បើករថយន្តចុះទូកដលឿន ជ្រុលធ្លាក់ទឹកទន្លេស្លា.ប់ម្នាក់
ខេត្តកណ្ដាល ៖ រថយន្តមួយគ្រឿងបើកចុះទូកដរលឿនជ្រុល បណ្ដាលឱ្យធ្លាក់ក្នុងទឹកទន្លេបាសាក់ ស្លា.ប់មនុស្សម្នាក់ និងម្នាក់ទៀត ត្រូវបានគេជួយសង្គ្រោះទាន់។
ខេត្តកណ្ដាល ៖ រថយន្តមួយគ្រឿងបើកចុះទូកដរលឿនជ្រុល បណ្ដាលឱ្យធ្លាក់ក្នុងទឹកទន្លេបាសាក់ ស្លា.ប់មនុស្សម្នាក់ និងម្នាក់ទៀត ត្រូវបានគេជួយសង្គ្រោះទាន់។
ខេត្តកណ្ដាល ៖ រថយន្តមួយគ្រឿងបើកចុះទូកដរលឿនជ្រុល បណ្ដាលឱ្យធ្លាក់ក្នុងទឹកទន្លេបាសាក់ ស្លាប់មនុស្សម្នាក់ និងម្នាក់ទៀត ត្រូវបានគេជួយសង្គ្រោះទាន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា នៅកំពង់ចម្លងតាលន់ ចុងកោះត្រើយខាងកើត ស្ថិតក្នុងភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង។
មន្ត្រីនគរបាលស្រុកស្អាងបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ក្នុងហេតុការណ៍នេះ ជាជនពិការជើង ខ្វិនពីកំណើត ឈ្មោះ ធុន វីរៈ ភេទប្រុស អាយុ២០ឆ្នាំ ជិះក្នុងរថយន្ត ម៉ាកតូយ៉ូតា តាកូម៉ា ពីរបាំង ពាក់ស្លាកលេខភ្នំពេញ 2M-6152 បើកបរដោយបងស្រីជនរងគ្រោះ មានទីលំនៅរាជធានីភ្នំពេញ។ បើតាមសាក្សីបានឱ្យដឹងថា រថយន្តខាងលើនោះដឹកក្រុមគ្រួសារ មានគ្នា៦នាក់ត្រឡប់ មកពីបុណ្យ ប្រាំពីថ្ងៃសពបងប្អូន នៅភូមិកើតហេតុ។ នៅពេលកើតហេតុនោះ រថយន្តខាងលើ បើកមកដល់កំព់ងដ ក៏បានឈប់ឱ្យ អ្នករួមដំណើរ ជាមួយនោះចុះពីលើរថយន្ត គឺនៅសល់តែជនរងគ្រោះ ដែលពិការជើងមិនអាចចុះដើរបាន ជាមួយតៃកុង។
ពេលបើកចុះទូកដ ដែលមានឈ្មោះហៃ ជាអ្នកបើកទូកដនោះបានដាក់ក្ដា និងដាក់កំណល់ត្រឹមត្រូវ ហើយរថយន្តនោះបើកចុះពីច្រាំងមកលើទូកដ តែលឿនពេក ក៏ទៅបុកកំណល់ខ្លាំងជ្រុលធ្លាក់ទឹកទន្លេលិចរថយន្តចូលក្នុងទឹកជ្រៅតែម្ដង។ ពេលនោះអ្នកបើកទូកដ និងអ្នកឃើញហេតុការណ៍ បានមុជទឹកជួយសង្គ្រោះ ទាញជនរងគ្រោះចេញពីរថយន្ត ប៉ុន្តែជាអកុសលជួយសង្គ្រោះបានតែ អ្នកបើកបររថយន្តម្នាក់ ចំណែកម្នាក់ដែលខ្វិនជើងនោះ បានស្លាប់បាត់ទៅហើយ៕
ចែករំលែកព័តមាននេះ