមុះជ្រូក​)​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​បត់​ឆ្វេង​ដោយ​គ្មាន​ការ​ប្រុង​ប្រ​យ​ត្ន័​បណ្តាល​ឲ្យ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ​រ័ ពណ៌​ទឹកមាស​មួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ​ដែល​បើកបរ​ស្រប​ទិស​គ្នា​មក​ពីក្រោយ​ចាប់​ហ្វ្រាំង​មិន​ទាន់​ក៏​បុក​ពេញទំហឹង​ចំ​ពី​ជំ​ហៀ​ង​ខាងក្រោយ ប៉ើង​ចម្ងាយ​៥​ម៉ែត្រ​ខ្ទាត​ស្ត្រី​រង​គ្រោះ​ចេញពី​ម៉ូតូ​បោក​ទៅ​លើ​ខឿន​សួនច្បារ​ភូមិ​ថ្មី​បាក់​ភ្លៅ​ខាងឆ្វេង បែក​ចិញ្ចើម​ខាងស្តាំ សន្លប់​នៅ​នឹង​កន្លែង​រីឯ​ប្តី​របួសស្រាល​ចំណែក​ម៉ូតូ​ត្រូវ​ខូចខាត​ទាំងស្រុង​។ ចំពោះ​អ្នក​បើករថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ​រ័​បង្កហេតុ​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ក្រោយ​កើតហេតុ​បាន​បន្ថែម​ល្បឿន​បើក​គេចខ្លួន​ភ្លាម​ៗ​បាត់​ស្រមោល​តែ​ម្តង​។

ក្រោយមក​ប្រជាពលរដ្ឋ​ក៏​បាន​រាយ​ការ​ណ៏​មក​សមត្ថកិច្ច និង​ហៅ​រថយន្ត​សា​មុ​យ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខេត្តស្វាយរៀង​ដើម្បី​សង្គ្រោះ​។ ចំពោះ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​ក្រុង​ស្វាយ​រៀង និង​ធ្វើការ​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បង្កហេតុ​មក​ចូល​ដោះស្រាយ​តាម​ច្បាប់​។ មូលហេតុ​ម៉ូតូ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ​ត្ន័ រីឯ​រថយន្ត​បើកបរ​ល្បឿន​លឿន​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​(​ផ្លូវបំបែក​)៕