ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ម៉ាស្សា​ផ្កា​ច​ន្ទ័ បង្កប់​សេវា​ផ្លូវភេទ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ ជួញដូរ​មនុស្ស និង​ការពា​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ឆែកឆេរ ផ្ទះ​កោស​ជប់

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ការិយាល័យ ជួញដូរ​មនុស្ស និង​ការពា​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ឆែកឆេរ ផ្ទះ​កោស​ជប់ និង​ម៉ាស្សា មួយ​កន្លែង​ដែល​មានការ​សង្ស័យ​ថា មាន​បង្កប់​សេវា​បម្រើ​ផ្លូវភេទ ហើយ​បាន​ឃាត់​ស្ត្រី​ដែល​បម្រើ​ការ​នៅ​ក្នុង​នោះ​៤​នាក់​រួម​ជាមួយ​ម្ចាស់ផ្ទះ​ម្នាក់​ទៀត​ផង​ដែរ ព្រមទាំង​បាន​រក​ឃើញ វត្ថុ​តាង​មួយ​ចំនួន ដែល​មានការ​ពាក់ព័ន្ធ​ការ​បំរើ​ផ្លូវភេទ​។

ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៣​និង​៥០​នាទី រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះ​ម៉ាស្សា​កោស​ជប់​យីហោ ផ្កា​ច័ន្ទ ដែល​មាន​ទីតាំង​ស្ថិត​នៅ តាម​ផ្លូវ​បេតុង បុរី​សែន​មនោ​រម្យ ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ នគរបាល​បាន​ឲ្យ​ដឹ​ថា ស្ត្រី​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ១- ឈ្មោះ សុខ ហយ អាយុ​២១​ឆ្នាំ ២-​ឈ្មោះ ជួន ស្រី​ណា អាយុ​២៣​ឆ្នាំ ៣-​ឈ្មោះ ជួប ពិសី អាយុ​១៨​ឆ្នាំ ៤-​ឈ្មោះ ខ្លី ស្រី​ម៉ៅ អាយុ​១៩​ឆ្នាំ អ្នក​ទាំង​៤​នាក់​នេះ មានមុខ​របរ​កោស​ជប់​ម៉ាស្សា ស្នាក់​នៅ​ក្នុង​ហាង​ខាងលើ  ៥-​ឈ្មោះ ប៊ិ​ន ឃឿ​ន ភេទ​ស្រី​អាយុ​២៥​ឆ្នាំ ជា​ម្ចាស់ផ្ទះ​កោស​ជប់​ម៉ាស្សា ផ្កា​ច័ន្ទ នោះ​តែ​ម្ដង​។

នៅ​ក្នុង​ខណៈនោះ​កម្លាំង សមត្ថកិច្ច​ខាងលើ​បាន​រក​ឃើញ សៀវភៅ កំណត់​ត្រា​អំពី​ភ្ញៀវ​ដែល​ចូល​ទីនោះ​១​ក្បាល ស្រោមអនាម័យ មិន​ទាន់​ប្រើ​មួយ​ចំនួន និង ស្រោម​ប្រើប្រាស់​រួច មួយ​ចំនួន​ទៀត និង​ត្រូវ​រឹបអូស​យក​ជា​វត្ថុ​តាង​។ បន្ទាប់​មក​បាន​នាំ​ទាំង​នារី​៥​នាក់​នោះ ទៅ​កាន់​ការិយាល័យ​ជួញដូរ​មនុស្ស ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ព្រោះ​មាន​ករ​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​ម៉ាស្សា​កោស​ជប់ បង្កប់​សេវា​បម្រើ​ផ្លូវភេទ​៕