ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WADA អំពាវនាវ​ដាក់​បំរាមអត្ត​ព​លិ​ក​រុ​ស្ស៊ី​មិន​ឱ្យ​ប្រកួត ​ដោយសារ​ពាក់ព័ន្ធ​ការ​ប្រើ​សារធាតុ​ប៉ូវ​កម្លាំង

7 ឆ្នាំ មុន

អង្គការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​សារធាតុ​ហាមឃាត់ (WADA) បាន​អំពាវនាវ​ឱ្យ​ដាក់​បម្រាម​លើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​មិន​ឱ្យ​ចូល​ប្រកួត​ក្នុង​អូ​ឡាំ​ពិ​ក​២០១៦ នៅ​ប្រទេស​ប្រេ​ស៊ី​ល និង​កម្មវិធី​ប្រកួត​ផ្សេង​ទៀត​បន្ត​ពី​អូ​ឡាំ​ពិ​ក

អង្គការ​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រើ​សារធាតុ​ហាមឃាត់ (WADA) បាន​អំពាវនាវ​ឱ្យ​ដាក់​បម្រាម​លើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​មិន​ឱ្យ​ចូល​ប្រកួត​ក្នុង​អូ​ឡាំ​ពិ​ក​២០១៦ នៅ​ប្រទេស​ប្រេ​ស៊ី​ល និង​កម្មវិធី​ប្រកួត​ផ្សេង​ទៀត​បន្ត​ពី​អូ​ឡាំ​ពិ​ក ក្រោយ​ពី​រក​ឃើញ​ថា មាន​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ជា​ច្រើន​រូប បាន​ប្រើ​សារធាតុ​ប៉ូវ​កម្លាំង​ក្នុង​ពេល​ប្រកួត​ជា​ញឹកញាប់ រួម​ទាំង​បាន​ទទួល​ការ​គាំទ្រ​ពី​សមាគម​កីឡា​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ទៀត​ផង ។

លោក Richard Mclaren មេធាវី​ជនជាតិ​កា​ណា​ដា ដែល​បម្រើ​ការ​ឱ្យ​អង្គការ WADA បង្ហើប​ឱ្យ​ដឹង​ពី​ទិន្នន័យ​គួរ​ឱ្យ​តក់ស្លុត​ថា ក្នុង​រយៈពេល​កន្លង​មក​មានការ​ទ្រទ្រង់​ឱ្យ​កីឡា​ករ​រុ​ស្ស៊ី​ប្រើ​សារធាតុ​ហាមឃាត់​ដើម្បី​យកឈ្នះ​ក្នុង​ពេល​ប្រកួត​លើក​ដំបូង​តាំងពី​អូ​ឡាំ​ពិ​ក​២០១០​នៅ​ក្រុង​វ៉េ​ន​គូ​វើ ព្រោះ​ពេល​ត្រួតពិនិត្យ​គេ​រក​ឃើញ​កីឡាករ​រុ​ស្ស៊ី​ជា​ច្រើន​រូប​ប្រើ​សារធាតុ​ប៉ូវ​កម្លាំង​។ លើស​ពី​នេះ កាល​អូ​ឡាំ​ពិ​ក​២០១៤​នៅ​រុ​ស្ស៊ី​ក៏​មាន​លួច​ប្រើ​សារធាតុ​ប៉ូវ​ខុសច្បាប់ និង​អាក្រក់​ជាង​នេះ​ក្រសួង​កីឡា​របស់​រុ​ស្ស៊ី​គឺជា​អ្នក​នៅ​ពីក្រោយ និង​ផ្តល់​ការ​គាំទ្រ​ពី​ទ​ង្វើ​ដ៏​អាក្រក់​នេះ ។

របាយការណ៍​បាន​បញ្ជាក់​ថា កន្លង​មក​អត្ត​ព​លិ​ក​រុ​ស្ស៊ី មាន​លទ្ធផល​គំរូ​ពី​ការ​ត្រួតពិនិត្យ​សារធាតុ​ប៉ូវ​ក្នុង​លក្ខណៈ​ក្លែងបន្លំ​ចំនួន​៣១២​រូប ប៉ុន្តែ​មិន​បង្ហើប​ឱ្យ​ដឹង​ឈ្មោះ​នោះ​ទេ ធ្វើ​ឱ្យ​លោក Mclaren អំពាវនាវ​ឱ្យ​មានការ​ដាក់​បម្រាម​លើ​អត្ត​ព​លិ​ក​រុ​ស្ស៊ី​ដូច​រៀបរាប់​ខាងលើ ៕