ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ខ្ចី​លុយ​គេ​មិន​បាន គុំ​លួច​របស់របរ​គេ​វិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​បា.ញ់​គ្រាប់កង់​១​ដើម ព្រោះ​ខឹង​ខ្ចី​លុយ​ពី​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា មិន​បាន​មាន​កំហឹង​ក្នុង

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ប្រដាប់​ដោយ​កាំភ្លើងខ្លី​បាញ់​គ្រាប់កង់​១​ដើម ព្រោះ​ខឹង​ខ្ចី​លុយ​ពី​បុរស​ម្នាក់​ទៀត ដែល​ជា​អ្នកស្រុក​ភូមិ​ជាមួយ​គ្នា មិន​បាន​មាន​កំហឹង​ក្នុង​ខ្លួន ហើយ​ឆ្លៀតពេល​ដែល បុរស​នោះ​ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ជនសង្ស័យ​ខាងលើ បាន​ធ្វើ​សកម្មភាព លួច​ទូរស័ព្ទ​ដៃ​១​គ្រឿង ហើយ​បាន​គេចខ្លួន​បាត់​។ លុះ​បាន​២​ថ្ងៃ​ក្រោយមក ត្រូវ​ម្ចាស់​ប្រទះ​ឃើញ មិន​មាន​បំណង​ប្ដឹង​នគរបាល​ទេ ព្រោះ​យល់​ថា​ជា​អ្នក​រស់នៅ​ក្នុង​ស្រុកភូមិ​ជាមួយ​គ្នា ជន​រង​គ្រោះ​គ្រាន់តែ​សួរនាំ​ជន​នោះ​ដើម្បី​សុំ​យក​ទូរស័ព្ទ​មក​វិញ​ប៉ុណ្ណោះ​។

ប៉ុន្តែ​ជន​នោះ​បាន​ឆ្លើយ​យ៉ាង​ខែង​ថា អញ​លួច​មែន តើ​ឯង​ចង់​ធ្វើ​អី​អញ បើ​ឯង​ខ្លាំង អញចង់​លួច​ទាំង​ម៉ូតូ​ឯង​ទៀត​ក៏​បាន​ដែរ​។ ដោយសារ​តែ​ពាក្យ​សម្ដី​គំរាម​លួច​មិន​ឈប់​បែប​នេះ​ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ប្ដឹង ឲ្យ​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​ធ្វើការ​ឃាត់ខ្លួន​។ ព្រមទាំង​ដកហូត​បាន​កាំភ្លើងខ្លី បាញ់​គ្រាប់កង់​១​ដើម​នោះ​ផង​ដែរ កាំភ្លើង​នោះ​ជា​កាំភ្លើង​ដែក មិនមែន​ជ័រ​ទេ​មាន​ទម្ងន់​ស្មើនឹង​កាំភ្លើង​ម៉ាក​កា​៥៩​ដែរ ចំណែក​ទូរស័ព្ទ​បាត់​រក​មិនឃើញ​ឡើយ សង្ស័យ​ជន​នោះ​លក់​បាត់​ហើយ​។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២០ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ជួល ស្ថិត​នៅ​ទល់មុខ​រោងចក្រ​កាត់ដេរ​៦​ជាន់ ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ជនសង្ស័យ ឈ្មោះ សេង ស​ចិន អាយុ​៤២​ឆ្នាំ​មុខរបរ​ស៊ីឈ្នួល អារឈើ​ឲ្យ​គេ​នៅ​ក្នុង​ខេត្តក្រចេះ ស្នាក់​នៅ​ជាមួយ​ក្មួយ នៅផ្ទះ​ជួល​ម្ដុំ​រោងចក្រ​កាត់ដេរ​៦​ជាន់ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ មានស្រុក​កំណើត នៅ​ក្នុងភូមិ​ពក​រុន ឃុំ​ពោធិ៍​ចម្រើន ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ សុខ មាន អាយុ​២៨​ឆ្នាំ មុខរបរ​លក់ដូរ​ស្នាក់​នៅ​កា​ណា​ឌី​យ៉ា មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ជាមួយ​គ្នា បាត់បង់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​៥​។ តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែកក្កដា នៅ​មុន​ពេល​ចាប់ខ្លួន​២​ថ្ងៃ ជនសង្ស័យ​ខាងលើ​បាន​ទៅ​ខ្ចី​លុយ​ជន​រង​គ្រោះ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ឲ្យ ព្រោះ​ជន​នោះ​មាន​ចរិត​ថោក តែ​បាន​ខ្ចី​ហើយ​មិន​ដែល​សង​គេ​វិញ​ទេ​។ បន្ទាប់​ពី​ខ្ចី​លុយ​មិន​បាន​បែប​នេះ បាន​ធ្វើ​ឲ្យ​ជន​នោះ​មាន​កំហឹង​ចងគំនុំ ហើយ​ឆ្លៀតពេល​ដែល​ជន​រង​គ្រោះ ចូល​ទៅ​ងូតទឹក​នៅ​ក្នុង​បន្ទប់ទឹក ទុក​ទូរស័ព្ទ​នៅ​ក្នុង​បន្ទប់ ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅ​ធ្វើ​សកម្មភាព លួច​យក​គេចខ្លួន ហើយ​ជន​រង​គ្រោះ​បានឃើញ និង​តាម​ដែរ​ប៉ុន្តែ​តាម​មិន​ទាន់ ជន​នោះ​ក៏​គេច​បាត់​ដោយ​សុវត្ថិភាព​។

បន្ទាប់​មក​ជន​រង​គ្រោះ​បាន​តាម​រក​គ្រប់​ច្រកល្ហក ប៉ុន្តែ​មិន​បានឃើញ​នោះ​ឡើយ រហូត​មក​ដល់​ថ្ងៃ​ទី​២០ កក្កដា​នេះ ទើប​ប្រទះ​ឃើញ​ក៏​បាន​ប្ដឹង​នគរបាល ឲ្យ​ចុះ​ទៅ​ឃាត់ខ្លួន ហើយ​ជន​នោះ​មាន​កាំភ្លើង​សៀត​ចង្កេះ នៅ​ពេល​នគរបាល​ទៅ​ដល់ ជន​នោះ​ខ្លាច​នគរបាល​ឃើញ​កាំភ្លើង គេ​បាន​ប្រើ​ល្បិច​ធ្វើ​ជា​ចុកពោះ យកដៃ​ខ្ទប់​ពោះ​ដើរ​ឱន​ៗ ប៉ុន្តែ​ដោយ​មានការ​សង្ស័យ នគរបាល​បាន​លូកដៃ​ស្ទាប ប៉ះ​ចំ​កាំភ្លើងខ្លី និង​ដកហូត​យក​ទៅ​រក្សា​ទុក គឺជា​ប្រភេទ​កាំភ្លើងខ្លី​បាញ់​គ្រាប់កង់ បន្ទាប់​មក​ទើប​នាំ​ជន​នោះ​ទៅ​សាកសួរ​នៅ​ប៉ុស្ដិ៍ ដើម្បី​កសាង​សំ​ណុ​រឿង​បញ្ជូន​ទៅ​តុលាការ​៕