ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនបរទេស​ឆ្លង​ដែន​ចូល​មក​តាម​ច្រក​រដ្ឋបាល​ខេត្តស្វាយរៀង​ចំនួន​១២.៩៦៧​នាក់

3 ឆ្នាំ មុន
  • ស្វាយរៀង

លោក​វេជ្ជបណ្ឌិត អ៊ឹ​ម បុត្រ ប្រធាន​ការិយាល័យ​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ផ្តល់​របាយការណ៍​ពី​ជនបរទេស​ដែល​ចូល​មក​រកស៊ី​និង​រក​ការងារ​ធ្វើ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​

ខេត្តស្វាយរៀង ៖ លោក​វេជ្ជបណ្ឌិត អ៊ឹ​ម បុត្រ ប្រធាន​ការិយាល័យ​ច​ត្តា​ឡី​ស័ក​ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត បាន​ផ្តល់​របាយការណ៍​ពី​ជនបរទេស​ដែល​ចូល​មក​រកស៊ី​និង​រក​ការងារ​ធ្វើ​ឆ្លងកាត់​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ និង​​ច្រក​ទ្វេភាគី​ក្នុង​ខេត្តស្វាយរៀង​សរុប​មាន​ចំនួន​១២.៩៦៧​នាក់​(​ស្រី្ត​១.៨២៧​នាក់​) ក្នុង​ខែមករា ២០២២​កន្លង​ទៅ​នេះ គិត​ចាប់ពី​ថ្ងៃ​១ ដល់​ថ្ងៃ​៣១ ខែមករា ។ ចំណែក​នៅ​ដើមខែ​កុម្ភៈ ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៨ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ជនបរទេស​ចូល​មក​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​ប្រមាណ​៣០០​នាក់ ដោយសារ​ជា​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ចិន​-​វៀតណាម មិន​មាន​អ្នក​ឆ្លង​ដែន​ចូល​ពី​ប្រទេស​វៀតណាម​នោះ​ទេ ។

លោក អ៊ឹ​ម បុត្រ មាន​ប្រសាសន៍​ថា ទោះ​បី​ជា​បែប​ណា នៅ​ដើមខែ​កុម្ភៈ​នេះ ជនជាតិ​វៀត​ណា​ម​ទើបតែ​ចាប់ផ្តើម​ចូល​មក​កម្ពុជា​ច្រើន​តាម​ច្រក​ទ្វារ​អន្តរជាតិ​បា​វិត ដែល​នៅ​ថ្ងៃ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០២២ មាន​ចំនួន​១៤៦​នាក់ និង​នៅ​ថ្ងៃ​ទី​៨ ខែកុម្ភៈ គិត​ត្រឹម​ម៉ោង​១១​និង​៥​នាទី​ព្រឹក​មាន​ជនជាតិ​វៀតណាម​ចូល​មក​៥៦​នាក់ ។

ចំពោះ​រថយន្ត​ដឹក​ទំនិញ​គ្រប់​ប្រភេទ មាន​ចំ​នួន​៧.២៨៥​គ្រឿង អ្នកបើកបរ​រថយន្ត​ជា​ជន​បរទេស​ចំនួន​៨.៤០៣​នាក់​(​ស្ត្រី​៣៧​នាក់​) ក្នុង​នោះ​រថយន្ត​ឆ្លង​ដែន​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរ​ជាតិ​បា​វិត​មាន​ចំនួន​៥.២៣១​គ្រឿង អ្នកបើកបរ​៥.២៣១​នាក់ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វល្លិ​ចំនួន​៨២៧​គ្រឿង អ្នកបើកបរ​៨២៧​នាក់ ។ រថយន្ត​ដឹក​ទំនិញ​ឆ្លង​ដែន​ចូល​មក​តាម​ច្រក​ទ្វារ​ព្រំ​ដែន​ទ្វេភាគី​បុស​មន ស្រុក​រំដួល​ចំនួន​១.២២៧​គ្រឿង អ្នកបើកបរ​រថយន្ត​ចំនួន​២.៣៤៥​នាក់​(​ស្រី្ត​៣៧​នាក់​) ។

លោក អ៊ឹម បុត្រ បញ្ជាក់​ថា ដើម្បី​សុវត្ថិភាព មន្ត្រី​ច​ត្តា​ឡី​ស័ក​នៅ​គ្រប់​គោលដៅ បាន​អនុវត្ត​តាម​វិធាន​របស់​ក្រសួងសុខាភិបាល និង​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន អនុវត្ត​លើ​បណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ពេញលេញ និង​លិខិតបញ្ជាក់​ពិនិត្យ​ធ្វើតេស្ត​តាម​ម៉ាស៊ីន​ PCR ចេញ​ដោយ​ក្រសួងសុខាភិបាល​វៀតណាម ។ ចំពោះ​រថយន្ត​ដឹក​ទំនិញ ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួច​ទើប​ឲ្យ​បើក​ចូល​ទៅ​តាម​គោលដៅ និង​សាង​ទំនិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ