បើជាម្ដាយនឹងកូនសោះ ចាំបាច់ប្ដឹងផ្ដល់គ្នាធ្វើអី…?
ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវជម្លោះដីធ្លីមួយដែលបានកើតឡើងរវាងម្តាយ និងកូនបង្កើត ម្តាយជា ដើមបណ្តឹង ដោយឡែកកូនជាចុងបណ្តឹង រហូតឈានទៅដល់
ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវជម្លោះដីធ្លីមួយដែលបានកើតឡើងរវាងម្តាយ និងកូនបង្កើត ម្តាយជា ដើមបណ្តឹង ដោយឡែកកូនជាចុងបណ្តឹង រហូតឈានទៅដល់
ខេត្តឧត្តរមានជ័យ ៖ រឿងរ៉ាវជម្លោះដីធ្លីមួយដែលបានកើតឡើងរវាងម្តាយ និងកូនបង្កើត ម្តាយជា ដើមបណ្តឹង ដោយឡែកកូនជាចុងបណ្តឹង រហូតឈានទៅដល់ លោក កូយ កាន់យ៉ា ព្រះរាអាជ្ញាអមសាលាដំបូងខេត្តឧត្តរមានជ័យ ដឹកនាំកងកម្លាំងចុះអនុវត្តសាលក្រមរុះរើលេខ ០៦ ចុះថ្ងៃទី១៨ មេសា ២០១៦។ បានបង្កឲ្យមានការភ្ញាក់ផ្អើលដល់់ប្រជាពលរដ្ឋចោមរោមមើលទាំងព្រឹក។
ហេតុការណ៍នេះបានកើតឡើងត្រង់ចំណុចរង្វង់មូលទីរួមស្រុក ស្ថិតនៅក្នុងភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ស្ត្រីម្ចាស់បំណុលឈ្មោះ ហ៊ាង គឹមអេង អាយុ៥៥ឆ្នាំ ត្រូវជាម្តាយបង្កើត កូនបំណុលឈ្មោះ ជា រ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ប្រពន្ធឈ្មោះ សុខ ធីណាមុខរបរលក់គ្រឿងទេស រស់នៅក្នុងភូមិឃុំកើតហេតុខាងលើទាំង២នាក់ម្តាយនឹងកូន។ កម្លាំងចម្រុះបានឲ្យដឹងថា ការចុះអនុវត្តសាលក្រមលេខ០៦ ចុះថ្ងៃទី១៨ មេសា ២០១៦ ចុះហត្ថលេខាដោយលោក ផេង កុសល ចៅក្រមស៊ើបសួរ ដឹកនាំកម្លាំងចម្រុះអនុវត្តសាលក្រមរដ្ឋប្បវេណីដោយលោក កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តឧត្តរមានជ័យ រុះរើផ្ទះមួយខ្នងដែលមានទំហំ១០គុណនឹង១៨ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រកស័ង្កសី ជញ្ជាំងក្តារជុំវិញ ដែលស្ថិតនៅចំណុច ភូមិឃុំខាងលើ។
សមត្ថកិច្ចចម្រុះបានបញ្ចាក់ថា គោលដៅអនុវត្តសាលក្រមរដ្ឋប្បវេណីនេះ គ្រាន់តែឲ្យកូនបំណុលប្រមូលនូវទ្រព្យសម្បត្តិដែលមានស្ថិតនៅក្នុងផ្ទះចាកចេញតែប៉ុណ្ណោះ ហើយប្រគល់អចលនទ្រព្យនេះទៅឲ្យម្ចាស់បំណុលឈ្មោះ ហ៊ាង គឹមអេង ភេទស្រីអាយុ៥៥ឆ្នាំ ជាអ្នកគ្រប់គ្រងវិញ។ ខណៈនោះដែរនៅពេលកងកម្លាំងឲ្យកូនបំណុលឈ្មោះ ជា រ៉ាវុធ ភេទប្រុស អាយុ៣៤ឆ្នាំ ចូលទៅប្រមូលទ្រព្យសម្បត្តិក្នុងបន្ទប់ដេក រួមទាំងសមត្ថកិច្ចផងនោះស្រាប់តែប្រទះឃើញកាំភ្លើងអាកាស្វាយបត់១ដើម គ្រាប់៥១គ្រាប់ បង់២ ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនបំណុលរូបនេះយកទៅអធិការដ្ឋាននគរបាលស្រុកអន្លង់វែងធ្វើការសាកសួចម្លើយផងដែរ។
គួរបញ្ជាក់ថា បុរសជាកូនបំណុលដែលសមត្ថកិច្ចឃាត់ខ្លួនពីបទ ប្រើប្រាស់កាំភ្លើងខុសច្បាប់ នឹងម្ចាស់បំណុលនោះ អ្នកយកព័ត៌មានគ្រប់អង្គភាពមិនអាចធ្វើបទសម្ភាសបាននោះទេ ពីព្រោះស្ត្រីម្ចាស់បំណុលបានអះអាងបដិសេធ និងព្រមានដល់អ្នកសាព័ត៌មានថា រឿងនេះមិនអាចចុះផ្យាយបានទេ វាជារឿងម្តាយនិងកូន៕
ចែករំលែកព័តមាននេះ