ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្គេ​ម Pokemon Go ពង្រីក​ខ្លួន​ក្នុង​ប្រទេស​កាន់តែ​ច្រើន

7 ឆ្នាំ មុន

មួយ​ៗ​តែ​ច្បាស់លាស់ ហ្គេ​ម​កម្សាន្ត Pokemon Go កំពុង​ពង្រីក​ខ្លួន​ជុំវិញ​ពិភពលោក​ដែល ថ្មី​ៗ​នេះ​បាន​បោះ​ជំហាន​ក្នុង​ប្រទេស​ចំនួន​២៦ ក្នុង​ទ្វីបអឺរ៉ុប គឺ​ប្រទេស​ស្វ៊ី​ស​, បែ​ល​ហ្ស៊ិ​ក​, ប៊ុល​ហ្គា​រី​, ក្រូ​អាស៊ី​, ស៊ី​ប​, សាធារណរដ្ឋ​ឆេ​ក​,

មួយ​ៗ​តែ​ច្បាស់លាស់ ហ្គេ​ម​កម្សាន្ត Pokemon Go កំពុង​ពង្រីក​ខ្លួន​ជុំវិញ​ពិភពលោក​ដែល ថ្មី​ៗ​នេះ​បាន​បោះ​ជំហាន​ក្នុង​ប្រទេស​ចំនួន​២៦ ក្នុង​ទ្វីបអឺរ៉ុប គឺ​ប្រទេស​ស្វ៊ី​ស​, បែ​ល​ហ្ស៊ិ​ក​, ប៊ុល​ហ្គា​រី​, ក្រូ​អាស៊ី​, ស៊ី​ប​, សាធារណរដ្ឋ​ឆេ​ក​, ដា​ណឺ​ម៉ាក​, អេ​ស្តូ​នី​, ហ្វាំ​ង​ឡង់​, ក្រិ​ក​, ហ្គ្រី​ន​ឡែ​ន​, ហុង​គ្រី​, អុ​ី​ស្លង់​, អៀរ​ឡង់​, ឡេ​តូ​នី​, លី​ទុ​យ​អា​នី​, លុ​ច​សំបួ​, ម៉ា​ល់ត៍​,   ហូ​ឡង់​, ន័​រ​វែ​ស​, ប៉ូ​ឡូញ​, រូ​ម៉ា​នី​, ស្លូ​វ៉ា​គី​, ស្លូ​វេ​នី​, ស៊ុ​យ​អែ​ត និង​ប្រទេស​អូ​ទ្រី​ស ។

ប្រទេស​ទាំង​២៦​នោះ​អាច​ទាញ​យក (Download) ហ្គេ​ម Pokemon Go ពី​កម្មវិធី iTunes App Store សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ iOS ឬ​ក៏​កម្មវិធី Google Play Store សម្រាប់​ប្រព័ន្ធ Android ។ ហ្គេ​ម Pokemon Go មាន​ដំបូង​គេ​នៅ​ទឹកដី​សហរដ្ឋអាមេរិក អូស្ត្រាលី និង​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។ បន្ទាប់​មក​មាននៅ​ប្រទេស​អា​ល្លឺ​ម៉​ង់ និង​អង់គ្លេស ។ តាម​រយៈ​ការ​បោះ​ជំហាន​នេះ​ដែរ​ក្រុម​អ្នក​បង្កើត​ហ្គេ​ម​កម្សាន្ត​មួយ​នេះ​រំពឹង​ថា នឹង​គ្រប់​ដណ្តប់​ប្រទេស​ជា​ច្រើន​ទៀត​លើ​សាកលលោក​ផង​ដែរ ៕