ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់មិនដឹងភ្លាត់ស្នៀតយ៉ាងម៉េច បានជិះម៉ូតូធ្លាក់ចូលអូរទឹកមួយកន្លែងបណ្តាលឱ្យស្លាប់ភ្លាមៗ ដែលហេតុការណ៍នេះ បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង០៧ និង៤៥នាទីព្រឹកថ្ងៃទី២០ ០៧ ស្ថិតនៅចំណុចអូរទន្ទឹម ក្នុងភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ប្រភពឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ត្រូវគេស្គាល់ឈ្មោះសៀន សម្បត្តិ អាយុ៤៤ឆ្នាំ ជាអ្នកចាំដីឱ្យគេ បច្ចុប្បន្នស្នាក់នៅ
បណ្ដោះអាសន្នចំណុចអូរទន្ទឹម ភូមិកំពង់ទួលឃុំ អន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានស្រុកកណើតនៅភូមិត្រពាំង ឃុំសំអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូម៉ាកសង់កូរ៉េ ពណ៌ក្រហម គ្មានស្លាកលេខ ។
ក្រោយកើតហេតុ ត្រូវសមត្ថកិច្ចធ្វើកោសល្យវិច័យលើសាកសពថា ពិតជាករណីគ្រោះថ្នាក់ចរាចរណ៍ពិតប្រាកដមែន រួចប្រគល់សាកសពទៅឱ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី ។
ចែករំលែកព័តមាននេះ